សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចត្រូវបានគេស្គាល់ថាគឺជាសាកលវិទ្យាល័យដែលឈានមុខគេក្នុងវិស័យច្បាប់ សេដ្ឋកិច្ច និងគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា និងទទួលស្គាល់ជាអន្តជាតិចំពោះគុណភាពនៃការអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងផ្ដល់ជូនឲ្យនិស្សិតនូវចំណេះដឹងជាច្រើនពាក់ព័ន្ធទៅនឹងជំនាញរបស់ខ្លួន ពង្រឹងនិងពង្រីកសមត្ថភាពរបស់និស្សិតឲ្យកាន់តែខ្លាំងជាងមុន និងផ្ដល់ជូននូវក្រមសីលធម៌វិជ្ជាជីវៈព្រមទាំងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង សង្គមជាតិ។

កម្មវិធីសិក្សា
** ចំពោះកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនៅឯនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមានដូចជា៖
- បរិញ្ញាបត្រនីតិសាស្ត្រ
- បរិញ្ញាបត្រនីតិសាស្ត្រ សិក្សាជាភាសាបារាំង
- បរិញ្ញាបត្រនីតិសាស្ត្រ សិក្សាជាភាសាអង់គ្លេស
- បរិញ្ញាបត្ររដ្ឋបាលសាធារណៈ
- បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ
- បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
- បរិញ្ញាបត្រគណនេយ្យ
- បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច
- បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច សិក្សាជាភាសាបារាំង
- បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច សិក្សាជាភាសាអង់គ្លេស
- បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍
- បរិញ្ញាបត្រទេសចរណ៍ និងបដិសណ្ឋារកិច្ច
- បរិញ្ញាបត្រព័ត៌មានវិទ្យា
- បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យា
** ចំណែកឯថ្នាក់បរិញ្ញបត្រជាន់ខ្ពស់មានដូចជា៖
- បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ
- ឯកទេសនីតិឯកជន
- ឯកទេសរដ្ឋបាលសាធារណៈ
- បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច
- ឯកទេសគ្រប់គ្រង
- ឯកទេសហិរញ្ញវត្ថុ
- បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសហគ្រិនភាព និងគ្រប់គ្រងគម្រោង
តម្លៃសិក្សា៖
- ថ្នាក់បរិញ្ញាបត្រ(ឆ្នាំទី១ដល់ទី៤)
- បរិញ្ញាបត្រនីតិសាស្ត្រ៖ ៥៨០ដុល្លារ
- បរិញ្ញាបត្ររដ្ឋបាលសាធារណៈ៖ ៥៨០ដុល្លារ
- បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ៖ ៥៨០ដុល្លារ
- បរិញ្ញាបត្រគណនេយ្យ៖ ៥៨០ដុល្លារ
- បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច៖ ៥៨០ដុល្លារ
- បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍៖ ៥៨០ដុល្លារ
- បរិញ្ញាបត្រទេសចរណ៍ និងបដិសណ្ឋារកិច្ច៖ ៥៨០ដុល្លារ
- បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យា៖ ៥៥០ដុល្លារ
- បរិញ្ញាបត្រព័ត៌មានវិទ្យា ៖ ៥៥០ដុល្លារ
- តម្លៃសិក្សាថ្នាក់អន្តរជាតិ (ឆ្នាំទី២ដល់ឆ្នាំទី៤)
- បរិញ្ញាបត្រនីតិសាស្ត្រ សិក្សាជាភាសាបារាំង៖ ៧៥០ដុល្លារ
- បរិញ្ញាបត្រនីតិសាស្ត្រ សិក្សាជាភាសាអង់គ្លេស៖ ៨៥០ដុល្លារ
- បរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាភាសាបារាំង៖ ៨៥០ដុល្លារ
- បរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាភាសាអង់គ្លេស៨៥០ដុល្លារ
- បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ៖ ៧០០ដុល្លារ
(និស្សិតត្រូវមានសញ្ញាបត្របញ្ជាក់ការសិក្សាឆ្នាំមូលដ្ឋាន ដោយឆ្លងកាត់ការប្រឡងសិនបន្ទាប់មកចាប់ផ្ដើមគិតពីឆ្នាំទី២ដល់ឆ្នាំទី៤)
- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(ឆ្នាំទី១ដល់ទី២)
- ឯកទេសនីតិឯកជន៖ ១០៥០ដុល្លារ
- ឯកទេសរដ្ឋបាលសាធារណៈ៖ ១០៥០ដុល្លារ
- ឯកទេសគ្រប់គ្រង៖ ១០៥០ដុល្លារ
- ឯកទេសហិរញ្ញវត្ថុ៖ ១០៥០ដុល្លារ
** អាហារូបករណ៍
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(សភនវស) បានបញ្ជូននិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅតាមប្រទេសជាច្រើនដូចជា អូស្ត្រាលី កាណាដា បារាំង ជប៉ុន កូរ៉េ នូវែលសេឡង់ អេស្បាញ ស្វីស ស៊ុយអេត ថៃ សាំងហ្គាព័រ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។ សាកលវិទ្យាល័យមួយនេះ ផ្ដោតការយកចិត្តទុកដាក់ក្នុងការធានាថា និស្សិតអាចទទួលបានឳកាសដើម្បីបង្កើនបទពិសោធន៍តាមរយៈកម្មវិធីផ្លាស់ប្ដូរនិស្សិតរយៈពេលខ្លី និងរយៈពេលវែងផងដែរ តាមរយៈការចូលរួមក្នុងបណ្ដាញសាកលវិទ្យាល័យអាស៊ាន និងគម្រោងរបស់សហភាពអ៊ឺភាពអ៊ឺរ៉ុបជាដើម ដោយនិស្សិតអាចទៅកាន់ប្រទេសនៅអាស៊ានដូចជា សាំងហ្គាពួរ និងឥណ្ឌូនេស៊ីតាមរយៈការផ្លាស់ប្ដូរនិស្សិតមួយនេះ។ ក្រៅពីប្រទេសនៅអាស៊ានសាលាក៏បានផ្លាស់ប្ដូរនិស្សិតទៅកាន់ប្រទេសចិន បារាំង អាឡឺម៉ង់ អេស្បាញ ទួរគី បែលហ្សិច កាណាដា ជប៉ុន និងឥណ្ឌាផងដែរ។