Homeការជ្រើសរើសជំនាញសាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលទ្យាល័យជាតិគ្រប់គ្រងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៣ ដែលពេលនោះមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ប៉ុន្តែនៅអំឡុងទស្សវត្ស៩០ សាលាក៏ត្រូវបានប្ដូរឈ្មោះទៅជាមហាវិទ្យាល័យពាណិជ្ជកម្ម។ នៅឆ្នាំ២០០៤សាលាក៏សម្រេចចិត្តដាក់ឈ្មោះថា សាកលវិទ្យាល័យជាតិគ្រប់គ្រងដូចសព្វថ្ងៃនេះ។ បើសិនជាយើងគិតនៅក្នុងឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងមានអាយុ៣៨ឆ្នាំ ដែលបានបណ្ដុះបណ្ដាល និងផ្ដល់នូវចំណេះដឹងជាច្រើនពាក់ព័ន្ធទៅនឹងជំនាញពាណិជ្ជកម្ម និងជំនាញគ្រប់គ្រង ដល់សិស្សនិស្សិតប្រកបទៅដោយភាពជោគជ័យ និងមានការងារល្អៗធ្វើ។ ប្រសិនបើអ្នកចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ អ្នកត្រូវតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ហើយប្រសិនបើនិស្សិតចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅ NUM នេះនិស្សិតត្រូវតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬមានសញ្ញាបត្រដែលមានតម្លៃស្មើ។ រីឯថ្នាក់បណ្ឌិតក៏ដូចគ្នាដែរ គឺអ្នកត្រូវតែបញ្ចប់ថ្នាក់អនុបណ្ឌិតសិនទើបអាចចូលទៅសិក្សាបាន។

សាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសដាក់ដេញថ្លៃលក់រថយន្ត Lexus 470  មួយគ្រឿងដែលខូចប្រើប្រាស់លែងបាន ក្នុងតំលៃ... | Khmerpress

មហាវិទ្យាល័យនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង៖

នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង មានមហាវិទ្យាល័យជាច្រើនដែលសិស្សនិស្សិតអាចជ្រើសរើសយកជំនាញដែលខ្លួ​នស្រលាញ់បានរួមមានដូចជា៖
** មហាវិទ្យាល័យគ្រប់គ្រង 

  • មហាវិទ្យាល័យសេដ្ឋកិច្ច
  • មហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ
  • មហាវិទ្យាល័យទេសចរណ៍
  • មហាវិទ្យាល័យច្បាប់
  • មហាវិទ្យាល័យព័ត៌មាន

** មហាវិទ្យាល័យអន្តរជាតិរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង

      ​​​​     មហាវិទ្យាល័យអន្តរជាតិរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងផ្ដល់ជូននូវការសិក្សានូវថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ដែលប្រើប្រាស់ភាសាអង់គ្លេសជាគោល។ ហើយនៅក្នុងឆ្នាំសិក្សាមូលដ្ឋាន និស្សិតនឹងទទួលបានការបណ្ដុះបណ្ដាលនូវចំណេះដឹងទូទៅ ក៏ដូចជាស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃជំនាញផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់មូលដ្ឋានរួច និស្សិតអាចជ្រើសរើសជំនាញសិក្សាដូចខាងក្រោមដូចជា៖

ជំនាញពាណិជ្ជកម្មអន្តរជាតិ៖ ដែលជំនាញនេះជា ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឲ្យក្លាយជាអ្នកជំនួញដ៏ពូកែម្នាក់ហើយជំនាញនេះទៀតសោទនឹងជួយឲ្យនិស្សិតក្លាយខ្លួនទៅជាអ្នកដឹកនាំយ៉ាងពិតប្រាកដតាមរយៈការសង្គត់ធ្ងន់ទៅលើភាពច្នៃប្រឌិតនៃការដោះស្រាយបញ្ហា ការពិភាក្សាក្រុម ក៏ដូចជាការតស៊ូមតិផងដែរ។

ជំនាញហិរញ្ញវត្ថុ៖  ជំនាញនេះនឹងផ្ដល់ឲ្យនិស្សិតស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅ អំពីទ្រឹស្ដីហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកគណនេយ្យ ការវិភាគលើការវិនិយោគ ការគ្រប់គ្រងក្រុមហ៊ុន ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងប្រតិបត្តិការជាដើម។

ជំនាញសេដ្ឋកិច្ច៖ ជំនាញនេះនឹងផ្តល់ឲ្យនិស្សិតនូវការយល់ដឹងពីទិដ្ឋភាពមីក្រូ និងម៉ាក្រូនៃសេដ្ឋកិច្ច និងជំនាញវិភាគដើម្បីឲ្យពួកគេ មានការយល់ដឹងកាន់តែប្រសើរអំពីបរិយាកាសធុរកិច្ច និងយុទ្ធសាស្រ្តដើម្បីប្រកួតប្រជែងនៅក្នុងពិភពនៃជំនួញ។

*តម្លៃសិក្សា

ថ្នាក់បរិញ្ញាបត្រ៖

ឆ្នាំទី១រហូតដល់ឆ្នាំទី៤គឺមានតម្លៃ ៦០០ដុល្លារក្នុងមួយឆ្នាំ

សម្រាប់មហាវិទ្យាល័យអន្តរជាតិរបស់ NUM វិញគឺមានតម្លៃ ១២០០ដុល្លារក្នុងមួយឆ្នាំ

វេនសិក្សា៖

ថ្នាក់ ថ្ងៃច័ន្ទ ដល់ សុក្រ

ព្រឹក (7:00am – 10:00am)

ថ្ងៃត្រង់ (10:30am – 1:30pm)

រសៀល (2:00pm – 5:00pm)

ល្ងាច (5:30pm – 8:30pm)

ថ្នាក់ថ្ងៃសោរ៍ ដល់ អាទិត្យ

សោរ៍ (7:30am – 12:00pm)

       (2:00pm – 5:00pm)

អាទិត្យ (7:30am – 12:00pm)

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។