Homeបច្ចេកវិទ្យាគន្លឹះក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកនៅក្នុង Tik Tok ឲ្យកាន់តែទទួលបានជោគជ័យ

គន្លឹះក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកនៅក្នុង Tik Tok ឲ្យកាន់តែទទួលបានជោគជ័យ

 តើអ្នកកំពុងតែស្វែងរកពីវិធីដើម្បីពង្រីកការផ្សាយពាណិជ្ជកម្មតាម TikTok របស់អ្នកឲ្យកាន់តែប្រសើរឡើង និងជំរុញការឆ្លើយតបល្អបំផុតពីកម្មវិធីនេះមែនទេ?

បច្ចុប្បន្ននេះអ្នកទាំងអស់គ្នាឃើញហើយថា TikTok គឺកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនពីសំណាក់មនុស្សទូទៅ ដែលអាចឲ្យពួកគេធ្វើកាយវិការ រាំ ឬលេងទឹកមុខទៅតាមសម្លេងជាដើម ជាពិសេសនោះគឺអាចធ្វើការផ្សព្វផ្សាយបានកាន់តែមានប្រសិទ្ធភាព។ ជាធម្មតាពួកគេតែងតែយកវេទិកាមួយនេះដើម្បីមើល និង លេងកម្សាន្តនូវវីដេអូខ្លីៗដើម្បីរំសាយអារម្មណ៍តានតឹង និងបង្កើនភាពរីករាយដល់ពួកគេជាដើម។ ដោយសារតែចំនួនអ្នកប្រើប្រាស់វេទិកាមួយនេះកាន់តែច្រើនឡើងៗ ហើយប្រសិទ្ធភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មនៃផលិតផលឬសេវាកម្មនីមួយៗក៏ល្អទៀតនោះ ទើបធ្វើឲ្យអ្នកទីផ្សារមួយចំនួនធំ បែរមកពិចារណាទៅលើការប្រើប្រាស់វេទិកាមួយនេះ (TikTok) ក្នុងការផ្សព្វផ្សាយពីម៉ាក ក៏ដូចជាមុខទំនិញរបស់ខ្លួនបន្ទាប់ពី Facebook និងInstagram ។ល។

តាមរយៈអ្នកជំនាញលើការផ្សព្វផ្សាយពាណិជ្ចកម្ម នៅលើវេទិកា TikTok  កញ្ញា Savannah Sanchez គាត់បានចែករំលែកនូវចំណុចសំខាន់ៗ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនដែលអាចធ្វើឲ្យការផ្សព្វផ្សាយនៅលើវេទិកា TikTok ឲ្យកាន់តែទទួលបានជោគជ័យរួមមាន៖

  • បង្កើតវីដេអូផ្សព្វផ្សាយនៃផលិតផលឬសេវាកម្មរបស់អ្នកត្រឹមរយៈពេល៣០វិនាទីឬតិចជាងនេះ ដើម្បីឲ្យទស្សនិកជនឆាប់បានដឹងថាអ្នកចង់ផ្សព្វផ្សាយពីអ្វី។
  • រុករកនូវអ្វីថ្មីៗ ស្វែងរកជម្រើសក៏ដូចជាយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយដែលវេទិកានេះបានផ្ដល់ឲ្យ រួចចាប់ផ្ដើមធ្វើតេស្តសាកល្បងវាលោហ៍មើល ថាតើវាមានប្រសិទ្ធភាពដែរឬអត់ ហើយទស្សនិកជនរបស់អ្នកមានប្រតិកម្មបែបណាបន្ទាប់ពីមើលវីដេអូនោះជាដើម។
  • តេស្តទៅលើអ្វីគ្រប់យ៉ាងដែលអ្នកមើលទៅ វាអាចទៅរួច វាអាចនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន ដូចជាតេស្តទៅលើទស្សនិកជន(Audience) តេស្តទៅលើមាតិកា(Content) ជាដើមដើម្បីអាចដឹងពីទិន្នន័យខ្លះៗពីការតេស្តទាំងនោះ ព្រោះបើអ្នកមិនតេស្តសាកល្បងមើលទេ អ្នកនឹងមិនអាចដឹងថាវាមានដំណើរការ ឬមានលទ្ធផលបែបណានោះទេ ជាពិសេសនោះគឺអ្នកមិនអាចទទួលបានជោគជ័យទៅលើការផ្សព្វផ្សាយទៅលើវេទិកាមួយនេះ ឬវេទិកាថ្មីៗផ្សេងៗទៀតឡើយ។
  • ធ្វើជាដៃគូរសហការជាមួយនឹងអ្នកបង្កើតមាតិកាដែលទាក់ទាញ ដែលពួកគេយល់ដឹង និងស្គាល់ច្បាស់ពីវេទិកា (TikTok) រួចអនុញ្ញាតិឲ្យពួកគេបង្កើតនូវមាតិកាថ្មីៗទៅតាមការគិត និង និន្នាការដែលកំពុងតែកើតមានឡើងនាពេលថ្មីៗនេះជាដើម។
  • គាត់ក៏បានលើកបន្តលើកឡើងទៀតថា កំហុសដ៏ធំបំផុតដែលរូបគាត់ផ្ទាល់បានឃើញនោះគឺ នៅពេលដែល អ្នកធ្វើទីផ្សារ ឬអ្នករកស៊ីមួយចំនួន បានយកនូវមាតិកាដែលខ្លួនបានបង្ហោះនៅក្នុង បណ្ដាញសង្គម Facebook និង Instagram យកមកដាក់នៅលើ TikTok មួយបន្ថែមទៀត ដែលជាហេតុធ្វើឲ្យទស្សនិកជននៅលើ TikTok អូសចោលនូវវីដេអូរបស់អ្នកនេះ ព្រោះពួកគេមិនចង់ឃើញ ហើយក៏មិនចង់មើលនូវអ្វីដែលដដែលៗនោះទេ។

  • ប្រភព៖ https://www.socialmediatoday.com/news/the-keys-to-a-successful-tiktok-advertising-campaign-infographic/605713/