Homeធុរកិច្ចកុំចាំទាល់តែល្អឥតខ្ចោះ ទើបធ្វើវា!

កុំចាំទាល់តែល្អឥតខ្ចោះ ទើបធ្វើវា!

រឿងមួយដែលក្នុងនាមអ្នកជាសហគ្រិនត្រូវប្រឈមមុខតស៊ូជាមួយ គឺភាពល្អឥតខ្ចោះ។អ្នកតែងតែរិះរកគ្រប់មធ្យោបាយដើម្បីបង្កើតឲ្យមានដំណើរការមួយដែលប្រព្រឹត្តទៅយ៉ាងរលូន គ្មានឧបសគ្គមករារាំង គ្មានជញ្ជាំណាដែលអាចហ៊ុមព័ទ្ធនូវគម្រោងផែនការរបស់អ្នកបានឡើយ។ហើយអ្នកធ្វើបែបនេះគឺដើម្បីផលិតនូវផលិតផលឬសេវាកម្មមួយដែលអស្ចារ្យសម្រាប់អតិថិជនរបស់អ្នក។ដូចនេះហើយទើបធ្វើឲ្យអ្នកពេលខ្លះតែងតែគិតជ្រុល គិតហួសព្រំដែន ព្រួយបារម្ភ និងមានអារម្មណ៍ស្មុគស្មាញទៅលើវា គឺដើម្បីស្វែងរកប្រាក់ចំណេញ និងភាពសប្បាយរីករាយរបស់អតិថិជននេះឯង។ប៉ុន្តែការព្យាយាមជាច្រើនលើកច្រើនសារដើម្បីតែភាពឥតខ្ចោះវានឹងក្លាយទៅជាឧបសគ្គដ៏ធំសម្រាប់ការរីកចម្រើនរបស់អ្នក។នោះគឺជាការពិតជាពិសេសសនៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នាកំពុងនិយាយអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និង​ ការបរាជ័យយ៉ាងឆាប់រហ័ស។ ដូចនេះខាងក្រោមនេះគឺជាវិធីដ៏ត្រឹមត្រូវដើម្បីធ្វើវា៖

១. ចាប់ផ្ដើមជាមួយការពិសោធន៍តូចៗ

Hands printing on a laptop, sewing accessories around Free Photo

វាគឺជាការចាប់ផ្ដើមនូវចំណុចតូចៗដើម្បីឈានឆ្ពោះទៅរកចំណុចធំៗដែលជាគោលដៅរបស់អ្នក។ហើយនៅពេលដែលអ្នកបង្កើតនូវការពិសោធន៍តូចៗ នោះវានឹងផ្ដល់នូវឱកាសឲ្យអ្នកបានរៀន បានយល់និងបានទទួលនូវបទពិសោធន៍ជាច្រើនពីវា ទោះបីជាអ្នកបរាជ័យក៏ដោយគឺវានឹងបង្រៀនអ្នកឲ្យយល់ច្បាស់ពីការរកស៊ី បញ្ហាសង្គម និង​លក្ខណៈរបស់មនុស្ស។ដូចនេះហើយទើបការផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នក ការប្រើការសាកល្បងតូចៗជាបន្តបន្ទាប់និងការបរាជ័យជាបន្តបន្ទាប់ ពិតជាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការរៀនសូត្រនៅពេលដែលអ្នកបានដើរជិតដល់គោលដៅអាជីវកម្មរបស់អ្នក។ការពិតទៅគឺ គ្មាននរណាម្នាក់ដែលមានភាពវៃឆ្លាតអាចទាយពីបញ្ហាដែលកើតមាននាពេលអនាគតនោះទេ ដូច្នេះហេតុអ្វីបានជាត្រូវបង្ខំខ្លួនអ្នកដោយព្យាយាមរៀបចំផែនការដើម្បីឲ្យមានភាពល្អឥតខ្ចោះទៅវិញ?

២. បញ្ឈប់សកម្មភាពនៃការវិភាគហួសកំរិត

Fighting procrastination and business concept. man holding paper poster with text "now or later" Premium Photo

អ្នកតែងតែទទួលបាននូវការបរាជ័យលឿនក៏ព្រោះតែអ្នកមានការវិភាគហួសព្រំដែន​ ហួសកម្រិតពេក ដើម្បីតែស្វែងរកនូវភាពល្អឥតខ្ចោះដ៏ធំមួយ។ប្រសិនបើអ្នកចំណាយពេលច្រើនពេកដើម្បីរៀបចំផែនការមួយដែលគ្មានកំហុសទាល់តែសោះ នោះនៅពេលដែលអ្នកត្រៀមខ្លួនចាប់ផ្ដើមធ្វើវាអ្នកនឹងស្ដាយក្រោយ ព្រោះគ្រប់ផែនការទាំងអស់វាតែងតែវិវត្តន៍ទៅមុខជាដរាប វាមិនអាចរង់ចាំផែនការដែលល្អឥតខ្ចោះរបស់អ្នកបានទេ ហើយដល់ពេលនោះអ្នកនឹងត្រូវចំណាយពេលធ្វើវា និង គិតជាម្ដងទៀតជាមិនខាន។ ដូចនេះអ្នកគួរតែបញ្ឈប់សកម្មភាពនៃការវិភាគហួសហេតុនេះទៅ ព្រោះទម្រាំតែអ្នកគិតចេញនូវភាពឥតខ្ចោះនោះ គំនិតរបស់អ្នកប្រាកដជាហួសសម័យហើយ។

៣. ការសាងកំហុសគឺជាការរៀនស្វែងយល់ដោយខ្លួនឯង

Stressed young businessman overworking Free Photo

អ្នកត្រូវតែទទួលយកការពិតដែលថា ការបង្កើតនូវកំហុសតូចៗចំនួន៥០ដង ហើយរៀនពីកំហុសទាំងនោះ វានឹងធ្វើឲ្យអ្នកទទួលបាននូវលិទ្ធផលមួយដែលអ្នកពេញចិត្ត ព្រោះវាល្អជាងពេលដែលអ្នកមួយថ្ងៃៗអង្គុយតែវិភាគ អង្គុយតែគិតនិងរៀបចំគម្រោង ដោយមិនបានចាប់ផ្ដើមចេញជាសកម្មភាពទាល់តែសោះ។អាថ៌កំបាំងពិតប្រាកដដើម្បីទទួលបានជោគជ័យគឺត្រូវចាត់វិធានការណ៍តូចៗល្មមដែលពេលអ្នកបរាជ័យហើយ អាចនឹងត្រលប់មកវិញក្រោកឡើងហើយបន្តទៅមុខទៀត។ប្រសិនបើអ្នកធ្វើត្រូវអ្នកនឹងមិនដែលបរាជ័យឡើយ។

        សរុបមក ជីវិតប្រៀបដូចជាទីផ្សារភាគហ៊ុន មិនថាអ្នកឆ្លាតឬពូកែយ៉ាងណា ខំគេចពីហានិភ័យប៉ុណ្ណា ក៏នៅតែមិនអាចទាយដឹងពីបញ្ហានៅថ្ងៃស្អែកដែរ។

https://bit.ly/2vSvQst