Homeការងារវាងវៃសំណួរដែលពិបាកនឹងឆ្លើយជាងគេនៅពេលសម្ភាសន៍ការងារ

សំណួរដែលពិបាកនឹងឆ្លើយជាងគេនៅពេលសម្ភាសន៍ការងារ

អ្នកប្រាកដជាមានភាពភ័យខ្លាច និង មានអារម្មណ៍ភិតភ័យក្នុងការឆ្លើយសំណួរនៅពេលដែលអ្នកសម្ភាសន៍កំពុងតែសួរអ្នក ប៉ុន្តែបើសិនជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ និង ច្បាស់លាស់ចំពោះការងារនេះពិតមែន ដោយអ្នកបានរៀបចំនូវសំណួរ ចម្លើយ និង ត្រៀមលក្ខណៈ មុនពេលដែលត្រូវសម្ភាសន៍ ដូចនេះអ្នកមិនចាំបាច់ភ័យខ្លាចចំពោះការឆ្លើយសំណួរទាំងនោះទេ។ យ៉ាងណាមិញថ្ងៃនេះយើងនឹងប្រាប់ពីសំណួរមួយចំនួនដែលអ្នកគ្រប់គ្រងតែងតែសួរពេលដែលអ្នកត្រូវទៅធ្វើបទសម្ភាសន៍គឺ៖

១. ហេតុអ្វីបានជាពួកយើងគួរតែជួលអ្នកមកធ្វើការនៅទីនេះ?

Serious employer and hr manager talking to job candidate at interview. back view, closeup. human resource and career concept Free Photo

        អ្នកត្រូវតែបង្ហាញពីភាពជឿជាក់របស់អ្នកទៅកាន់ពួកគេឲ្យបានដឹង និង​ បង្ហាញអំពីសមត្ថភាពរបស់អ្នកដើម្បីផ្គូរផ្គងបុគ្គលិកលក្ខណៈឲ្យមានភាពស៊ីចង្វាក់ជាមួយនឹងវប្បធម៌របស់អង្គការ។ ហើយការឆ្លើយតបមួយដែលល្អប្រសើររបស់អ្នកនោះគឺ “ សមិទ្ធិផលរបស់ខ្ញុំ សមត្ថភាពរបស់ខ្ញុំ និង បុគ្គលិកលក្ខណៈរបស់ខ្ញុំគឺត្រូវគ្នាជាមួយនឹងតម្រូវការរបស់អ្នកដែលកំពុងតែចង់បាន” ។ ហើយសំណួរបន្ទាប់ដែលនឹងអាចសួរនោះគឺ “តើសមិទ្ធផលរបស់អ្នកមានអ្វីខ្លះ? ហើយហេតុអ្វីបានជាអ្នកគិតថាសមត្ថភាពរបស់អ្នកពិតជាស៊ីគ្នាជាមួយនឹងការងារមួយនេះ?”  អ្នកត្រូវត្រៀមខ្លួនក្នុងការឆ្លើយនូវសំណួរនោះ ដែលត្រូវនិយាយអំពី អ្វីដែលអ្នកធ្លាប់ធ្វើ ធ្លាប់មានបទពិសោធន៍ និងធ្លាប់បានសម្រេច នៅក្នុងជីវិតរបស់អ្នក ដូចជាការ សិក្សា ការងារក្រៅម៉ោង ការងារស្ម័គ្រចិត្ត ឬ ការងារហាត់ការជាដើម។ ហើយក្នុងនោះអ្នកត្រូវតែនិយាយពីសកម្មភាពក្រៅសាលារបស់អ្នកជាមួយអ្នករួមការងារ ជាពិសេសអ្នកគួរតែនិយាយតិចតួចអំពីភាពជាអ្នកដឹកនាំរបស់អ្នក និង ភាពវៃឆ្លាតរបស់អ្នកផងដែរ។

២. តើចំណុចខ្សោយរបស់អ្នកមានអ្វីខ្លះ?

Hiring waitress Free Photo

        នេះគឺជាសំណួរមួយដែលលំបាកនឹងឆ្លើយ ហើយតែងតែសួរនៅពេលមានបទសម្ភាសន៍ម្ដងៗ។ សំណួរនេះគឺជាសំណួរមួយដែលបេក្ខជនគ្រប់រូបតែងតែនិយាយខុសពីការពិតដែលពួកគេមាន ដើម្បីបន្ស៊ីសមត្ថភាពរបស់ខ្លួនឲ្យមានភាពវិជ្ជមាន និង ដើម្បីឲ្យអ្នកគ្រប់គ្រងគិតថាគេពិតជាត្រឹមត្រូវ។ យ៉ាងណាមិញ ចំណុចខ្សោយរបស់អ្នក និង ការគិតរបស់អ្នកគួរតែជាលក្ខណៈមួយដែលសាមញ្ញធម្មតា មិនមែនជាលក្ខណៈដែលខ្ជិល ដែលបំផ្លាញ ឬ កេងប្រវ័ញ្ចនូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននោះទេ។ឧទាហរណ៍ ចំណុចខ្សោយដែលអ្នកគួរតែនិយាយដើម្បីឲ្យមានលក្ខណៈសមស្រប និង មិនប៉ះពាល់ដល់ក្រុមហ៊ុន គឺ ដូចជា ខ្ញុំចូលចិត្តនិយាយខណៈពេលញ៉ាំអី ខ្ញុំមិនចូលចិត្តនិយាយច្រើនខណៈពេលធ្វើការងារ ខ្ញុំតែងផ្ដោតលើការងារជាងការផ្ដោតទៅលើមនុស្សនៅពេលដែលខ្ញុំធ្វើការងារនោះមិនទាន់ហើយ ជាដើម។ សូមចងចាំថា អ្នកមិនត្រូវបង្ហាញពីកំហុសឬចំណុចខ្សោយរបស់អ្នកច្រើនពេកទៅឲ្យពួកគេដឹងនោះទេ ព្រោះពេលណាដែលអ្នកបង្ហាញច្រើនពេកមានន័យថាអ្នកជាមនុស្សដែលសម្បូរទោដោយចំណុចខ្សោយ ទោះបីជាចំណុចខ្សោយនោះមិនប៉ះពាល់ដល់ក្រុមហ៊ុនក៏ដោយ។ ដូចនេះអ្វីដែលអ្នកគួរនិយាយគឺនិយាយពីចំណុចខ្សោយណាមួយដែលវិជ្ជមាន ហើយស៊ីគ្នាជាមួយនឹងការងារ។

៣. តើអ្វីដែលសំខាន់សម្រាប់អ្នក គោលដៅ ឬ ច្បាប់?

អស់រយៈពេលជាច្រើនដែលទស្សនៈវិទូបានជជែកវែកញែកគ្នាអំពីឥទ្ធិពលនៃការគ្រប់គ្រង ដោយប្រើចំណេះដឹង និង ការគិតដ៏អស្ចារ្យយ៉ាងណាក៏នៅតែមិនអាចរកចម្លើយមួយដ៏ល្អបានដែរ ព្រោះវាទាំងពីរនេះសុទ្ធតែជាចំណុចសំខាន់ដូចគ្នា។ ដូចនេះនៅពេលដែលអ្នកត្រូវទៅសម្ភាសន៍ បើសិនជាគេសួរមកកាន់អ្នកយ៉ាងដូច្នេះមែន អ្នកអាចឆ្លើយថា គោលដៅសំខាន់ក៏បាន ច្បាប់សំខាន់ក៏បាន ដោយសារតែវាជាចំណុចសំខាន់ដូចគ្នា ដែលពិបាកក្នុងការវែកញែក អ្វីដែលសំខាន់គឺវាពឹងផ្អែកទៅលើការបកស្រាយរបស់អ្នក

៤. តើអ្នកមានសំណួរអ្វីដែលត្រូវសួរដែរឬទេ?

Business, career and placement concept - happy asian woman handshaking with male head director or employer of big company, after successful negotiations or interview Premium Photo

        សំណួរនេះជាសំណួរដែលសួរពេលដែលបញ្ចប់ការសម្ភាសន៍ការងារ ហើយសួរទៅកាន់បេក្ខជនដើម្បីឲ្យបេក្ខជនសួរបកមកវិញត្រង់ចំណុចណាដែលមិនច្បាស់ ឬ សួរត្រង់កន្លែងណាដែលនៅងឿងឆ្ងល់ ឬ ចង់ស្នើរសុំពីអ្វីមួយពីពួកគេ។ ចម្លើយរបស់អ្នកចំពោះសំណួរនេះគួរតែត្រូវបានរៀបចំឡើងបន្ទាប់ពីអ្នកបានវាយតម្លៃដោយប្រុងប្រយ័ត្ននូវប៉ារ៉ាម៉ែត្រសំខាន់ៗសម្រាប់អង្គភាព។ ឧទាហរណ៍ដូចជា អ្នកអាចសួរអំពី “ តើគោលដៅអ្វីដែលលោកចង់ឲ្យខ្ញុំសម្រេចនៅមួយឆ្នាំដំបូងនេះ?” ឬ “ តើការងារ និង ទំនួលខុសត្រូវមួយណាដែលខ្ញុំត្រូវទទួលរ៉ាប់រងពេលដែលចាប់ផ្ដើមការងារ?” ឬ​ អ្នកអាចសួរពី “ ប្រាក់ខែឬកិច្ចកុងត្រាជាដើម ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់របស់អ្នកពីការងារ”។