មនុស្សយើងទាំងអស់គ្នាមិនមែនសុទ្ធតែសម្រេចចិត្តត្រូវទាំងអស់នោះទេ សូម្បីតែមនុស្សដែលឆ្លាត ដែលខ្លាំងពូកែក៏ដោយ ក៏ពួកគេនៅតែមានចំណុចខ្សោយក្នុងការសម្រេចចិត្តដូចគ្នាដែរ។ ជាទូទៅការសម្រេចចិត្តខុសរបស់ពួកគេគឺមកពីពួកគេមិនដែលចំណាយពេលក្នុងការគិតឲ្យបានហ្មត់ចត់ទៅបញ្ហាអ្វីមួយជាក់លាក់តែប៉ុណ្ណោះ។ខាងក្រោមនេះគឺជាចំណុចទាំង១២ដែលមនុស្សគ្រប់គ្នាតែងតែសម្រេចខុសដោយមិនដឹងខ្លួន៖
១ តែងតែដោះស្រាយភារកិច្ចដែលងាយស្រួលបំផុតជាមុនជានិច្ច
“អ្នកគួរតែធ្វើការងារណាដែលលំបាកមុន” អ្នកខ្លះហៅយុទ្ធសាស្រ្តថាការបរិភោគកង្កែបដោយផ្អែកលើការដកស្រង់សម្ដីរបស់លោក Mark Twain ។ តើការបរិភោគកង្កែបនោះមានន័យយ៉ាងដូចម្ដេចទៅ? លោកបាននិយាយថាប្រសិនបើការងារមួយដែលយើងធ្វើនៅពេលព្រឹកគឺជាការដែលយើងបរិភោគកង្កែបរស់ នោះមានន័យថា អ្នកអាចឆ្លងកាត់ពេញមួយថ្ងៃដោយដឹងថាអ្វីដែលអាក្រក់បំផុតគឺនៅពីក្រោយអ្នក។កង្កែបរបស់អ្នកគឺជាការងារដ៏អាក្រក់បំផុតរបស់អ្នក ហើយអ្នកគួរតែធ្វើវាមុនគេនៅពេលព្រឹក។ ហើយចាំបាច់អ្វីត្រូវញាំវានៅពេលព្រឹក? ព្រោះនៅពេលព្រឹកអ្នកមានអារម្មណ៍ស្រស់ថ្លា គ្មានភាពស្មុគស្មាញ ធូរស្រាលផ្លូវកាយ មានគំនិតថ្មីៗល្អៗ ដែលអាចជួយឲ្យការងាររបស់អ្នកបានជោគជ័យ។ដូចនេះហើយអ្នកគួរកំណត់ខ្លួនឯងឲ្យបានជាក់លាក់ និងតាមលំដាប់លំដោយ ថាតើអ្វីដែលអ្នកគួរតែដោះស្រាយឬក៏ធ្វើវាមុនគេ។ ចូរអ្នករៀនសាកញាំកង្កែបនៅពេលព្រឹកបានដែរឬទេ?មានន័យថា តើអ្នកអាចដោះស្រាយបញ្ហាលំបាកៗមុនបានដែរឬទេ? ហើយបន្ទាប់ពីញាំវារៀងរាល់ថ្ងៃហើយនឹងមានអ្វីកើតឡើងចំពោះអ្នកទៅ?
(Eating a frog first in the morning and nothing worse will happen to you the rest of the day)
Mark Twain’s quote.
២ តែងតែពិនិត្យមើលSocial Media

រាល់ពេលមិនថាម៉ោងការងារ រៀនសូត្រ ឬក៏ នៅក្នុងអង្គប្រជុំទេ អ្នកគួរតែបិទទូរស័ព្ទរបស់អ្នក ឬមួយក៏ដាក់វានៅក្នងភាពស្ងៀមស្ងាត់ ដើម្បីបញ្ចៀសកុំឲ្យមានការរំខានពីមជ្ឈដ្ឋានខាងក្រៅ ទៅដល់ការងាររបស់អ្នក។ បើសិនជាអ្នកអង្គុយចាំតែទទួលទូរស័ព្ទ ទទួលសម្លេងសារ អ៊ីមែល ឆែកFacebook វាធ្វើឲ្យអារម្មណ៍របស់អ្នកមិនមូល ហើយការងាររបស់អ្នកក៏នឹងមិនអាចបញ្ចប់ព្រមទាំងគ្មានគុណភាពទៀតផង វាធ្វើឲ្យអ្នកចំណាយពេលឥតប្រយោជន៍ទៅលើវា។ ម្យ៉ាងវិញទៀតការដែលតែងតែពិនិត្យមើលទូរស័ព្ទរាល់ពេល វាអាចឆ្លុះបញ្ចាំងបានថាអ្នកគឺជាមនុស្សដែលខ្ជះខ្ជាយពេលវេលា ធ្វេសប្រហេស ខ្ជិល អសមត្ថភាពក្នុងការបំពេញការងារ។
៣ ទុកទូរស័ព្ទរបស់អ្នកនៅលើតុការងារ

វាក៏ជាផ្នែកមួយដែលទាក់ទងនឹងការឆែកអ៊ីមែលរបស់អ្នកក្នុ្ងងពេលធ្វើការដែរ។ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ដាក់ទូរស័ព្ទរបស់អ្នកក្នុងសភាព ញ័រហើយ ពិតមែនទេ? ទោះបីជាវាគ្មានសម្លេងរំខានក៏ដោយ ប៉ុន្តែ សភាពញ័រ ក៏នៅតែធ្វើឲ្យយើងដឹងថាមាន នរណា ផ្ញើរសារមក ឬក៏នរណាខលមកជាដើម។តាមរយៈការស្រាវជ្រាវដែលបានចុះផ្សាយពីសមាគមន៍មួយដែលមានការទទួលស្គាល់ជាអន្តរជាតិ បានបង្ហាញថាវត្តមានទូរស័ព្ទដៃនៅក្បែរអ្នក នឹងធ្វើឲ្យប៉ះពាល់ដល់ការយល់ដឹងនិងផ្លូវអារម្មណ៍របស់អ្នក ទោះបីជាអ្នកមិនដឹងពីឥទ្ធិពលរបស់វាក៏ដោយ។ ដូចនេះហើយដំណោះស្រាយដ៏ល្អ ហើយមានប្រសិទ្ធភាពបំផុតគឺអ្នកគួរតែទុកទូរស័ព្ទឲ្យឆ្ងាយពីដៃឬមួយក៏ទុកនៅបន្ទប់ផ្សេងក្រៅពីកន្លែងដែលអ្នកធ្វើការ។
៤ អង្គុយនៅកន្លែងពេញមួយថ្ងៃ

ការដែលអ្នកអង្គុយតែនៅក្នុងការិយាល័យពេញមួយថ្ងៃមិនធ្វើអ្វីទាំងអស់ គឺវាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នក ជាពិសេសគឺប៉ះពាល់ទៅឆ្អឹងកងខ្នងរបស់អ្នកតែម្ដង។ ពេលខ្លះការហាត់ប្រាណនេះមិនមែនតម្រូវឲ្យអ្នកត្រូវចំណាយពេលរាប់ម៉ោងក្នុងការរត់ជុំវិញផ្ទះឬមួយក៏ ត្រូវតែទៅក្លឹបហាត់ប្រាណនោះទេ អ្នកគ្រាន់តែផ្អាកការងាររបស់អ្នក ឬមួយក៏ភ្ញាក់ពីដំណេកឲ្យបានពេលព្រឹក ហើយចំណាយពេលត្រឹមតែ២ទៅ៣នាទីក៏បានដើម្បីកម្រើកសាច់ដុំ និងធ្វើចលនាលើដងខ្លួនរបស់អ្នកឲ្យមានរបត់ឈាមរត់បានល្អ នោះសុខភាពអ្នកនឹងល្អប្រសើរ។ អ្នកគួរតែចំណាយពេលបន្តិចដើម្បីសុខភាពរបស់អ្នក កុំអង្គុយតែមួយកន្លែង ព្រោះសុខភាពគឺជាអាយុជីវិតរបស់អ្នក។
៥ សម្លឹងមើលអេក្រង់ជាច្រើនម៉ោងក្នុងមួយពេល

ការសម្លឹងមើលអេក្រង់ពេញមួយថ្ងៃអាចប៉ះពាល់ភ្នែករបស់អ្នកយ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឲ្យភ្នែករបស់អ្នកឈឺ ក្តៅភ្នែក ស្ងួតភ្នែក និង ស្រវាំងភ្នែកមិនរូបភាពអ្វីមួយមិនសូវច្បាស់ជាដើម ព្រោះនៅក្នុងអេក្រង់ ទូរស័ព្ទ និងកុំព្យូទ័រ វាមានពន្លឺពណ៌ខៀវដែលធ្វើឲ្យភ្នែករបស់ឆាប់ឈឺ។
៦ រង់ចាំរហូតដល់ពេលរសៀលទើបឈប់សម្រាកពីការងារ
យោងតាមការសិក្សាឆ្នាំ២០១៥ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីនៃចិត្តវិទ្យាបានបង្ហាញថាពេលវេលាកាន់តែច្រើនដែលបានកន្លងផុតទៅហើយចាប់ផ្ដើមពីការធ្វើការមក ការឈប់សម្រាកមិនសូវមានប្រយោជន៍ទេ ការសម្រាកនៅពេលព្រឹកធ្វើឲ្យមនុស្សមានថាមពលគ្រប់គ្រាន់ និងមានការផ្ដោតអារម្មណ៍ខ្លាំងផងដែរ។
៧ ស្ដាប់បទចម្រៀងនៅពេលដែលអ្នកធ្វើការ
អ្នកប្រាកដជាមានអារម្មណ៍ល្អប្រសើរ ហើយធ្វើការងារបានផលិតភាពខ្ពស់ នៅពេលដែលអ្នកតែងតែស្ដាបបទចម្រៀងកំដរអារម្មណ៍ ប៉ុន្តែវាប្រហែលជាមិនល្អទៅវិញ។ដោយសារអ្វីទៅ? តាមរយៈអ្នកជំនាញខាងសរសៃប្រសាទនិងតន្រ្តីករ ដានីញ៉ែលលេវីន បានលើកឡើងពីការស្រាវជ្រាវដែលកំពុងកើនឡើងថា ស្ទើរតែគ្រប់ករណីទៅហើយ ដែលការគិត ការអាន ឬការសរសេររបសអ្នក ទទួលរងនូវផលប៉ះពាល់គួរឲ្យកត់សម្គាល់នៅពេលដែលអ្នកស្ដាប់តន្រ្តី។ លើកលែងតែម្យ៉ាង បើអ្នកធ្វើការងារល្អនៅពេលស្ដាបចម្រៀងនោះគឺ ការងារនោះជាការងារដដែលៗ សាមញ្ញៗ ដែលអ្នកតែងតែធ្វើវា។ ប៉ុន្តែបើសិនជា ករណីដូចជា មានការប្រជុំ ការពិភាក្សាគ្នា ឬ ការស្វែងរកនូវគំនិតថ្មីៗដើម្បីពន្លឿននូវអាជីវកម្ម ជាដើម បើសិនជាអ្នកស្ដាប់តន្ត្រីនាពេលនោះអ្នកប្រាកដជាសោកស្ដាយជាក់ជាពុំខាន។
៨ ការជ្រើសរើសអាហារដែលហាក់មើលទៅដូចជាមានជីវជាតិ ប៉ុន្តែការពិតពុំមានបោះទេ
អ្នកមិនត្រូវជឿនូវការឃោសនាបំផ្លើសការពិតនោះទេ ថាម្ហូប ឬភេសជ្ជៈប្រភេទនេះ ប្រភេទនោះអាចជួយទ្រទ្រង់រាងកាយរបស់អ្នកឲ្យរឹងមាំ ឬ មានជាតិវីតាមីនអ្វីឡើយ។អ្នកគួរតែពិនិត្យមើលវាឲ្យបានច្បាស់ ថាវាពិតជាល្អពិតមែនដែរឬក៏អត់ បើសិនជាអ្នកចេះតែញ៉ាំ មិនដឹងពីប្រភពច្បាស់លាស់ នោះសុខភាពអ្នកនឹងឆាប់ធ្លាក់ចុះ។
៩ រករឿងឈ្លោះប្រកែកគ្នាជាមួយនឹងដៃគូរបស់អ្នក
នៅពេលដែលអ្នកដៃគូរបស់អ្នកមានការផ្ដល់មតិរិះគន់មកកាន់អ្នក នោះប្រាកដណាស់អ្នកនឹងតប សម្ដី ទៅវិញដោយមិនបង្អង់យូរឡើយ។ ប៉ុន្តែទង្វើនេះពុំសូវល្អប៉ុន្មាននោះទេ អ្នកគួរតែប្រើពាក្យ “ Ouch” ដើម្បីបំបាត់ជម្លោះមួយនេះ។ម្យ៉ាងវិញទៀតដើម្បីបំបាត់ជម្លោះ អ្នកទាំង២គួរតែឆ្លុះបញ្ចាំងពីអ្វីដែលដៃគូរបស់អ្នកកំពុងនិយាយ ហើយបង្ហាញការយល់ចិត្តខ្លះ រួចប្រាប់ដៃគូរបស់អ្នកថា អ្នកពិតជាយល់ច្បាស់ពីអារម្មណ៍របស់ពួកគេប្រាកដមែន។
១០ មិនងាយនឹងចូលគេង
អ្នកវិទ្យាសាស្រ្តបានកំណត់នូវបាតុភូតធម្មតាមួយហៅថា ការពន្យាពេលនៃការគេង។ ការខកខានមិនបានចូលគេងតាមពេលវេលាកំណត់ ធ្វើឲ្យរាងកាយ កម្លាំងកាយ ស្មារតី ធ្លាក់ចុះ ហើយថែមទាំងធ្វើឲ្យអ្នកប្រឈមមុខជាមួយនឹងបញ្ហាសុខភាពទៀតផង។ដូចនេះហើយដើម្បីកុំឲ្យខ្លួនឯងបាក់កម្លាំង អស់ថាមពល អ្នកគួរតែបិទទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍ ហើយសំរាកយកកម្លាំង វាប្រសើរជាជាង ហើយបើធ្វើបែបនេះបានអ្នកនឹងស្រស់ស្រាយនាពេលព្រឹកព្រលឹម។