Homeជីវិត និងការងារប្រពៃតើយើងគួរធ្វើបែបណាប្រសិនបើយើងជួបប្រទះនឹងការបដិសេធ?

តើយើងគួរធ្វើបែបណាប្រសិនបើយើងជួបប្រទះនឹងការបដិសេធ?


ជាធម្មតាមនុស្សយើងម្នាក់ៗរមែងតែងតែនឹងជួបប្រទះនឹងការបដិសេធនៅក្នុងជីវិតរបស់យើងម្នាក់ៗប្រាកដជាធ្លាប់ឆ្លងកាត់មកហើយពីភាពបរាជ័យ ភាពលំបាក និងការបដិសេធមិនថាក្នុងការសិក្សា ការងារ គ្រួសារឬស្នេហាឡើយ ដែលការបដិសេធនោះវាអាចប៉ះពាល់ដល់អារម្មណ៍របស់យើង។ ជាក់ស្ដែងយើងឃើញថាមនុស្សភាគច្រើនពួកគេឆាប់បោះបងការព្យាយាម បោះបង់ការប្រឹងប្រែង គឺដោយសារតែពួកគេគិតថា ទោះបីជាពួកគេព្យាយាមធ្វើយ៉ាងណាក៏លទ្ធផលនៅដដែលដូចតែមុនអញ្ចឹង ប៉ុន្តែអ្នកខ្លះវិញបើពួកគេកាន់តែជួបនឹងបញ្ហា កាន់តែទទួលបាននូវការបដិសេធ គឺពួកគេនឹងរឹតតែឈ្មុសឈ្មុលទៅមុខបន្តទៀត ដោយសារតែការគិតវិជ្ជមាន ដោយសារតែពួកគេគិតថា នេះគឺជាផ្លូវនៃជីវិតដែលត្រូវតែជួប ត្រូវតែដោះស្រាយដោយចៀសមិនរួច។

ប៉ុន្តែតើយើងគួរតែធ្វើយ៉ាងដូចម្ដេចដើម្បីប្រឈមមុខជាមួយនឹងការបដិសេធទាំងនោះ? ដូចនេះចំណុចខាងក្រោមនេះនឹងជួបបង្ហាញប្រាប់អ្នកពីវិធីសាស្ត្រមួយចំនួន៖

១ ចំណាយពេលខ្លះដើម្បីសម្រួលអារម្មណ៍​

Young pretty joyful brunette woman meditating on table surround work stuff and flying papers. cheerful mood, taking a break, working, studying, relaxation, true emotions. Free Photo

នៅពេលដែលជួបនឹងការបដិសេធភ្លាមៗ យើងប្រាកដជាមានអារម្មណ៍ថាអាក់អន់ចិត្ត​ ឬ ខឹងជាមិនខាននោះទេ។ អ្នកខ្លះក៏បញ្ចេញកំហឹង​ដោយវាយដំអ្វីមួយ​ឬ​ស្រែកខ្លាំងៗ​ ហើយអ្នកខ្លះទៀតក៏បញ្ចេញកំហឹងទាំងនោះទៅកាន់អ្នកដទៃដែលមិនដឹងអីទៅវិញ ប៉ុន្តែការធ្វើដូចនេះមិនត្រឹមតែមិនអាចជួយអ្នកកាត់បន្ថយអារម្មណ៍មិនសមប្បាយចិត្តនោះទេ វាថែមទាំងធ្វើឲ្យអារម្មណ៍អ្នកកាន់តែយ៉ាប់យឺនជាមុនទៅទៀត ជាពិសេសនោះគឺធ្វើឲ្យអ្នកដទៃមិនចូលចិត្តចំពោះទង្វើររបស់អ្នកនេះឯង។ អ្វីដែលអ្នកគួរធ្វើនោះគឺ គួរតែបញ្ចេញអារម្មណ៍តាមរយៈការសរសេរ ឬ ធ្វើសកម្មភាពផ្សេងៗដូចជាការធ្វើលំហាត់ប្រាណ ឬ ស្តាប់តន្ត្រីជាដើម។

២ អ្នកមិនគួរស្តីបន្ទោសខ្លួនឯងទេ

ពេលខ្លះដោយសារតែអ្នកផ្តោតអារម្មណ៍ទៅលើការបដិសេធនោះពេក ទើបធ្វើឲ្យអ្នកតែងតែស្តីបន្ទោសខ្លួនឯង ស្អប់ខ្លួនឯង។ ជំនួសឲ្យការស្តីបន្ទោសខ្លួនឯង អ្នកគួរតែចំណាយពេលនេះគិតពីចំណុចល្អៗ ឬ ចំណុចខ្លាំងដែលអ្នកមាន ហើយអ្នកគួរសសម្លឹងមើលការបដិសេធនោះក្នុងផ្លូវផ្សេងមួយទៀត ដោយសួរខ្លួនឯងថាតើអ្នកអាចរៀនអ្វីពីវាបាន និងយកវាមកអភិវឌ្ឍខ្លួនបានដោយរបៀបណា​

៣ ចំណាយពេលជាមួយមនុស្សដែលអ្នកទុកចិត្ត​

Cheerful and happy young women embracing each other. they sit on bed in room together and look. teenagers wear pajamas. they have home party. Premium Photo

ជាធម្មតានៅពេលដែលអ្នកជួបរឿបមិនសប្បាយចិត្ត ឬ ទទួលបានការបដិសេធពីនរណាម្នាក់ អ្នកត្រូវចាំថាមានរឿងជាច្រើនទៀតដែលអ្នកនឹងជួបក្នុងជីវិត​ ហើយមានមនុស្សជាច្រើននៅខាងអ្នក ចាំជួយគាំទ្រនិងលើកទឹកចិត្តអ្នកជានិច្ច  ដូច្នេះអ្នកមិនគួរឲ្យអារម្មណ៍មួរម៉ៅទាំងនោះលេបត្របាក់អ្នក ហើយបោះបង់ចោលអ្វីដែលអ្នកកំពុងធ្វើនោះទេ។ អ្នកអាចស្វែងរកជំនួយពីមនុស្សដែលអ្នកទុកចិត្ត នោះពួកគេនឹងឲ្យយោបល់ និង ជួយលើកទឹកចិត្តអ្នក ដែលវាអាចជួយសម្រួលអារម្មណ៍របស់អ្នកឲ្យប្រសើរជាងមុន។

៤ កុំឲ្យការបដិសេធនោះកំណត់ថាអ្នកជានរណា

I am doing this for me neon signs style text vector Premium Vector

អ្នកត្រូវចាំថាមានមនុស្សជាច្រើនទៀតក៏ធ្លាប់ជួបប្រទះនឹងការបដិសេធដូចអ្នកដែរ ព្រោះការបិដេសេធទាំងនោះគឺជាផ្នែកមួយនៃជីវិតរបស់អ្នកដែលមិនអាចជៀសផុត សូម្បីតែបុគ្គលជោគជ័យមួយចំនួនក៏ធ្លាប់ឆ្លងកាត់វាដែរ។ ដូច្នេះនៅពេលដែលអ្នកជួបប្រទះនឹងការបដិសេធពីនរណាម្នាក់ឬរឿងអ្វីមួយ អ្នកមិនគួរឲ្យអារម្មណ៍របស់អ្នកទោរទន់ទៅតាមវានោះទេ អ្នកគួរតែប្រាប់ខ្លួនឯងថាវាជាបទពិសោធន៍ក្នុងជីវិតអ្នក និងព្យាយាមស្វែងយល់ថាតើអ្នកនៅខ្វះខាតអ្វី អាចរៀនអ្វីខ្លះបានពីវា តើគួរធ្វើអ្វីខ្លះដើម្បីបន្តដំណើរទៅមុខទៀត។ អ្នកត្រូវគិតថាតម្លៃរបស់អ្នកមិនមែនស្ថិតលើការគិតរបស់អ្នកដ៏ទៃនោះទេ ព្រោះពេលខ្លះអ្វីដែលគេគិតមិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេ​ ត្រូវរៀនរស់ជាខ្លួនឯង រៀនគិតជាគំនិតខ្លួនឯ