Homeអភិវឌ្ឍន៍ខ្លួនឯងបង្កើនសមត្ថភាព និងឥទ្ធិពលតើយើងគួរចំណាយពេលទៅធ្វើអ្វីនៅក្នុងកំឡុងពេលកូវីដ១៩?

តើយើងគួរចំណាយពេលទៅធ្វើអ្វីនៅក្នុងកំឡុងពេលកូវីដ១៩?

        នៅក្នុងបរិបទសម័យកាលកូវីដនេះ​​​​​ ប្រជាជនគ្រប់ស្រទាប់វណ្ណ:គ្រប់មុខរបរសុទ្ធតែទទួលបានឥទ្ធិពលអាក្រក់ចេញពីវីរុសមួយប្រភេទនេះ​។ ប្រជាជនដែលជាសិស្ស​​ និង​ និស្សិតក៏ទទួលឥទ្ធិពលពីរឿងនេះដូចគ្នាដែរ​ដោយពួកគេមិនបានទទួលការរៀនសូត្រយ៉ាងពេញលេញ​ ការប្រលងត្រូវអាកខាន ឬ​ ខកខានការចុះធ្វើកម្មសិក្សាផ្សេងៗ​។ ដូចនេះយើងត្រូវតែចេះបង្កើតឱកាសឲ្យខ្លួនឯងមានការរីកចម្រើនតាមរយៈសកម្មភាពផេ្សងៗដូចខាងក្រោមនេះ៖

Coronavirus outbreak. pathogen affecting the respiratory tract. covid-19 infection. concept of a pandemic, viral infection. coronavirus inside a human. viral infection, 3d illustration Premium Photo

        ១​ ការចាប់ផ្ដើមកំណត់គោលដៅរបស់ខ្លួននៅពេលបន្ទាប់ទៀត

ចាប់ផ្តើមសម្លឹងរកមើលផ្លូវដែលខ្លូនឯងត្រូវធ្វើជាបន្ទាប់ ជាសិស្សត្រូវសម្លឹងមើលជំនាញដែលយើងចង់សិក្សានៅសាកលវិទ្យាល័យ​ សាកលវិទ្យាល័យណាមួយដែលអាចផ្តល់នៅចំនេះដឹងអោយយើងបានល្អបំផុត។​ តើគួរជ្រើសរើសរៀននៅក្នុងប្រទេស​ ឬ​នៅក្រៅប្រទេស ? ​បើនៅក្រៅប្រទេស ប្រទេសណាមួយដែលអ្នកចង់ទៅ និង​តើត្រូវត្រៀមខ្លូនអ្វីខ្លះដើម្បីទទួលបានការសិក្សាមួយនេះ​? បើអ្នកជានិស្សិត វាក៏ជាពេលដែលសមស្របដូចគ្នាក្នុងការសម្រេចចិត្តជាបណ្តើរថា​ បន្ទាប់ពីការ​បញ្ចាប់ការសិក្សាអ្នកសម្រេចចិត្តនឹងរៀនបន្ត? រកការងារធ្វើ​? ​ឬ​ប្រកបអាជីពដោយខ្លួនឯង តែទោះជាការសម្រេចចិត្តក្នុងជម្រើសណាមួយក៏ដោយ​ អ្នកគួរឆ្លៀតពេលដើម្បីធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងពីវា​ និង​ រកមធ្យោបាយដើម្បីទំលុះគោលដៅដែលយើងបានកំណត់។​

        ២ ការរៀននៅក្នុងប្រព័ន្វអនឡាញ​

នៅក្នុងបរិបទមួយនេះ ការសិក្សាតាមប្រព័ន្ធអនឡាញមានប្រសិទ្ធិភាពជាងគេបំផុត ដោយយើងអាចសិក្សាបានដោយការបង់ប្រាក់ ឬមិនចាំបាច់បង់ប្រាក់ ប្រព័ន្ធការសិក្សាអនឡាញនៅក្នុងប្រទេសកម្ពុជាដែលយើងអាចជឿជាក់បានមានការអប់រំតាមប្រព័ន្ធអនឡាញរបស់ក្រសួង​អប់រំ ឬ​ តាមរយៈ​E-schoolជាដើម។​ចំពោះវេបសាយបរទេសដែលមានបើកបង្រៀនមានដូចជា​ Coursera , Edx, Udemy , Khan Academy , Stanford Online , Harvard Extension , TED-ED ជាដើម។​ ការរៀននេះគឺរូមជាមួយ​ការចូលរួម conference ផ្សេងៗដែលធ្វើឡើងជាលក្ខណៈអនឡាញផងដែរ​។​

        ៣ ការរៀនជំនាញផ្សេងៗទៀត​

Close up student reading book Free Photo

យើងគួរឆ្លៀតពេលក្នុងការរៀនមុខជំនាញផ្សេងបន្ថែមលើជំនាញឯកទេសរបស់ខ្លួន​ ដូចជា​​ភាសាបរទេស​ ជំនាញផ្នែកកាត់តវីដេអូ ឌីហ្សាញដេគ័រ ការសិក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុដូចជា ការចាត់ចែងប្រាក់ចំនូលចំនាយ ប្រាក់សន្សំ ប្រាក់សម្រាប់វិនិយោគ​ ជាដើម​។​​ លើសពីនេះទៅទៀត​ យើងគួរឆ្លៀតពេលនេះ ធ្វើការសិក្សាពីសុខភាព​ចំណីអាហារ​ រៀនពីការធ្វើម្ហូប ការធ្វើនំ​ជាដើម​ ព្រោះជំនាញបន្ទាប់បន្សំទាំងអស់នេះ អាចក្លាយជាមុខរបរបន្ថែមរបស់យើងនៅពេលអនាគតបាន។​

        ៤​ ការកាត់បន្ថយចំនាយ​​

Doodle financial background with bank-notes Free Psd

នៅវ័យដែលនៅជាសិស្សនិស្សិត​ សិស្សនិស្សិតភាគច្រើនមិនទាន់មានប្រាក់ចំនូលនៅឡើយទេ​ បូកថែមនៅក្នុងស្ថានការណ៍បែបនេះ​យើងគួរតែ​ព្យាយាមកាត់បន្ថយការចំណាយអោយបានច្រើនបំផុតដោយការធ្វើម្ហូបនៅផ្ទះដោយខ្លួនឯង ឬការដាំបន្លែបង្ការនៅក្នុងផ្ទះ​ និង​ចៀសវាងការចំនាយណាដែលគ្មានប្រយោជន៍។​

        ៥​ ការបង្កើនប្រាក់ចំនូល​

សិស្សនិស្សិត អាចរកការងារថែមម៉ោងដែលអាចធ្វើការពីផ្ទះទៅបាន( work-from home) ដូចជាការងារអ្នកឆ្លើយតបឆាត អ្នកសរសេរអត្ថបទ ឬ​ជាyoutuberដែលបង្កើតcontentផ្សេងៗ​ ឬបង្កើតស្នាដៃសិល្បៈនានាដែលអាចលក់បានក្នុងប្រព័ន្ធអនឡាញ​ជាដើម ។​

ម្ចាស់ដើម៖ កញ្ញាធង អ៊ូលី