Homeការងារវាងវៃតើយើងអាចផ្ដោតអារម្មណ៍ទៅលើការរៀន និង ការធ្វើការនៅផ្ទះបានដោយរបៀបណាទើបមានប្រសិទ្ធភាព?

តើយើងអាចផ្ដោតអារម្មណ៍ទៅលើការរៀន និង ការធ្វើការនៅផ្ទះបានដោយរបៀបណាទើបមានប្រសិទ្ធភាព?

យើងគ្រប់គ្នាដឹងស្រាប់ហើយថា ឥលូវនេះពួកយើងគ្រប់គ្នាកំពុងតែប្រឈមមុខជាខ្លាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលធ្វើឲ្យអ្នករកស៊ីតូចធំមួយចំនួនត្រូវបានបិទទ្វារ សិស្ស និស្សិតទាំងអស់ត្រូវរៀនតាមអនឡាញជំនួសឲ្យរៀននៅក្នុងថ្នាក់ បុគ្គលិកធ្វើការឯកជននិងរដ្ឋមួយចំនួនតម្រូវឲ្យធ្វើការនៅផ្ទះជំនួស ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។ ចំពោះស្ថានភាពបែបនេះ មិនថាសិស្សនិស្សិត ឬបុគ្គលិក ដែលកំពុងតែសិក្សានិង ធ្វើការពីផ្ទះនោះទេ ប្រហែលជាពិបាកផ្ដោតអារម្មណ៍ទៅលើការស្ដាប់ ក៏ដូចជាការធ្វើការងារណាស់មែនអត់ ?

ថ្ងៃនេះពន្លកនឹងបង្ហាញពី៥ចំណុចខ្លីៗដែលអាចជួយលោកអ្នកផ្ដោតអារម្មណ៍បានល្អខណៈពេលសិក្សា និងធ្វើការងារពីផ្ទះ៖

១. រៀបចំកន្លែងរៀននិងធ្វើការឲ្យបានល្អ

Modern office with office supplies on table with office environment in the background Premium Photo

យើងអាចបំពេញការងារបានល្អក៏ដោយសារតែអារម្មណ៍របស់យើងជាអ្នកបញ្ជា ហើយកត្តាដែលធ្វើឲ្យយើងមានអារម្មណ៍ល្អក៏ដោយសារតែទីកន្លែងដែលយើងអង្គុយនោះ មានរបៀបរៀបរយ មានផាសសុខភាពល្អ មិនរញ៉េរញៃ និងមានខ្យល់អាកាសចេញចូល ជាហេតុធ្វើឲ្យយើងមានអារម្មណ៍ធ្វើការនិងរៀនសូត្របានពេញលេញ។ ប៉ុន្តែទីកន្លែងដែលអ្នកមិនគួរធ្វើការនោះគឺ អង្គុយពែនភ្នែនធ្វើការនៅលើគ្រែគេងរបស់អ្នក ព្រោះវានឹងធ្វើឲ្យអ្នកចង់តែគេង មិនចង់ធ្វើការបន្ត។

២. កុំទាន់ចំណាយពេលទៅលើ Social Media

Social tree concept illustration Free Vector

មិនថាអ្នកឬក៏ខ្ញុំនោះទេ បើសិនជាបានចូលទៅក្នុងបណ្ដាញសង្គមហើយ នោះយើងនឹងពិបាកក្នុងការដកដៃអូសចេញ ពីវេទិកាទាំងនោះណាស់ ដោយសារតែនៅលើបណ្ដាញសង្គមមានព័ត៌មាន វីដេអូ និងរូបភាពថ្មីៗ ស្អាតៗចម្រុះគ្នាធ្វើឲ្យយើងគ្រប់គ្នាទប់ចិត្តមិនមើលមិនបាន។ ដូចនេះបើសិនជាអ្នកចង់បំពេញការងារឲ្យចប់ និងចង់ទទួលបានប្រសិទ្ធភាពការងារខ្ពស់ អ្នកមិនត្រូវចំណាយពេលទៅលើ Social Media មុនពេលដែលអ្នកធ្វើការនោះទេ ព្រោះវានឹងប៉ះពាល់លើការផ្ចង់អារម្មណ៍អ្នកទៅលើការងារ។

៣. កំណត់គោលដៅឲ្យបានជាក់លាក់

Top view notebook with to do list concept Free Psd

ការកំណត់គោលដៅសម្រាប់កិច្ចការនៅក្នុងថ្ងៃនេះ វាពិតជាសំខាន់ណាស់ ព្រោះបើសិនជានៅក្នុងថ្ងៃនេះ អ្នកធ្វើការដោយមិនដឹងថាត្រូវចាប់ផ្ដើមការងារពីណាទៅណា មិនដឹងថាខ្លួនចង់ធ្វើអ្វីផងនោះ អ្នកប្រាកដជាមានអារម្មណ៍ខ្ជិល មិនចង់ធ្វើការជាមិនខាន (ព្រោះអត់ដឹងថាខ្លួនឯងថ្ងៃហ្នឹងត្រូវធ្វើអី)។ ដូចនេះដើម្បីជួយបង្កើនប្រសិទ្ធការងាររបស់អ្នកឲ្យកាន់តែខ្លាំងជាងមុន អ្នកគប្បីកំណត់គោលដៅពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានច្បាស់លាស់ ដោយប្រើ Smart Goal (Specific, Measurable, Achievable, Relevant, Timely)  មកជាជំនួយ។

៤. ស្ដាប់បទចម្រៀងដែលអ្នកពេញចិត្ត

Young woman listening to music and reading Premium Photo

តន្រី្តអាចជួយបន្ធូរអារម្មណ៍របស់អ្នកពីភាពតានតឹង សម្រាកខួរក្បាល និង ភាពស្មុគស្មាញមួយចំនួនដែលអ្នកកំពុងតែមាន។ កំឡុងពេលធ្វើការនៅផ្ទះអ្នកអាចស្ដាប់បទភ្លេងណាដែលអ្នកពេញចិត្ត ជាបទដែលអាចធ្វើឲ្យអ្នកមានកម្លាំង និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយរាល់ពេលដែលអ្នកស្ដាប់វា ដែលនេះជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ល្អដើម្បីធ្វើការងារ ( អ្នកអាចបើកសម្លេងតិចៗ ល្មមៗដើម្បីស្ដាប់កុំឲ្យស្ងាត់ពេក ប៉ុន្តែមិនត្រូវបើកសម្លេងឮខ្លាំងពេកនោះទេ)

៥. Take a short Break

Blond woman sitting back and smiling with closed eyes at workplace Premium Photo

អ្នកមិនអាចចំណាយពេលពេញមួយថ្ងៃអង្គុយនៅលើកៅអីធ្វើការរហូតនោះទេ គួរណាស់ចំណាយពេល ៥ទៅ១០នាទីដើម្បីសម្រាកខួរក្បាល ធ្វើចលនាខ្លះៗដូចជា ដើរចុះឡើងៗ ពត់ដៃជើងកុំឲ្យស្ពឹក ស្ដាប់ចម្រៀង ឬញ៉ាំភេស្ជជៈត្រជាក់ៗ ដើម្បីបន្ថែមថាមពលក្នុងរាងកាយឲ្យកាន់តែស្រស់ស្រា

ប្រភព៖

https://bit.ly/3sxZFXw

https://bit.ly/3u8Jkch