Homeជីវិត និងការងារប្រពៃស្នេហាតើយើងគួរដោះស្រាយជម្លោះជាមួយនឹងគូស្នេហ៍បែបណាដើម្បីកុំឲ្យឈឺចាប់ទាំងសងខាង?

តើយើងគួរដោះស្រាយជម្លោះជាមួយនឹងគូស្នេហ៍បែបណាដើម្បីកុំឲ្យឈឺចាប់ទាំងសងខាង?

ជាធម្មតាទេនៅក្នុងរឿងស្នេហា យើងមិនអាចចៀសផុតពីការឈ្លោះប្រកែកគ្នា ហើយក៏មិនអាចគេចផុតពីការខឹងប្រច័ណ្ឌ ការហួងហែងនឹងគ្នានោះដែរ ប៉ុន្តែយើងត្រូវដឹងពីវិធីធ្វើយ៉ាងណាដើម្បីនិយាយគ្នា និងដោះស្រាយបញ្ហាយល់ច្រឡំទាំងនោះជាមួយគ្នាដោយសន្តិវិធី។ចំណុចទាំង៤ខាងក្រោមនេះ គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ដៃគូរទាំងសងខាង៖

១. រៀនស្ដាប់ពីហេតុផល

Portrait of smiling beautiful girl and her handsome boyfriend. woman in casual summer jeans clothes. Free Photo

ដៃគូរទាំងសងខាងត្រូវដឹងពីរឿងហេតុដើមចមនៃជម្លោះនោះឲ្យច្បាស់សិន សឹមវែកញែករកខុសត្រូវ មិនអាចវឹបឡើងរករឿងឈ្លោះឬស្រែកគំហកដាក់គ្នាទាំងដាច់ក្បាលដាច់កន្ទុយនោះទេ។ រឿងគ្រប់យ៉ាងសុទ្ធតែមានហេតុផលនៅខាងក្រោយ ព្រោះមិនមែនសុខៗដៃគូររបស់អ្នកផ្លាស់ប្ដូរទៅជាបែបនេះនោះទេ។

ហើយត្រូវសួរខ្លួនឯងថា តើបញ្ហាអ្វីដែលធ្វើឲ្យយើងឈ្លោះគ្នាបែបនេះ?

តើយើងគួរតែដោះស្រាយវាដោយរបៀបណា?

តើយើងគួរធ្វើបែបណាទៀត ដើម្បីកុំឲ្យរឿងនេះកើតឡើងម្ដងទៀត?

ដូចនេះបើសិនជាអ្នកមានមន្ទិលសង្ស័យទៅលើរឿងហេតុណាមួយ​  អ្នកគួរតែសាកសួរ(គាត់ឬនាង) រួចរៀនបើកចិត្តឲ្យទូលាយ បង្រួមចិត្តឲ្យត្រជាក់ស្ដាប់ពីមូលហេតុដែលគេធ្វើបែបនេះមកកាន់អ្នក។

២. បង្ហាញពីការគោរពនិងការឲ្យតម្លៃទៅកាន់គ្នានិងគ្នា

បើអ្នកកំពុងតែស្ថិតនៅក្នុងចំណងស្នេហា អ្នកប្រាកដជាធ្លាប់ឈ្លោះគ្នាជាមួយនឹងដៃគូររបស់អ្នកជាមិនខាននោះទេ។​ ហើយខណៈពេលនោះអ្នកក៏ប្រាកដជាបង្ហាញពីពាក្យសម្ដីដែលមិនគួរនិយាយ និង កាយវិកាយដែលមិនសមរម្យទៅកាន់គ្នានិងគ្នាផងដែរ។ បើដៃគូរទាំងសងខាងនៅតែបន្តបែបនេះ នោះអ្នកទាំងពីរមិនអាចដើរទៅផ្លូវមុខជាមួយគ្នាបាននោះទេ។ ប៉ុន្តែបើសិនជាអ្នកចង់រក្សាចំណងស្នេហាមួយនេះឲ្យស្ថិតស្ថេរយូរអង្វែង អ្នកត្រូវចេះអត់ធ្មត់ ចេះលើកលែងទោស ចេះឲ្យតម្លៃនិងផ្ដល់ការគោរពទៅកាន់គ្នានិងគ្នា (បើអ្នកមិនផ្ដល់តម្លៃឲ្យគេ គេក៏មិនផ្ដល់តម្លៃឲ្យអ្នកដែរ) ជាពិសេសនោះគឺត្រូវចេះទប់ស្មារតីឲ្យបានល្អ មិនអាចឆាវឆាវនោះទេ ។

៣. ត្រូវចាំថាអ្នកទាំងពីរកំពុងស្រលាញ់គ្នា(រៀនអភ័យទោសឲ្យគ្នា)

Young attractive smiling happy man and woman in sunglasses sitting on sand beach taking selfie photo Free Photo

បើមនុស្សដែលអ្នកស្រលាញ់ អ្នកប្រាកដជាមិនចង់ដោះដៃលែងគាត់ឲ្យទៅឆ្ងាយពីអ្នកទេមែនអត់? អញ្ចឹងទោះបីជាមានរឿងហេតុយ៉ាងណាក៏ដោយ បើអាចអត់ទោសឲ្យគ្នាបានក៏អត់ទោសទៅ ព្រោះអ្នកបានកាន់ដៃគ្នាដើរមកដល់ដំណាក់កាលនេះទៅហើយ ជួបរឿងប្រៃល្វីងជូរចត់ក៏ច្រើន មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាក៏មិនតិចដែរ ដូចនេះអ្នកទាំងពីរគួរចាប់ដៃគ្នាសាងជីវិតគ្រួសារមួយដ៏មានសុភមង្គលទៅ វាប្រសើរជាង ឈ្លោះប្រកែកគ្នា និង ចាប់កំហុសគ្នាទៅវិញទៅមក ព្រោះវាគ្មានសេចក្ដីសុខនៅក្នុងជីវិតនោះទេ ហើយអ្នកក៏មិនដឹងថាថ្ងៃស្អែកអ្នកជួបនូវរឿងហហេតុអ្វីខ្លះដែរ។

៤. រៀនស្វែងយល់ពីគ្នា

Young happy couple sitting next to the sea Premium Photo

ចំណងស្នេហាដែលស្ថិតបានយូរបំផុតនោះគឺដោយសារតែដៃគូរទាំងសងខាងព្យាយាមយល់ពីគ្នា។

ការស្វែងយល់ពីគ្នានេះដែរពិតជាសំខាន់ខ្លាំងណាស់ ព្រោះយើងសង្កេតឃើញថា ដៃគូរភាគច្រើនដែលតែងតែបែកបាក់គ្នានោះគឺដោយសារតែពួកគេគិតតែពីអារម្មណ៍ខ្លួនឯង ហើយទាមទារចង់បានការចាប់អារម្មណ៍ពីគេតែម្ខាង​ដោយមិនបានយល់ពីចិត្តរបស់ដៃគូរម្ខាងទៀតទាល់តែសោះ ។ ដូចនេះដៃគូរទាំងសងខាងគប្បីស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ដោយយកចិត្តគេដាក់ចិត្តយើង មួយវិញទៀតពេលដែលយើងធ្វើបែបនេះ វាបង្ហាញឲ្យកាន់តែច្បាស់ថាអ្នកពិតជាមានភាពស្មោះត្រង់ចំពោះដៃគូរ ដែលធ្វើឲ្យដៃគូររបស់អ្នកផ្តល់នូវអារម្មណ៍បែបនេះត្រលប់មកវិញដូចគ្នា។

ប្រភព៖ https://bit.ly/3cnNyX8