Homeធុរកិច្ចការរកឃើញក្ដីសង្ឃឹមនៅក្នុងវិបត្តិរបស់ជនជាតិជីហ្វ

ការរកឃើញក្ដីសង្ឃឹមនៅក្នុងវិបត្តិរបស់ជនជាតិជីហ្វ

“បើមានកម្លាំងសម្ពាធដែលបង្ខំឲ្យយើងត្រូវផ្លាស់ប្ដូរសភាពដែលមានក្នុងពេលបច្ចុប្បន្ន យើងត្រូវតស៊ូយ៉ាងពេញទំហឹង ទោះបីជាត្រូវប្រឈមនឹងសត្រូវដ៏រឹងមាំក៏ដោយ ក៏ត្រូវតែតស៊ូដែរ កុំព្រមចុះចាញ់ដោយងាយៗឲ្យសោះ”​នេះគឺជាឃ្លាដែលបានដកស្រង់ចេញពីគម្ពីរ Talmud។ មានការសាកល្បងពិសោធន៍ខាងវិទ្យាសាស្ត្របានបង្ហាញថា៖

   អ្នកវិទ្យាសាស្ត្រម្នាក់បានដាំប្រេងមួយឆ្នាំងរហូតដល់ពុះ បន្ទាប់មកគេក៏ដាក់កង្កែបចូលទៅក្នុងឆ្នាំង គ្រាន់តែកង្កែបប៉ះនឹងប្រេងភ្លាម វាក៏ស្ទុះលោតចេញពីឆ្នាំងមួយរំពេច។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រក៏យកកង្កែបនេះដាក់ចូលឆ្នាំងដែលនៅលើជើងក្រានមួយទៀតដែលមានទឹកមិនទាន់ក្ដៅ។ គ្រាដំបូងកង្កែបនោះគ្មានអារម្មណ៍ថាក្ដៅនោះទេ តែមិនយូរប៉ុន្មានទឹកក៏ចាប់ផ្ដើមក្ដៅទៅៗ ពេលនោះវាគិតចង់លោតចេញដែរតែមិនលោត ព្រោះវាគិតថារាងកាយរបស់វាអាចទ្រាំបាន តែអកុសលវាត្រូវបានស្លាប់នៅក្នុងឆ្នាំងនោះដោយនឹកស្មានមិនដល់។

physician-burnout-frog-in-a-pot-just-say-no_opt-150W

   ជនជាតិជីហ្វក៏ដូចគ្នាទៅនឹងកង្កែបដែលបានដាក់ចូលទៅក្នុងប្រេងពុះនោះដែរ ព្រោះមិនថានៅក្នុងស្ថានការណ៍នោះទេ ពួកគេតែងតែគិតដល់គ្រោះថ្នាក់ និង ប្រុងប្រយ័ត្នខ្លួនជានិច្ច។ មានជនជាតិជីហ្វជាច្រើនដែលត្រូវប្រឈមនឹងការឈឺចាប់​​ និងការលំបាកជាច្រើនក្នុងជីវិត ដូច្នេះទោះបីជាពួកគេមានជីវិតរស់នៅសុខស្រួលក៏ដោយ ក៏ពួកគេមិនភ្លេចទុក្ខដែលធ្លាប់ទទួលនោះដែរ។ ក្នុងចិត្តរបស់ពួកគេពោរពេញទៅដោយសញ្ជាតិញាណនៃការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗព្រោះពួកគេមិនដែលបំភ្លេចអតីតកាលដែលខ្លួនបានជួបនោះទេ។ដូចនេះដើម្បីកុំឲ្យខ្លួនឯងភ្លេចទុក្ខដែលធ្លាប់ជួបនោះ ទើបពួកគេបានកំណត់ច្បាប់ទម្លាប់ផ្សេងៗជាច្រើនទាំងក្នុងជីវិតប្រចាំថ្ងៃ ក្នុងថ្ងៃបុណ្យ ថ្ងៃឈប់សម្រាកឬពិធីរៀបមង្គលការជាដើម ដើម្បីដាស់តឿនខ្លួនឯងជានិច្ចថា កុំភ្លេចភាពក្រលំបាកដែលធ្លាប់មានកន្លងមកឲ្យសោះ។ រាល់លើកដែលសេចក្ដីសុខមកដល់ ជនជាតិជីហ្វនឹងពិចារណាឲ្យច្បាស់ក្នុងចិត្តម្ដងហើយម្ដងទៀត តែរាល់លើកដែលជួបគ្រោះថ្នាក់ជនជាតិជីហ្វតែងតែជាមនុស្សដែលដឹងមុនគេជានិច្ច។ជនជាតិជីហ្វតែងតែផ្លាស់ប្ដូរស្ថានការណ៍ដែលអ្នកដទៃយល់ឃើញថា គ្មានសង្ឃឹមអាចស្ដារវិញបានទេ ប៉ុន្តែជនជាតិជីហ្វគេនឹងធ្វើរហូតដល់បានសម្រេចជោគជ័យ។

សម្រាប់ជនជាតិជីហ្វផ្ទាល់ កិត្តយសមិនមែនជារឿងដែលពួកគេត្រូវការនោះទេ តែជារឿងដែលពួកគេត្រូវធ្វើឲ្យបានសម្រេច សូម្បីតែពេលវេលាដែលគេបណ្ដេញចេញ គេមើលងាយ និង ត្រូវគេជាន់ឈ្លីក្រោមបាតជើងយ៉ាងណាក៏ដោយ ក៏ពួកគេមិនលះបង់ការពេញចិត្តក្នុងភាពជាកុលសម្ព័ន្ធដែលត្រូវជ្រើសរើសពីព្រះជាម្ចាស់នោះដែរ។ម្យ៉ាងវិញទៀត ទោះបីជាពួកគេត្រូវអ្នកដទៃគម្រាមកំហែង ធ្វើបាបស្ដីបន្ទោស និង ត្រូវហ៊ីត្លែរមើលងាយថាជាកុលសម្ព័ន្ធថ្នាក់ទាបមិនសាកសមនឹងរស់នៅក្នុងប្រទេអាល្លឺម៉ង់ក៏ដោយ ក៏ពួកគេនៅតែជឿជាក់ថា ខ្លួនជាកុលសម្ព័ន្ធដែលសាកសម និង មានមោទកភាពបំផុត។

   ជារួមជនជាតិជីហ្វសុទ្ធតែដឹងច្បាស់ថា ពួកគេចាញ់មិនបានទេ ពួកគេត្រូវតែសម្រេចជោគជ័យឲ្យបាន ព្រោះបរាជ័យសំដៅដល់ការរលំរលាយ និង បាត់បង់ឱកាសដែលគ្មានថ្ងៃត្រលប់មកវិញបានទៀតឡើយ ដូច្នេះទើបពួកគេប្រឹងប្រែងព្យាយាមយ៉ាងពេញទំហឹង។

ដកស្រង់ចេញពី គម្ពីរជំនួញជនជាតិជីហ្វភាគ១