Homeទូទៅតើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចបើសិនជាខ្ញុំមានទម្លាប់មិនល្អជាមួយនឹងលុយ?

តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចបើសិនជាខ្ញុំមានទម្លាប់មិនល្អជាមួយនឹងលុយ?

          តើអ្នកតែងតែទៅញ៉ាំអីនៅខាងក្រៅជាមួយនឹងមិត្តភិត្តប៉ុន្មានដងហើយ ហើយនៅពេលដែលចាប់ផ្ដើមនិយាយប្រធានបទអំពីលុយភ្លាម តើអ្នកនិងមិត្តភិត្តអ្នកមានប្រតិកម្មបែបណា? ​​​..ភាគច្រើនប្រាកដជានិយាយថា ខ្ញុំមានទម្លាប់អត់ល្អជាមួយនឹងលុយ ខ្ញុំនិងលុយនៅជាមួយគ្នាអត់ដែលបានយូរសោះ ឲ្យតែមានចេះតែអស់ហើយ ឬមួយ លុយអត់សូវជាចាយទេ ប៉ុន្តែបាត់ស្រមោលសូន្យឈឹងតែម្ដងមិនដឹងថាទៅណា។ ប្រហែលជាអ្នកកំពុងតែអានមានចំណុចស្រដៀងខ្លះៗហើយត្រូវអត់?  

Economic crisis due to viral diseases causing people to lose their jobs. Premium Photo

  អញ្ចឹងប្រសិនបើអ្នកចង់គ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យរឹងមាំ អ្នកត្រូវឈប់និយាយឃ្លាថា “ I’m bad with money ” ព្រោះពេលដែលអ្នកតែងតែនិយាយឃ្លាបែបនេះជារឿយៗមកកាន់ខ្លួនឯង អ្នកនឹងកាន់តែធ្វើឲ្យពាក្យសម្ដីនិងសកម្មភាពនោះក្លាយជារឿងពិតមែន ដែលយើងអាចហៅថាជាទម្លាប់មួយដែលពិបាកនឹងកែ។ យ៉ាងណាមិញថ្ងៃនេះពន្លកនឹងលើកយកនូវ៣ចំណុចសំខាន់ៗដែលអាចជួយអ្នកឲ្យចេះគ្រប់គ្រងការចំណាយ និង ចេះទុកដាក់លុយឲ្យបានល្អ៖

១. ឈប់និយាយឃ្លាថា “ I’m bad with money ”

ជាដំបូងអ្នកត្រូវចេះគ្រប់គ្រងរាល់ពាក្យពេចន៍ដែលអ្នកតែងតែនិយាយពណ៌នាពីខ្លួនឯង ដោយឈប់និយាយឃ្លាថា “ I’m bad with money ” ប្ដូរទៅនិយាយថា “I haven’t yet learned the skills of managing my money, but I’m going to,”  ខ្ញុំមិនទាន់បានរៀនពីរបៀបរៀបចំទុកដាក់លុយឲ្យល្អនៅឡើយទេ ប៉ុន្តែខ្ញុំនឹងត្រៀមខ្លួនឆាប់ៗនេះដើម្បីសន្សំលុយឲ្យបានច្រើន។ ការនិយាយបែបនេះមកកាន់ខ្លួនឯង នឹងធ្វើឲ្យអ្នកចាប់ផ្ដើមមានចិត្តចង់ រៀបចំទុកដាក់លុយឲ្យបានកាន់តែល្អជាងមុន ចាត់ចែងរាល់ការចំណាយ និងធ្វើឲ្យអ្នកគិតថាខ្លួនឯងក៏មិនមែនជាមនុស្សដែលចេះតែចាយលុយនោះដែរ។

២. បង្កើតនូវផែនការចំណាយ

Unrecognizable businessman using calculator on desk office and writing make note with calculate about cost at home office Premium Photo

បញ្ជីនៃការចំណាយរបស់អ្នកនេះគឺមិនចាំបាច់ស្មុគស្មាញពេកនោះទេ ឬមិនចាំបាច់ធ្វើនៅលើ Spreadsheets ឬ Budgeting apps ក៏បានដែរបើសិនជាអ្នកទើបតែចាប់ផ្ដើមធ្វើ។ ដំបូងអ្នកគ្រាន់តែគិតអំពីលុយដែលអ្នកបានចំណាយ ថាតើអ្នកបានយកលុយទាំងនោះទៅទិញអ្វីខ្លះ?ដូចជា ចំណាយទៅលើការទិញសម្លៀកបំពាក់ ទិញគ្រឿងតុបតែង? ទិញទំនិញតាមអនឡាញ? ចំណាយទៅលើថ្លៃសាំង ថ្លៃបន្ទប់ ? ចំណាយទៅលើការញ៉ាំអីខាងក្រៅ? ឬមួយក៏ចំណាយទៅលើការសិក្សា? ទាំងនេះគឺសុទ្ធតែជាអ្វីដែលអ្នកត្រូវកត់ត្រាទុក។ បន្ទាប់ពីនេះ ដើម្បីឲ្យលុយរបស់អ្នកសល់ច្រើនឬរីកដុះដាលកាន់តែច្រើន អ្នកអាចដក១០%នៃប្រាក់ខែរបស់អ្នកទុកជាការសន្សំ និង ១០%ទៀតទុកធ្វើការវិនិយោគទៅលើអ្វីដែលអ្នកគិតថាអ្នកអាចនឹងទទួលបានផលចំណេញច្រើនមកវិញ។

៣. ត្រូវដឹងថាអ្នកមានបំណុលប៉ុន្មានខ្លះ

Transfer money concept illustration Free Vector

អ្នកត្រូវយកឈ្នះមកលើខ្លួនឯង ដោយសរសេរអំពី “តើខ្ញុំបានខ្ចីលុយពីអ្នកណាខ្លះ ហើយខ្ញុំបានខ្ចីលុយពីគេចំនួនប៉ុន្មាន?” ព្រោះមនុស្សប្រហែលជា៩០% គឺ ពួកគេមិនដឹងថាខ្លួនឯងជាប់បំណុលប៉ុន្មាននោះទេ។ដូចនេះ ដើម្បីគេចខ្លួនកុំឲ្យវ័ណ្ឌកជាមួយនឹងបំណុលទាំងនោះ អ្នកត្រូវគិតគូរឲ្យបានល្អិតល្អន់ពីចំនួនលុយដែលអ្នកបានខ្ចីគេ ព្រោះបើសិនជាអ្នកខ្ចីកាន់តែច្រើន ទុកកាន់តែយូរអត្រាការប្រាក់នឹងកើនឡើងកាន់តែច្រើន។

ប្រែសម្រួលពី៖ https://cnb.cx/3u0s2id