Homeជីវិត និងការងារប្រពៃពេលវេលាគឺជាអាយុជីវិតរបស់អ្នក

ពេលវេលាគឺជាអាយុជីវិតរបស់អ្នក

១.​ តើឆ្នាំំនេះអ្នកមានអាយុប៉ុន្មានឆ្នាំហើយ ?

២. តើអ្នកចង់ក្លាយទៅជាអ្វីនាពេលអនាគត?

៣. តើអ្នកត្រូវធ្វើបែបណាដើម្បីសម្រេចកិច្ចការក្នុងក្ដីសុបិន្តរបស់អ្នកនោះ?

៤. តើអ្នកបានចំណាយពេលវេលាចោលអស់ប៉ុន្មានឆ្នាំំហើយ ?

ពេលវេលាគឺជាអ្វីដែលមនុស្សត្រូវការចាំបាច់បំផុត ប៉ុន្តែមនុស្សភាគច្រើនតែងតែចំណាយពេលដ៏មានតម្លៃទាំងនោះទៅធ្វើរឿងឥតបានការទៅវិញ រួចចាប់ផ្ដើមរអ៊ូថាហេតុអ្វីបានជាពេលវេលាដើរលឿនម្ល៉េះ មិនទាន់ធ្វើអីជាដុំកំភួនផងក៏ដល់ម៉ោងបាត់។


អ្នកខ្លះចាប់ផ្ដើមទាញប៊ិចទាញសៀវភៅយកមកអាន យកមកបង្ហើយមេរៀនឲ្យចប់ ប៉ុន្តែជាក់ស្ដែងក៏មិនបានបញ្ចប់ដូចការគ្រោងទុកទៅវិញ។ ចំណែកឯអ្នកខ្លះវិញទៀតបើកកុំព្យូទ័រមកមើលមេរៀន តែចៃដន្យអីបែរជាចុចមើល Facebook, Tik tok, YouTube ឬ Netflix ទៅវិញ ដោយសារអ្វី? ចម្លើយអ្នកប្រហែលជាដឹងហើយមែនអត់?
ដូចនេះ បើអ្នកនៅតែបន្តពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ឱកាសរបស់អ្នកនឹងកាន់តែខើចខ្លីទៅៗ ហើយចុងក្រោយអ្នកនឹងគ្មានអី្វសល់ជាដុំកុំភួននោះឡើយ។

ម្យ៉ាងវិញទៀតយើងដឹងហើយថាពេលវេលានិងលុយកាក់វាសុទ្ធតែសំខាន់ដូចគ្នាមិនអាចខ្វះមួយណាបានឡើយ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ បើអ្នកបាត់លុយ អ្នកអាចរកមកវិញឬរកបានច្រើនជាងនេះបាន បើអ្នកបាត់បង់ឱកាសម្ដងអ្នកអាចនៅមានឱកាសផ្សេងទៀតដែលកំពុងតែរង់ចាំអ្នក ប៉ុន្តែបើអ្នកបាត់បង់ពេលវេលាហើយ អ្នកមិនអាចទាញវាឲ្យត្រឡប់ថយក្រោយបាននោះទេ ព្រោះពេលវេលាមិនដែលដើរថយក្រោយនោះទេ ហើយទ្រនិចនាឡិកាក៏មិនដែលវិលបញ្ច្រាស់ដែរ។
ដូចនេះចូរអ្នកប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់អ្នកទៅធ្វើអ្វីដែលសំខាន់ គិតអ្វីដែលត្រឹមត្រូវ និង ធ្វើអ្វីឲ្យមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារនិង សង្គមជាតិ។