Homeជីវិត និងការងារប្រពៃអាថ៌កំបាំងជួយឲ្យជីវិតរបស់អ្នករស់នៅកាន់តែប្រសើរឡើង

អាថ៌កំបាំងជួយឲ្យជីវិតរបស់អ្នករស់នៅកាន់តែប្រសើរឡើង

ចូរបិទភ្នែកហើយស្រម៉ៃថា ជីវិតរប​ស់អ្នកកំពុងតែពោរពេញទៅដោយអារម្មណ៍ច្របូលច្របល់ខ្លាំងមែនទែន ហើយអ្នកចង់ផ្លាស់ប្ដូរស្ថានភាពនេះឲ្យមកជាធម្មតាវិញតើគួរធ្វើបែបណា?

Afro woman in a fictive interior Premium Photo

ដូចនេះជាដំបូងអ្នកត្រូវសួរខ្លួនឯងថា ភាពច្របូកច្របល់នោះជាឫសគល់ឬក៏ជាផ្លែផ្កា?វាមកពីណា? មកជាមួយអ្នកណា? មកដោយសារអ្វី? ហើយធ្វើយ៉ាងណាដើម្បីរកផ្លូវចេញពីភាពស្មុគស្មាញនិងអារម្មណ៍ច្របូកច្របល់មួយនេះ? ពេលដែលអ្នកចេះតាមដានក៏ដូចជាត្រួតពនិត្យនូវដំណើរជីវិតប្រចាំថ្ងៃរបស់អ្នក នោះអ្នកនឹងដឹងថា ជីវិតរបស់អ្នកល្អឬអាក្រក់គឺអាស្រ័យទៅលើមនុស្សដែលស្ថិតនៅក្នុងបន្ទប់(ក្នុងជីវិត)របស់អ្នកនេះឯង បើក្នុងបន្ទប់របស់អ្នកផ្ទុកទៅដោយមនុស្សដ្រាម៉ា មនុស្សលោភលន់ មនុស្សអត្មានិយម មនុស្សគិតអវិជ្ជមាន មនុស្សអស់សង្ឃឹម មនុស្សខ្ជិលច្រអូស ឬសម្បូរតែមនុស្សបរាជ័យ នោះអ្នកនឹងដឹងហើយថាអ្នកខ្លួនឯងអាចនឹងក្លាយជាមនុស្សបែបណាយ៉ាងពិតប្រាកដ។ដូចនេះដើម្បីចៀសវាងកុំឲ្យមនុស្សទាំងនោះចេញចូលមកក្នុងបន្ទប់(ចូលក្នុងជីវិត)របស់អ្នកដោយស្រេចតែចិត្ត អ្នកគួរតែយាមទ្វារបន្ទប់របស់អ្នកឲ្យបានតឹងរឹងព្រោះ បើអ្នកនៅតែបណ្ដោយឲ្យមនុស្សគិតអវិជ្ជមានចូលទៅក្នុងបន្ទប់អ្នកទៀត នោះជីវិតរបស់អ្នកនឹងកាន់តែធ្ងន់ធ្ងរលើសដើម។ អ្នកគួរតែសម្រាំងប្រភេទមនុស្សជោគជ័យ មនុស្សគិតវិជ្ជមាន មនុស្សឧស្សាហ៍ព្យាយាម មនុស្សមិនចេះចុះចាញ់មិនចេះបាក់ស្បាតជាមួយនឹងឧបសគ្គដើម្បីឲ្យពួកគេចូលមកក្នុងបន្ទប់អ្នក។ ព្រោះមនុស្សដែលស្ថិតនៅក្នុងបន្ទប់រប​ស់អ្នកគឺមានឥទ្ធិពលខ្លាំងមែនទែនមកលើជីវិតរស់នៅប្រចាំថ្ងៃនេះ ដូចនេះអ្នកត្រូវកំណត់មនុស្សដែលអាចចូលទៅក្នុងបន្ទប់របស់អ្នកឲ្យបានត្រឹមត្រូវ។