Homeអាជីវកម្មគន្លឹះទាំង៤ក្នុងការកាត់បន្ថយហានិភ័យសម្រាប់អាជីវកម្មខ្នាតតូច

គន្លឹះទាំង៤ក្នុងការកាត់បន្ថយហានិភ័យសម្រាប់អាជីវកម្មខ្នាតតូច

មិនថាអាជីវកម្មខ្នាតតូចឬខ្នាតធំនោះទេ គឺត្រូវតែមានវិធានការណ៍ក្នុងការដោះស្រាយបញ្ហានៅពេលដែលជួបបញ្ហាដោយយថាហេតុណាមួយកើតឡើង ហើយពួកគេក៏ត្រូវតែដឹងពីវិធីសាស្ត្រដើម្បីកាត់បន្ថយនូវហានិភ័យផងដែរ។ខាងក្រោម​នេះគឺជាគន្លឹះ​មួយចំនួនដើម្បីបញ្ចាក់ថាការបណ្តាក់ទុនរបស់អ្នកនឹងមិនក្លាយទៅជាស្ថិតិមួយដែលមានគ្រោះហានិភ័យនៅក្នុងការប្រកួតប្រជែងដល់ទីផ្សារអាជីវកម្មនោះទេ៖

Business people shaking hands Free Photo

១.​ ផ្ដល់អាទិភាពដល់តម្រូវការគ្រួសារអ្នក

អ្នកដែលចាប់ផ្ដើមអាជីវកម្មខ្នាតតូចនៅអាយុ៣០ឆ្នាំ ៤០ឆ្នាំ​ ៥០ឆ្នាំ ត្រូវតែផ្ដល់អាទិភាពទៅដល់គ្រួរសារ មានន័យថាពួកគេត្រូវតែមានប្រាក់ចំណូលដើម្បីផ្គត់ផ្គត់ដល់ប្រពន្ធ កូន របស់ខ្លួន និងមានលុយគ្រប់គ្រាន់ក្នុងការទប់ទល់អាជីវកម្មទាំងនោះ។ អាជីវករជាងពាក់កណ្ដាល៥៥%ចាប់ផ្ដើមអាជីវកម្មខ្នាតតូចពីព្រោះពួកគេចង់ធ្វើជាថៅកែលើខ្លួនឯងមិនចង់ធ្វើតាមបញ្ជាអ្នកណាឡើយ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលពួកគេត្រូវប្រឈមមុខនោះគឺ កង្វះខាតដើមទុន និងចំណេះដឹងក្នុងការចាប់ផ្ដើមរកស៊ីលើកដំបូង។ Sean Castrina ជាអ្នកបង្កើតអាជីវកម្មដែលបានរកបានប្រាក់ចំណេញយ៉ាងច្រើន ហើយគាត់ក៏បានសរសេសៀវភៅមួយមានចំណងជើងថា “ ផែនការអាជីវកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក”។ គាត់មិនលើកទឹកចិត្តឲ្យសហគ្រិនដែលមានអាយុ៣០ឆ្នាំឡើងទៅ ឲ្យលាឈប់ពីការងារនោះទេ  ក៏ប៉ុន្តែសហគ្រិនទាំងនោះអាចលាឈប់បាន លុះត្រាតែការរកស៊ីរបស់ពួកគេទទួលបានប្រាក់ចំណូលខ្ពស់ ពោលគឺ មានប្រាក់ចំណូលយ៉ាងតិចណាស់ក៏៦០%ដែរនៃចំណូលដែលពួកគេទទួលបានពីការងារពេញម៉ោង។

 ២. ស្វែងរកឱកាសសាកល្បង

អ្នកអាចកាត់បន្ថយហានិភ័យនៅក្នុងអាជីវកម្មរបស់អ្នកតាមរយៈការស្រាវជ្រាវ និង ការសាកល្បងទីផ្សារមុនពេលចាប់ផ្ដើមដំណើរការរកស៊ី ព្រោះនៅពេលដែលអ្នកបានយល់ច្បាស់ពីស្ថានភាពទីផ្សារ និងតម្រូវការរបស់អតិថិជនរួចហើយ អ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការដើរចូលទីផ្សារដោយខ្លួនឯង ហើយក៏ពុំសូវមានភាពភ័យខ្លាចថានឹងត្រូវខាតចុងខាតដើមដែរ។ដូចនេះហើយ អ្នកត្រូវតែបង្កើតឱកាសឲ្យខ្លួនឯងដើម្បីសាកល្បង ពីផលិតផលរបស់អ្នក។

Person Using Laptop Computer

៣. ប្រើប្រាស់កម្លាំងឲ្យមានប្រយោជន៍

ចំពោះដៃគូប្រកួតប្រជែងមួយចំនួន ពួកគេមិនទាន់មានលក្ខណៈល្អប្រសើរ និងមិនមានក្រមសីលធម៌នៅក្នុងទីផ្សារអាជីវកម្មនៅឡើយទេ។ ដូចនេះសហគ្រិនត្រូវតែមានភាពតឹងតែងទៅលើអាជីវកម្ម ដោយប៉ាន់ស្មាន និង វាយតម្លៃទៅលើភាពខ្លាំង ភាពខ្សោយ ប្រភពថវិកា​និងគុណសម្បត្តិនៃការប្រកួតប្រជែងប្រកបដោយនិរន្តរភាព។ ភាពខ្លាំងក្លាគឺជាអ្វីមួយដែលអ្នកមានលក្ខណៈល្អប្រសើរ ពិសេស និង អសា្ចរ្យជាងដៃគូប្រកួតប្រជែងរបស់អ្នក។ម្យ៉ាងទៀតអ្នកអាចសួរសំណួរខ្លះមកកាន់ខ្លួនឯងដើម្បីដឹងពីភាពអស្ចារ្យរបស់អាជីវកម្មរបស់អ្នកដូចជា៖ “ តើអ្នកអាចបម្រើអតិថិជនបានល្អជាងឬលឿនជាងមុនឬនៅ? តើអ្នកផ្ដល់ការផ្ដល់ជូនខ្ពស់ជាងនេះបានដែរឬទេ?

៤. ធ្វើពិពិធកម្មទៅលើប្រាក់ចំណូលរបស់អ្នក

Illustration of startup business Free Vector

ការធ្វើពិពិធកម្មទៅលើប្រាក់ចំណូលគឺជាការពង្រីកមុខរបរនៅក្នុងវិស័យធុរកិច្ចដើម្បីទាញយកផលចំណេញជាអតិបរមាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាបុគ្គលណាដែលធ្វើពិពិធកម្មមុខរបរ មានន័យថា​ពួកគេមានមុខរប​រច្រើនមុខ។យ៉ាងណាមិញបើយើងងាកទៅមើលអាជីវកម្មតូចៗវិញឃើញថា ការធ្វើអាជីវកម្មរប​ស់ពួកគេគឺពឹងផ្អែកទៅលើផលិតផលតែមួយ និង ផ្ដោតទៅលើអតិថិជនធំមួយដើម្បីបង្កើតប្រាក់ចំណូលភាគច្រើនរបស់ពួកគេតែប៉ុណ្ណោះ។ដូចនេះអ្នកគួរតែធ្វើពិពិធកម្មទៅលើការរកស៊ីរបស់អ្នកដើម្បីបង្កើនប្រាក់ចំណូលឲ្យបានច្រើនទើបប្រសើរ។