Homeធុរកិច្ចហេតុអ្វីបានជាក្រុមហ៊ុនមួយចំនួនធ្វើការរកស៊ីមិនដែលជោគជ័យសោះ?

ហេតុអ្វីបានជាក្រុមហ៊ុនមួយចំនួនធ្វើការរកស៊ីមិនដែលជោគជ័យសោះ?

          បរាជ័យ? បរាជ័យ?ហេតុអ្វីបានជាក្រុមហ៊ុនមួយចំនួនធ្វើការរកស៊ីមិនដែលជោគជ័យសោះ?តើវាបណ្ដាលមកពីមូលហេតុអ្វី? អ្នកគួរតែសួរសំណួរនេះមកកាន់ខ្លួនឯង មកកាន់ក្រុមការងារ ថាហេតុអ្វីបានជារាល់គម្រោងផែនការដែលយើងបានកំណត់ តែងតែបរាជ័យ តែងតែខូចខាតយ៉ាងនេះ? ចម្លើយដ៏ខ្លីគឺអ្នកមិនចេះផ្លាស់ប្ដូរ មានន័យថា អ្នកចូលចិត្តធ្វើអ្វីដដែលៗ ប្រើយុទ្ធសាស្ត្រដដែលៗគ្រប់ផែនការដែលបានគ្រោងទុកទាំងអស់ ដូច្នេះហើយទោះបីជាអ្នកខំប្រឹងធ្វើវាច្រើនយ៉ាងណាក៏ដោយ បើអ្នកនិងកូនក្រុម​មិនរិះរកនូវមធ្យោបាយថ្មី យុទ្ធសាស្ត្រថ្មី ឬក៏គំនិតថ្មីទេ នោះភាពបរាជ័យនៅតែនៅជាមួយអ្នក ឈរជាមួយអ្នក ដើរជាមួយអ្នក និងតាមអ្នកជារៀងរហូត។

New way and old way direction concepts.planning and analysis of work Premium Photo

ដូចនេះហើយអ្នកត្រូវតែបោះបង់ចោលនូវ គំនិតចាស់ៗ យុទ្ធសាស្ត្រចាស់ៗ នឹងរបៀបដឹកនាំដដែលៗដែលមាននៅក្នុងខ្លួន និង ក្រុមហ៊ុនរបស់អ្នក ហើយគួរតែចាប់ផ្ដើមរៀន បើកចិត្តឲ្យទូលាយដើម្បីទទួលយកនូវគំនិតថ្មីៗប្លែកៗ ព្រមទាំង រិះរកនូវយុទ្ធសាស្ត្រថ្មីៗ​ ដែលជួយជម្រុញឲ្យការងារ និង ក្រុមហ៊ុនរបស់អ្នកទៅមុខបានយ៉ាងរលូន​  ពីមជ្ឈដ្ឋានខាងក្រៅ។ ការកំណត់នូវផែនការយុទ្ធសាស្ត្រអាជីវកម្ម ច្បាស់ណាស់វាពិតជាស្មុគស្មាគខ្លាំង ប៉ុន្តែតើអ្នកធ្វើយ៉ាងណាឲ្យមានតុល្យភាពរវាងគោលដៅដែលអាចទៅដល់និងគោលដៅដែលអាចជួយឲ្យអ្នកឆ្ពោះទៅរកភាពជោគជ័យបាន?តើអ្នកអាចឈានជើងចូលទៅក្នុងទីផ្សារឬផលិតផលថ្មីបានយ៉ាងដូចម្ដេចដើម្បីរក្សាស្នូលនៃអាជីវកម្មរបស់អ្នកឲ្យមានដំណើរការល្អ?តើអ្នកនឹងធ្វើបែបណា ដើម្បីឈានដល់គោលដៅដែលអ្នកចង់ធ្វើនោះ?។ដូចនេះអ្នកត្រូវតែកំណត់គោលដៅមួយឲ្យបានជាក់លាក់ និងមានស្តង់ដារ ។តួយ៉ាងការកំណត់ស្តង់ដាខ្ពស់បំផុតសម្រាប់ខ្លួនអ្នកឬក៏ក្រុមហ៊ុនអាជីវកម្ម របស់អ្នក ប្រហែលជាត្រូវប្រឈមនិងការបរាជ័យខ្លះៗ ដែលអ្នកមិនអាចចៀសផុត។ ការបរាជ័យពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានទេ ព្រោះថាបើសិនជាពុំមានការបរាជ័យទេ អ្នកក៏មិនអាចទទួលបាននូវភាពជោគជ័យដែរ។ ការបរាជ័យបង្រៀនអ្នកឲ្យយល់ច្បាស់ពី គម្រោងផែនការដែលអ្នកបានកំណត់ ថាមានកំហុសត្រង់ណា ហើយគួរកែប្រែឬក៏ប្រើយុទ្ធសាស្ត្របែបណាដើម្បីឲ្យមានភាពល្អប្រសើរវិញជាដើម។