Homeជីវិត និងការងារប្រពៃគ្រប់គ្រងស្ត្រេសតើយើងគួរគ្រប់គ្រងបញ្ហាស្រ្តេសដែលកំពុងតែកើតឡើងនេះបានដោយរបៀបណា?

តើយើងគួរគ្រប់គ្រងបញ្ហាស្រ្តេសដែលកំពុងតែកើតឡើងនេះបានដោយរបៀបណា?

អ្នកប្រាកដជាបានអាន បានឮច្រើនមកហើយអំពីវិធីនៃការកាត់បន្ថយស្រ្តេស ដែលភាគច្រើនគឺជួយណែនាំអ្នក ហាត់ប្រាណ ញ៉ាំអាហារណាដែលមានសុខភាពដើម្បីជួយទ្រទ្រង់កោសិកាខួរក្បាលរបស់អ្នកឲ្យរឹងមាំ ឬគេងឲ្យបានគ្រប់គ្រាន់ជាដើម ដែលទាំងនេះគឺតម្រូវឲ្យអ្នកចំណាយពេលយូរទើបអាចកាត់បន្ថយវាបាន។ចុះបើសិនជាករណីដែលអ្នកចាប់ផ្ដើមស្ត្រេសភ្លាមៗនៅកន្លែងធ្វើការ កន្លែងសិក្សា តើអ្នកគួរធ្វើបែបណាជាមួយវា? តើអ្នកគ្រប់គ្រងវាបានដែរឬក៏អត់?

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះអ្នកអាចសាកអនុវត្តនូវវិធីទាំង៤នេះបាន៖

១. កំណត់ពីមូលហេតុនៃស្រ្តេស

Tired employee exhausted with work Free Vector

ដើម្បីឲ្យដឹងច្បាស់ថាអ្នកស្ត្រេសរឿងអ្វី អ្នកកើតទុក្ខរឿងអ្វី ជាដំបូងអ្នកត្រូវរកមើលពីមូលហេតុដែលបង្កឲ្យអ្នកស្ត្រេសជាមុនសិន ទើបអ្នកអាចដោះស្រាយឬរកផ្លូវចេញពីបញ្ហាស្រ្តេសទាំងនោះបាន។ បើអ្នកមិនអាចកំណត់ពីមូលហេតុនៃស្រ្តេស ឲ្យបានត្រឹមត្រូវនោះទេ អ្នកនឹងរឹតតែតានតឹងលើសដើម ហើយនឹងមានអារម្មណ៍ថាឈឺក្បាលកាន់តែខ្លាំង ដោយសារតែមិនអាចគ្រប់គ្រងព្រំដែននៃការគិតរបស់អ្នកបាននេះឯង។ ដូចនេះអ្នកគួរសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំស្ត្រេស? ហើយខ្ញុំត្រូវដោះស្រាយជាមួយវាតាមវិធីណា? សំណួរនេះនឹងជួយអ្នកឲ្យរួចផុតពីស្រ្តេសបាន។

Stress concept illustration Free Vector

២. កុំគិតពីបញ្ហាទាំងនោះច្រើនពេក

Mental disorder, finding answers, confusion concept Premium Vector

បើភ្លើងកំពុងតែឆេះហើយអ្នកយកសាំងមកចាក់លើខ្លួនឯងបន្ថែមទៀត នោះអ្នកនឹងកាន់តែក្ដៅ កាន់តែពិបាកទ្រាំ។ ដូចគ្នាទៅនឹងអ្វីដែលអ្នកកំពុងតែជួបអញ្ចឹង បើអ្នកកំពុងតែស្រ្តេស ហើយព្យាយាមគិតពីវាម្ដងហើយម្ដងទៀតនោះអ្នកនឹងកាន់តែទទួលរងនូវឥទ្ធិពលអវិជ្ជមានពីស្រេ្តសនោះកាន់តែខ្លាំងលើសដើម។

៣. ដកដង្ហើមវែងៗ

Meditation antistress square breath concept. Premium Vector

ការដកដង្ហើមវែងៗគឺជាវិធីមួយដែលអាចជួយសម្រួលផ្លូវដង្ហើមរបស់អ្នកឲ្យដើរបានកាន់តែស្រួល ក៏ដូចជាជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នកផងដែរ មិនថាពេលអ្នកធុញថប់ អ្នកស្ត្រេសនោះទេ គឺវាអាចជួយបានទាំងអស់។…ដកដង្ហើមមួយៗឲ្យបាន៣ទៅ៤ដងនោះអ្នកនឹងមានអារម្មណ៍ធូរស្រាលជាងមុនបន្តិច។ដូចនេះបើសិនជាអ្នកពិបាកគ្រប់គ្រងភាពតានតឹងមួយនេះ អ្នកអាចសាកវិធីនេះបាន។មួយវិញទៀតការធ្វើចលនាខ្លួនប្រាណក៏ធ្វើឲ្យអ្នកបានធូរស្រាលខ្លះផងដែរ។

Different scenes of yoga training, a woman doing yoga at home in a living room. Premium Vector

៤. រកមនុស្សដែលអាចស្ដាប់ និងផ្ដល់ការប្រឹក្សាជូនអ្នក

Boy and girl exchanging messages   cartoon illustration. people talking with communication speech bubbles. Premium Vector

ពេលដែលអ្នកកំពុងតែសិ្ថតនៅក្នុងសភាពស្រ្តេសបែបនេះ អ្នកគួរតែស្វែងរកមិត្តជិតស្និទ្ធនិងគួរឲ្យទុកចិត្តរបស់អ្នកណាម្នាក់ដើម្បីប្រាប់នូវបញ្ហារបស់អ្នកទៅកាន់ពួកគេដើម្បីឲ្យគេស្ដាប់នូវរឿងរ៉ាវ ក៏ដូចជាផ្ដល់ជាយោបល់និងដំណោះស្រាយមកឲ្យអ្នក ថាគួរធ្វើបែបណាជាមួយនឹងបញ្ហានោះជាដើម។ ព្រោះនេះគឺជាវិធីមួយដែលល្អបំផុតដើម្បីឲ្យជួយអ្នករួចចេញពីភាពតានតឹងមួយនេះបាន។