Homeជីវិត និងការងារប្រពៃ៥ចំណុចដែលអ្នកគួរតែចៀសវាងធ្វើនៅក្នុងជីវិតរបស់អ្នក

៥ចំណុចដែលអ្នកគួរតែចៀសវាងធ្វើនៅក្នុងជីវិតរបស់អ្នក

តើចំណុចអ្វីខ្លះដែលអ្នកគួរតែចៀសវាងនៅក្នុងសកម្មភាពប្រចាំថ្ងៃ ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរឡើងជាងមុន?

១.​ធ្វើអ្វីតែឯងៗ

Young pretty busy woman sitting alone in conference room Free Photo

        ការដែលអ្នកចូលចិត្តធ្វើអ្វីតែឯងៗ អ្នកអាចធ្វើវាបានលឿន ហើយរហ័សក៏ពិតមែន ក៏ប៉ុន្តែអ្នកត្រូវដឹងថាអ្នកម្នាក់ឯងមិនអាចរ៉ាប់រងរាល់កិច្ចការឬអាចគ្រប់គ្រងស្ថានការណ៍ទាំងឡាយដោយខ្លួនឯងតែម្នាក់បាននោះទេ ទោះបីជាអ្នកអាចគ្រប់គ្រងវាបាន ក៏លទ្ធផលនៃការងារទាំងនោះពុំសូវជាល្អដែរ។

“ដើរម្នាក់ឯងអាចដើរលឿនពិតមែន ប៉ុន្តែវាមិនបានស្ថិតស្ថេរយូរអង្វែងដូចដើរជាក្រុមនោះទេ”

២. ខ្លាចក្នុងការវិនិយោគ

Money, Grow, Interest, Save, Invest, Shares, Funds

        ការវិនិយោគតែងតែមានខាតនិងចំណេញដោយចៀសមិនរួចឡើយព្រោះយើងមិនអាចស្មានដឹងពីអនាគតថាទៅជាយ៉ាងណានោះទេ។ ប៉ុន្តែបើសិនជាអ្នកមិនហ៊ានវិនិយោគព្រោះតែខ្លាចខាត ខ្លាចបរាជ័យ នោះអ្នកនឹងបាត់បង់ឱកាសដើម្បីឡើងទៅកាន់ស្ពានថ្មី ដែលជាស្ពាន ជាផ្លូវដែលនរណាៗក៏ចង់ដើរ ជាពិសេសអ្នកនឹងស្ដាយក្រោយក្នុងជីវិតដែលមិនបានសម្រេចកិច្ចការដែលអ្នកចង់ធ្វើ។

បើអ្នកមិនសាក ម៉េចនឹងដឹងថាអ្នកមិនអាចធ្វើវាបាន?

៣. មិនមើលថែសុខភាពខ្លួនឯងឲ្យល្អ

Adult and child hands holding red heart on aqua background Premium Photo

        សុខភាពគឺជារឿងចម្បងដែលអ្នកត្រូវតែថែទាំឲ្យបានល្អ។ ហើយអ្នកត្រូវដឹងថាទោះបីជាអ្នកមានលុយច្រើន មានឡានជិះ មានវីឡានៅច្រើនយ៉ាងណាក៏ដោយ តែបើសិនជាអ្នកធ្លាក់ខ្លួនឈឺមានជម្ងឺរ៉ាំរៃហើយនោះ អ្វីៗដែលអ្នកមានគឺស្មើនឹងសូន្យមិនអាចយកទៅដោះដូរជាមួយនឹងសុខភាព និងជីវិតឲ្យមកដូចធម្មតាបានឡើយ។ដូចនេះអ្នកត្រូវតែថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ហាត់ប្រាណឲ្យបានញឹកញាប់ ញ៉ាំអ្វីដែលផ្ដល់វីតាមីនដល់រាងកាយ ជាពិសេសត្រូវឆ្លៀតពេលទៅឆែកសុខភាពដើម្បីការពារកុំឲ្យមានជំងឺធ្ងន់ធ្ងរកើតឡើង។

   ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់អ្នកគឺ រាងកាយដែលមានសុខភាពល្អ! (Virgil)

៤. ស្ដាប់នូវពាក្យសម្ដីគេខ្លាំងពេក:

        ពាក្យសម្ដីជាអាវុធមួយដ៏មុតស្រួច ដែលអាចចាក់ទម្លុះអារម្មណ៍របស់នរណាម្នាក់បានមួយរំពេច ហើយក៏អាចធ្វើឲ្យពួកគេឈឺចាប់ក្នុងរយៈពេលវែងដែរ​ មិនត្រឹមតែប៉ុណ្ណោះទេ ពាក្យសម្ដីតែមួយម៉ាត់អាចបំផ្លាញទឹកចិត្ត ក៏ដូចជាបំបាក់នូវសេចក្ដីក្លាហានរបស់មនុស្សបានត្រឹមមួយប៉ព្រិចភ្នែក។តែយ៉ាងណាក៏ដោយបើសិនអ្នកចង់ដើរទៅឲ្យដល់គោលដៅដែលអ្នកប៉ង អ្នកមិនត្រូវខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេកនោះទេជាពិសេសគឺមិនត្រូវអនុញ្ញាតិឲ្យពាក្យសម្ដីរបស់ពួកគេមកបន្លាចឬធ្វើឲ្យអ្នកខ្សោយស្មារតីឡើយ ពោលគឺអ្នកត្រូវរឹងមាំហើយធ្វើទៅតាមឧត្តមគតិរបស់ខ្លួនឯង។

៥. ជឿជាក់លើគេខ្លាំងពេក

        មិនមែនមិនឲ្យអ្នកមិនជឿជាក់លើមនុស្សដែលនៅជុំវិញអ្នកនោះទេ ប៉ុន្តែមុននឹងជឿពាក្យសម្ដីរបស់គេអ្នកត្រូវគិតឲ្យបានច្រើនដងថាវាពិតជាអ៊ីចឹងពិតមែនឬអត់ អាចទុកចិត្តបានឬក៏អត់ជាដើម។ម្យ៉ាងវិញទៀតអ្នកដែលត្រូវទុកចិត្តនិងជឿជាក់មុនគេនោះគឺ អ្នកខ្លួនឯង ព្រោះបើអ្នកមិនជឿលើខ្លួនឯង គ្មានអ្នកណាមកជឿលើអ្នកនោះទេ ហើយបើអ្នកមិនទុកចិត្តខ្លួនឯង ក៏គ្មានអ្នកណាមកទុកចិត្តអ្នកងាយៗនោះដែរ។ ដូចនេះអ្នកមិនត្រូវក្លាយជាមនុស្សដែលគេនិយាយប្រាប់តែបន្តិចក៏ជឿគេដោយគ្មានការពិចារណាឬធ្វើការវិនិច្ឆ័យឲ្យបានលិ្អតល្អន់នោះទេ។