Homeមូលដ្ឋានគ្រឹះអាជីវកម្មទីផ្សារ៣ចំណុចដែលអាចទាក់ទាញអតិថិជនថ្មីៗបាន

៣ចំណុចដែលអាចទាក់ទាញអតិថិជនថ្មីៗបាន

នៅក្នុងមុខជំនួញទីផ្សារអាជីវកម្ម​ ក្រុមហ៊ុននីមួយៗតែងតែមានយុទ្ធសាស្រ្ត យុទ្ធវិធីផ្សេងៗគ្នាក្នុងការទាក់ទាញអតិថិជនថ្មីឲ្យបានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងការធ្វើអាជីវកម្ម។មានច្បាប់ជាច្រើនដែលអាចឆក់យកដួងចិត្តរបស់អតិថិជនថ្មីៗបានយ៉ាងច្រើន ប៉ុន្តែថ្ងៃនេះយើងនឹងលើច្បាប់តែ៣ប៉ុណ្ណោះមកធ្វើការបកស្រាយ ហើយច្បាប់ទាំង៣នេះដែរពិតជាមានប្រសិទ្ទខ្ពស់ក្នុងការទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន។

១. បង្ហាញនូវមាតិកាដែលពួកគេអាចនឹងមានចំណាប់អារម្មណ៍

Person Holding White Printer Paper

តើគួរបង្ហាញមាតិកាយ៉ាងណាដើម្បីទាក់ចិត្តអតិថិជនបានច្រើនទៅ?

តើគួរធ្វើយ៉ាងណាដើម្បីឲ្យអតិថិនចងចាំនូវផលិតផលរបស់យើង?

កត្តាដែលសំខាន់បំផុតក្នុងការទាក់ទាញអតិថិជនថ្មីៗបានកាន់តែច្រើននោះគឺផ្តោតសំខាន់ទៅលើការធ្វើ Content Marketing។ ប៉ុន្តែអ្វីទៅជា​Content Marketing? Content Marketing គឺជាផ្នែកមួយនៃការធ្វើទីផ្សារ​ ដែលវាផ្តោតទៅលើការបង្កើតបោះពុម្ពផ្សាយនិងចែកចាយមាតិកាទៅកាន់អតិថិជននៅលើបណ្តាញសង្គម( Facebook, You Tube, Instagram …)។ ជាធម្មតាអាជីវកម្មទាំងអស់តែងតែធ្វើ មាតិកាទីផ្សារ (Content Marketing) នេះឯងដើម្បីផ្សព្វផ្សាយនូវព័ត៌មាន ផលិតផល ក្នុងការទាមទារចំណាប់អារម្មណ៍ពីអតិថិជន។ ហើយអ្វីដែលសំខាន់បំផុតនោះគឺត្រូវផ្សព្វផ្សាយយ៉ាងណាដើម្បីឲ្យអតិថិជននៅចងចាំព្រមទាំងពេញចិត្តនូវផលិតផលរបស់ខ្លួន។ដូចនេះហើយអាជីវកម្មនីមួយៗត្រូវពូកែខាង Content Marketing ព្រោះមាតិកាទីផ្សារគឺជាកាតាលីករដ៏សំខាន់មួយក្នុងការរុញច្រានអាជីវកម្មរបស់យើងកាន់តែប្រសើរ ព្រមទាំងជួយបង្កើននូវអតិថិជនថ្មីៗទៀតផង។

២. ប្រើប្រាស់បណ្តាញសង្គមក្នុងការធ្វើទំនាក់ទំនង

Person Holding Iphone Showing Social Networks Folder

សព្វថ្ងៃនេះគឺជាអាយុកាលនៃការប្រើប្រាស់ឌីជីថល ពោលគឺយើងប្រើតែម្រាមដៃតែបុណ្ណោះក្នុងការប្រាស្រ័យទាក់ទងគ្នា ដែលយើងអាចនិយាយបានថាពិភពលោកគឺឋិតនៅក្នុងកណ្តាប់ដៃរបស់មនុស្សគ្រប់គ្នា។ជាក់ស្តែងក្នុងសម័យកាលនេះ ទាំងសិស្ស និស្សិត អ្នករកស៊ី … បានកំពុងតែយកបណ្តាញសង្គម(Social Media)ដើម្បីសិក្សារៀនសូត្រ(Study) ធ្វើអាជីវកម្ម(Run Business) បង្កើនទំនាក់ទំនង ឬ ធ្វើជាការលំហែអារម្មណ៍(YouTube) ជាដើម។ អាជីវករត្រូវតែចេះប្រើ​ បណ្តាញសង្គមឲ្យបានត្រឹមត្រូវ ក្នុងការធ្វើទំនាក់ទំនង ចៀសវាងការប្រើប្រាស់ដោយអសីលធម៌។ យ៉ាងណាមិញការរកស៊ីក៏ដូច្នោះដែរ​ ដើម្បីឲ្យអាជីវកម្មអ្នកមានវឌ្ឍនភាពល្អ អ្នកត្រូវតែចេះបង្កើនភាពស្និទ្ធស្នាលរវាងអ្នកនិងអតិថិជន ហើយផ្ដល់ការយកចិត្តទុកដាក់ទៅកាន់អតិថិជនទាំងក្នុងបណ្តាញសង្គមនិងក្រៅបណ្តាញសង្គម។

៣.​ ឆ្លុះបញ្ចាំងពីអតិថិជនដ៏ល្អបំផុតរបស់អ្នក

Happy florist giving bouquet of flowers to lady

អ្នកត្រូវតែបង្ហាញឲ្យអតិថិជនរបស់អ្នកបានដឹងថា​អ្នកពិតជាយកចិត្តទុកដាក់ បារម្ភ និង​ខ្វល់ខ្វាយទៅលើពួកគេយ៉ាងពិតប្រាកដ តាមរយះការឆ្លើយតបភ្លាមៗនូវសំណួរឬបញ្ហាផ្សេងៗ រួមទាំងសកម្មភាពមួយចំនួនដូចជាការប្រឹក្សាយោបល់ បំរើសេវាកម្មរហ័សទាន់ចិត្ត ការគោរពដោយភាពទន់ភ្លន់ និង​ការផ្ដល់ឬណែនាំនូវផលិតផលល្អៗទៅកាន់ពួកគេ ដាច់ខាតអ្នកមិនត្រូវផ្តល់ចម្លើយទាំងកំហឹង គំហុក និង គម្រោះគម្រើយទៅកាន់ភ្ញៀវរបស់អ្នកឡើយ។ លើសពីនេះទៅទៀតភាពស្មោះត្រង់គឺជាអ្វីដែលអតិថិជនពេញចិត្តនិងត្រូវការ​ ពីក្រុមហ៊ុន។ បើសិនជាអ្នកស្មោះត្រង់នឹងអតិថិជន នោះអតិថិជននឹងស្មោះត្រង់ជាមួយអ្នកវិញជាក់ជាពុំខាន ពេលខ្លះអតិថិជនអាចជួយរកអតិថិជនឬផ្សព្វផ្សាយ​ នូវផលិតផលរបស់យើងក៏ថាបាន ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកសុះសាយឡើងៗ ហើយអ្នកណាៗក៏ស្គាល់នូវស្លាកយីហោរបស់អ្នកដែរ។