Homeជីវិត និងការងារប្រពៃគ្រប់គ្រងស្ត្រេសតើការបាក់ទឹកចិត្តបណ្ដាលមកពីអ្វី? ហើយត្រូវដោះស្រាយរបៀបណា?

តើការបាក់ទឹកចិត្តបណ្ដាលមកពីអ្វី? ហើយត្រូវដោះស្រាយរបៀបណា?

          ការអស់សង្ឃឹម ការបរាជ័យ និងអារម្មណ៍មិនល្អមួយចំនួនអាចកាត់បន្ថយនូវកម្លាំងចិត្តរបស់យើងបានគ្រប់ពេល។ពេលខ្លះវាកើតឡើងដោយមិនមានការដាស់តឿនឬផ្ដល់ជាសញ្ញាដល់យើងទុកជាមុននោះទេ ដែលនេះគឺជាមូលហេតុអាចធ្វើឲ្យបេះដូងដែលកំពុងតែរីកដ៏ស្រស់ត្រកាល ក្លាយមកជាបេះដូងដ៏ស្វិតស្រពោន គ្មានជីវជាតិទៅវិញ។ ហើយយើងគ្រប់គ្នាក៏មិនអាចហាមឃាត់មិនឲ្យភាពអវិជ្ជមានទាំងនោះកើតឡើងដែរ មិនថាវាចូលមកពេលណាចេញទៅវិញពេលណាក៏យើងគ្រប់គ្នាមិនអាចដឹងមុនដែរ ដូចនេះពេលខ្លះចំពោះរឿងមួយចំនួនពួកយើងមិនចាំបាច់អង្គុយទស្សន៍ទាយអង្គុយប៉ាន់ស្មានថារឿងអាក្រក់ទាំងនោះនឹងកើតឡើងពេលណានោះទេ ព្រោះវានាំឲ្យយើងខាតពេលវេលា និងខ្វល់ខ្វាយចិត្តតែប៉ុណ្ណោះ។

Sad woman hug her knee and cry, sitting alone in a empty room Premium Photo

​​​      ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីស្វាគមន៍នូវរឿងរ៉ាវមិនល្អទាំងនោះ តាមរយៈការកសាងនូវប្រព័ន្ធការពារផ្លូវចិត្តឲ្យបានរឹងមាំដើម្បីកុំឲ្យភាពអស់សង្ឃឹម ភាពភ័យខ្លាច និងភាពបរាជ័យទាំងនោះមកយកឈ្នះយើងបាន។ដូចនេះយើងគប្បីកសាងនូវ “ប្រព័ន្ធការពារផ្លូវចិត្ត” ឲ្យបានរឹងមាំ ដើម្បីទប់ទល់នឹងបញ្ហាទាំងនោះ ជាជាងប្រមូលយកនូវបញ្ហាឬភាពភ័យខ្លាចទាំងនោះមកទុកក្នុងចិត្ត។

Window View, Sitting, Indoors, Girl, Woman, Female

               ហើយវិធីដែលអាចប្រឈមជាមួយរឿងអាក្រក់ៗទាំងនោះដោយមិនមានការភ័យព្រួយ គឺ ការបើកចិត្តឲ្យទូលាយនិងត្រៀមចិត្តឲ្យបានរួចរាល់ដើម្បីដោះស្រាយឬប្រយុទ្ធជាមួយភាពអនន្ធកាលទាំងនោះ

       ចូរប្រាប់ខ្លួនឯងថា ទោះបីជាហេតុការណ៍ដែលកើតឡើងនៅចំពោះមុខនោះមានភាពលំបាកខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនអាចបញ្ឈប់យើងបានដែរ ព្រោះវាគ្រាន់តែមកលងបន្លាចតែមួយភ្លែតតែប៉ុណ្ណោះ បន្ទាប់មកវានឹងរលត់សូន្យឈឹងដោយខ្លួនឯងជាមិនខាន។ដូនេះរឿងសំខាន់ដែលយើងត្រូវប្រាប់និងនិយាយរំឮកខ្លួនឯងជានិច្ចកាលនោះក្នុងករណីដែលយើងកំពុងតែអន់ខ្សោយកម្លាំងចិត្តខ្លាំង ហើយមិនអាចគ្រប់គ្រងឬធ្វើឲ្យអារម្មណ៍ប្រសើរឡើងវិញគឺយើងគប្បីនិយាយឃ្លានេះមកកាន់ខ្លួនឯងសិនថា “វាគ្រាន់តែជាស្ថានការណ៍បណ្តោះអាសន្នតែប៉ុណ្ណោះ” ឬ “វាគ្រាន់តែជាការសាកល្បងរបស់ជីវិតតែប៉ុណ្ណោះ”

Depressed women sitting in the low light church and praying, international human rights day concept Premium Photo