Homeអភិវឌ្ឍន៍ខ្លួនឯងគោលដៅបំណងប្រាថ្នានាំឲ្យមានការអ្នកចាប់ផ្ដើម

បំណងប្រាថ្នានាំឲ្យមានការអ្នកចាប់ផ្ដើម

​​​ ការចាប់ផ្ដើមជាចំណុចសំខាន់បំផុតសម្រាប់ភាពជោគជ័យនិងការសម្រេចឲ្យដល់ក្ដីសុបិន្ត ហើយដើម្បីទទួលបានជោគជ័យក្នុងជីវិត យើងត្រូវរស់នៅជាមួយនឹងអ្វីដែលជាចំណុចខ្លាំងរបស់ខ្លួន ហើយក៏ត្រូវហ៊ានទទួលយកការលំបាកផងដែរ។​យ៉ាងណាមិញអ្នកអាចសាកល្បងគិតលោហ៍មើលថា តើយើងអាចសម្រេចនូវជោគជ័យធំធេងដោយមិនចាំបាច់ប្រឹងឲ្យអស់ពីសមត្ថភាពដែរឬទេ? គឺគ្មានទេ!

Selective Focus Photo of Lensball On Asphalt Road

     មនុស្សភាគច្រើនមិនសូវជាចូលចិត្តការលំបាក ហើយក៏មិនចូលចិត្តជួបជាមួយនឹងបញ្ហាដែរ។ យើងគ្រប់គ្នាក៏តែងតែជំទាស់ជាមួយនឹងភាពលំបាកទាំងនោះជាញឹកញាប់ដោយមិនព្រមបើកចិត្តគំនិតដើម្បីប្រឈមមុខដោះស្រាយនឹងវាទេ ក៏ប៉ុន្តែយើងបែរជាចង់បាននូវស្ថេរភាព សុខសុវត្ថិភាព ភាពជោគជ័យ កិត្តិនាមល្អ និងអនាគតមួយដែលត្រចះត្រចង់ទៅវិញ។ ម្យ៉ាងទៀតពេលដែលយើងមានអាយុកាន់តែច្រើនគឺយើងកាន់តែមានទំនោរចិត្ត និង ស្រលាញ់ត្រឹមតែអ្វីដែលខ្លួនមានតែប៉ុណ្ណោះ។ ដែលនេះហើយគឺជាបញ្ហាព្រោះអារម្មណ៍ពេញចិត្តតែត្រឹមហ្នឹងគឺជាអ្វីដែលបំផ្លាញនូវបំណងប្រាថ្នារបស់អ្នក ដែលវានាំឲ្យយើងធ្វើអ្វីៗមិនអស់ពីសមត្ថភាព មិនអស់ពីកម្លាំង។ ម្យ៉ា​ងវិញទៀតវានឹងកាច់បំបាក់ស្លាបសុបិនដែលនឹងត្រូវនាំយើងទៅទីខ្ពស់បំផុត មិនថាយើងចង់ទៅទីនោះខ្លាំងបែបណាក៏ដោយ វានឹងធ្វើឲ្យក្ដីសុបិន្តរបស់អ្នកនៅឆ្ងាយហួសពីអ្វីដែលអាចឈោងដល់។

     ដូចឃ្លាមួយដែលលោក​ ចច​​ ប៊័ណាតស្ហ័រ បាននិយាយ “ ខ្ញុំធុញទ្រាន់នឹងអ្នកពូកែរកហេតុផល ព្រោះមនុស្សជំពូកនេះចូលចិត្តរកហេតុផលធ្វើជាលេសដើម្បីមិនបាច់ធ្វើអ្វីនោះឯង”។

អ្នកត្រូវចាំថា ការដែលអ្នកមានបំណងប្រថ្នាវានឹងធ្វើឲ្យអ្នកមិនចាំបាច់រកហេតុផលឬរកលេសដើម្បីគេចវេសពីវានោះទេ វានឹងធ្វើឲ្យយើងសុខចិត្តលំបាកលំបិននិងទម្លុះរនាំងនៃភាពស្ទាក់ស្ទើរ។