Homeទូទៅវិធីទាំង៤នឹងជួយការពារអ្នកកុំឲ្យស្ត្រេស

វិធីទាំង៤នឹងជួយការពារអ្នកកុំឲ្យស្ត្រេស

ជាការពិតគ្មាននរណាម្នាក់ដែលអាចជៀសផុតពីបញ្ហា រឿងរ៉ាវ អារម្មណ៍ធុញថប់​ ធុញទ្រាន់ ឬក្ដីតប់ប្រមល់ជាមួយនឹងអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែយើងគ្រប់គ្នាគឺត្រូវតែបើកចិត្តទ្រាំទទួលយកវា និងត្រូវធ្វើវា ព្រោះនេះគឺជាកាតព្វកិច្ចរបស់យើង។ ហើយអ្នកក៏ដឹងដែរថា ប្រភពនៃស្រ្តេស និង អារម្មណ៍មួម៉ៅទាំងនោះកើតឡើងគឺដោយសារតែ អ្នកមានទំនួលខុសត្រូវដែលត្រូវរ៉ាប់រងច្រើនពេក ដូចជាត្រូវបំពេញកិច្ចការសាលាផង កិច្ចការស្រាវជ្រាវផង កិច្ចការងារនៅផ្ទះផង ទទួលរងនូវក្ដីសោកសង្រេងពីខាងក្រៅផង អាក់អន់ចិត្តជាមួយនឹងមនុស្សជុំវិញខ្លួនផង និងត្រូវទទួលខុសត្រូវចំពោះគ្រួសារទាំងមូល ក៏ដូចជាគិតគូររឿងថ្លៃជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ទាំងអស់នោះហើយគឺជាដើមហេតុដែលធ្វើឲ្យអ្នកស្ត្រេស និងស្មុគស្មាញខួរក្បាល ប៉ុន្តែអ្នកក៏អាចកាត់បន្ថយវាបានខ្លះៗដែរ បើសិនជាអ្នកអាចអនុវត្តន៍៤ចំណុចខាងក្រោមនេះ៖

១. ត្រូវមានតុល្យភាពនៃទំនួលខុសត្រូវ

Cairn Stones and Body of Water in Distance

   អ្នកគួរតែបង្កើតនូវតុល្យភាពរវាងកិច្ចការដែលត្រូវធ្វើឬត្រូវបញ្ជប់ និង ភាពរីករាយដែលយើងត្រូវសប្បាយឲ្យដាច់ពីគ្នា ព្រោះបើអ្នកគិតតែពីរៀន គិតតែពីធ្វើការគ្មានថ្ងៃសម្រាក នោះអ្នកនឹងទទួលរងនូវផលប៉ះពាល់ជាច្រើនដល់សុខភាពរបស់អ្នក ប៉ុន្តែបើសិនជាអ្នកគិតតែពីការសប្បាយរីករាយ គិតតែពីការដើរលំហែ នោះចំណេះដឹងរបស់អ្នកក៏មិនអាចរីកចម្រើនទៅមុខដែរ។ដូចនេះអ្នកត្រូវធ្វើវាឲ្យស្មើភាពគ្នា ដើម្បីកុំឲ្យស្មុគស្មាញក្នុងចិត្តច្រើន។

២. ញ៉ាំអាហារដែលមានផាសុកភាព

Healthy people salad food woman Free Photo

      អាហារគឺជារឿងមួយដ៏សំខាន់សម្រាប់សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់អ្នក។ ព្រោះថាចំណី(Fast food) ដែលអ្នកញ៉ាំនឹងធ្វើឲ្យអ្នកឆាប់អស់កម្លាំង មានអារម្មណ៍ល្វើយៗ និងទឹកមុខប្រែប្រួលឆាប់រហ័សដែលជាហេតុធ្វើឲ្យអ្នកមិនអាចបំពេញកិច្ចការចប់ស្រួលបួល ហើយពេលដែលអ្នកមិនអាចធ្វើវាឲ្យរួចស្រេច នោះការងារទាំងនោះនឹងកាន់តែកើនឡើងច្រើនទៅៗ ដែលនឹងធ្វើឲ្យអ្នកស្មុគស្មាញច្រើន។ដូចនេះអ្នកគប្បីញ៉ាំអាហារណាដែលមានផាសុកភាព មានជាតិបៃតង ដើម្បីទ្រទ្រង់សេរីរាងកាយរបស់អ្នកឲ្យរឹងមាំនិងស្រស់ថ្លា។

៣. គេងឲ្យបានគ្រប់គ្រាន់

Woman Wearing Brown Sequin Dress Laying on the Bed

      ពេលដែលអ្នកគេងពុំបានគ្រប់គ្រាន់ វានឹងធ្វើឲ្យស្មារតីរបស់អ្នកធ្លាក់ចុះ ការគិតកាន់តែចុះខ្សោយ កាន់តែយឺតជាមុន ហើយផលិតភាពការងារ ឬការសិក្សារបស់អ្នកក៏ពុំទទួលបានលិទ្ធផលល្អដែរ ជាពិសេសវាថែមទាំងធ្វើឲ្យអារម្មណ៍របស់អ្នកមួម៉ៅក្ដៅក្រហាយ ឆាប់ខឹងច្រលោត ឆាប់ធុញទ្រាន់ ឬមានអារម្មណ៍រសាប់រសល់ជាដើម។ ដោយសារតែកត្តាបែបនេះហើយទើបអ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់។

៤.​ ចំណាយពេលហាត់ប្រាណជារៀងរាល់ថ្ងៃ

Photo of Woman Jogging Down Stairs

      ហាត់ប្រាណរៀងរាល់ពេលព្រឹកនឹងធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ ទឹកមុខស្រស់បស់ មានថាមពលគ្រប់គ្រាន់ អាចបញ្ចេញជាតិពលពីក្នុងខ្លួនមកខាងក្រៅ និងអាចធ្វើឲ្យពេលវេលាពេញមួយថ្ងៃរបស់អ្នកទៅមុខបានយ៉ាងល្អថែមទៀតផង។ដូចនេះទោះបីជារវល់យ៉ាងណាក៏ដោយ អ្នកគួរតែឆ្លៀតធ្វើចលនាខ្លួនប្រាណឲ្យបានញឹកញាប់ ព្រោះវាអាចនឹងកាត់បន្ថយភាពតានតឹងរបស់អ្នកបាន។

      ជារួមដើម្បីកាត់បន្ថយនូវភាពតានតឹងរបស់អ្នក អ្នកគប្បីហាត់ប្រាណឲ្យបានទៀងទាត់ ញ៉ាំអាហារណាដែលមានជីវជាតិ គេងឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវតែមានសមភាពរវាងការងារនិងការសិក្សារបស់អ្នក។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។