នៅលើពិភពលោកយើងនេះគ្មានអាថ៌កំបាំងឬវេទមន្តណាមួយដែលអាចជួយឲ្យមនុស្សទទួលបាននូវភាពជោគជ័យក្នុងមួយប៉ប្រិចភ្នែកនោះទេ ។ ផ្ទុយទៅវិញសូមចងចាំថាគ្រប់លទ្ធផលដែលអ្នកទទួលបានមិនថាបរាជ័យឬក៏ជោគជ័យនោះគឺវាកើតចេញពីសកម្មភាពដែលអ្នកធ្វើជារៀងរាល់ថ្ងៃហើយសកម្មភាពដដែលៗនោះក៏ក្លាយទៅជាទម្លាប់របស់អ្នកដោយឥតដឹងខ្លួន ។ យ៉ាងណាមិញទម្លាប់ខ្លះអាចនឹងនាំឲ្យអ្នកជោគជ័យប៉ុន្តែទម្លាប់ខ្លះទៀតគឺជាឧបសគ្គនិងកត្តាដែលអាចរាំងស្ទះនូវភាពជោគជ័យរបស់អ្នកបាន ។ខាងក្រោមនេះគឺជាទម្លាប់ល្អមួយចំនួនដែលត្រូវបានដកស្រង់ចេញពីសៀវភៅ The 7 Habits Of Highly Effective ដែលអ្នកគួរតែអនុវត្តន៍ផងដែរ ។
១ . Be Proactive ( ជាមនុស្សម្នាក់ដែលមានការឆ្លើយតបវិជ្ជមានចំពោះបញ្ហា)
- នៅពេលដែលជួបប្រទះនូវបញ្ហាព្យាយាមប្រឈមមុខនិងរកវិធីសាស្ត្រនៅក្នុងការដោះស្រាយជាជាងការរអ៊ូរទាំហើយទុកបញ្ហានោះចោលទាំងគ្មានទំនួលខុសត្រូវ
- ធ្វើជាមនុស្សសុទិដ្ឋិនិយមគិតអ្វីដែលវិជ្ជមានឲ្យបានច្រើន មានផ្នត់គំនិតដែលអភិវឌ្ឍន៍( Growth Mindset )
- ព្យាយាមលើកទឹកចិត្តខ្លួនឯង ( អ្នកអាចធ្វើបាន តស៊ូឡើង កុំបោះបង់អី!)
- ធ្វើជាបុគ្គលម្នាក់ដែលមានម្ចាស់ការលើអារម្មណ៍របស់ខ្លូនឯង កុំបណ្តោយអារម្មណ៍របស់អ្នកមានម្ចាស់ការលើអ្នក
២. Begin with the end in mind ( ចាប់ផ្តើមធ្វើអ្វីមួយដោយមានការគិតត្រៀម
ទុកជាមុន)
- កំណត់ឲ្យបាននូវគោលបំណងរយៈពេលខ្លី( short term goal ) និង (long term goal) ដែលអ្នកចង់សម្រេច
- មានគោលការណ៍និងគោលជំហររបស់ខ្លួនឯងឲ្យបានច្បាស់លាស់
- មានមហិច្ឆិតាធំនិងចាប់ផ្តើមអនុវត្តន៍មួយជំហានម្តងៗទៅរកមហិច្ឆិតានោះពីឥឡូវនេះ
- មានផែនការជិវិតឲ្យបានច្បាស់លាស់
៣. Put first things first ( ធ្វើកិច្ចការទាំងឡាយណាដែលសំខាន់និងចាំបាច់មុន)

- រៀបចំកាលវិភាគសម្រាប់ខ្លួនឯងនិងបែងចែកនូវកិច្ចការណាខ្លះដែលគួរតែធ្វើមុននិងកិច្ចការដែលគួរតែធ្វើក្រោយ
- រៀនឆ្លើយបដិសេធចំពោះកិច្ចការទាំងឡាយណាដែលមិនសំខាន់សម្រាប់អ្នក
- មានភាពឆ្លាតវៃនៅក្នុងការគ្រប់គ្រងពេលវេលាហើយប្រើប្រាស់ពេលវេលាដែលអ្នកមានឲ្យមានប្រសិទ្ធិភាព
៤. Think win win ( គិតបែបឈ្នះឈ្នះ)

- ធ្វើអ្វីៗក៏ដោយត្រូវគិតពីប្រយោជន៍រួមកុំគិតតែពីប្រយោជន៍របស់ខ្លួនឯងហើយនាំទុកទោសដល់អ្នកដទៃ)
- ការមានទំនាក់ទំនងល្អគឺជារឿងសំខាន់ព្យាយាមធ្វើអ្វីដែលផ្តល់នូវផលល្អដល់ភាគីទាំងសងខាង
- ផ្តល់នូវតម្លៃចំពោះមនុស្សជុំវិញខ្លួនឲ្យបានច្រើននោះអ្នកនឹងសង្កេតឃើញថាពួកគេក៏ធ្វើដូច្នេះចំពោះអ្នកវិញដែរ
៥ .Seek first to understand , then to be understood(មុននឹងធ្វើ
អ្វីមួយស្វែងយល់និងសិក្សាឲ្យបានច្បាស់ជាងមុនសិន )

- ការទំនាក់ទំនងគឺជាកត្តាដ៏ចាំបាច់បំផុតនៅក្នុងការរស់នៅ
- ស្តាំនិងរៀនសង្កេតឲ្យបានច្រើននោះអ្នកប្រាកដជាអភិវឌ្ឍន៍ខ្លួនឯងបាន
- ប្រសិនបើអ្នកចង់បញ្ជុះបញ្ជូលអ្នកណាម្នាក់អ្នកត្រូវតែស្វែងយល់ពីពួកគេឲ្យច្បាស់ជាមុនសិន
- រៀនយកចិត្តរបស់អ្នកដទៃមកដាក់ក្នុងចិត្តអ្នកហើយព្យាយាមយល់ពីអ្នកដទៃឲ្យបានច្រើន
៦ . Synergize ( កិច្ចសហការនិងសាមគ្គីភាព )

- ប្រសិនបើអ្នកដើរម្នាក់ឯងអ្នកប្រហែលជាអាចដើរបានលឿន ប៉ុន្តែប្រសិនបើអ្នកដើរជាក្រុមអ្នកនឹងអាចដើរបានកាន់តែវែងឆ្ងាយ
- រៀនបន្ទាបខ្លួនហើយចុះសម្រុងជាមួយអ្នកដទៃពីព្រោះថាគ្រប់យ៉ាងមិនមែនអ្នកសុទ្ធតែពូកែទាំងអស់នោះទេ ម្នាក់ៗមានលក្ខណៈពិសេសនិងចំណុចខ្លាំងរៀងៗខ្លួន
- ចែករំលែកនិងផ្តល់់ឱកាសឲ្យគ្នាទៅវិញទៅមក
៧ . Sharpen the saw ( ដុសខាតខ្លួនឯងឲ្យបានច្រើន)

- ការវិនិយោគទៅលើខ្លួនឯងគឺជាកត្តាដ៏មានឥទ្ធិពលនិងចាំបាច់បំផុតដែលអ្នកមិនគួរតែមើលរំលង
- ផ្នែកអ្នកគួរតែវិនិយោគមានដូចជា
- រូបកាយ ( ចំនាយពេលលេងកីឡានិងការហាត់ប្រាណ)
- អារម្មណ៍ ( ការអានសៀវភៅ បទចម្រៀង ការសមាធិ )
- កសាងនិងបង្កើនទំនាក់ទំនងជាមួយនឹងអ្នកដទៃឲ្យបានច្រើន
ជារួមមកអ្នកគួរតែចំណាយពេលខ្លះមកពិនិត្យពិច្ច័យមើលទម្លាប់ប្រចាំថ្ងៃរបស់អ្នកសារឡើងវិញ។ចំពោះទម្លាប់ដែលអាចជួយអ្នកឲ្យទទួលបាននូវភាពជោគជ័យអ្នកគួរតែរក្សានិងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន ។ ដោយឡែកចំពោះទម្លាប់ដែលមិនល្អអ្នកក៏គួរតែដល់ពេលដែលត្រូវលះបង់ចោលហើយ ។