Homeអភិវឌ្ឍន៍ខ្លួនឯង៥ ជំហាន់ក្នុងកាបង្កើត Content (មាតិការ) ផ្សព្វផ្សាយលើប្រពន្ធ័ Digital ឱ្យមានប្រសិទ្ធភាព

៥ ជំហាន់ក្នុងកាបង្កើត Content (មាតិការ) ផ្សព្វផ្សាយលើប្រពន្ធ័ Digital ឱ្យមានប្រសិទ្ធភាព

ក្នុងការការធ្វើទីផ្សារបែបទំនើបយើងត្រូវស្គាស់ពីអិតិថិជនគោលដៅអោយបានច្បាស់លាស់ ចំណុចខ្លាំង និងចំណុចខ្សោយរបស់ដៃគូរប្រគួតប្រជែងរបស់យើងអោយបានច្បាស់លាស់ អ្វីដែលសំខាន់បំផុតនោះគឺ មាតិការ(Content Marketing) ដើម្បីបង្កើតមាតិការឱ្យបានប្រសិទ្ធភាព យើងអាចប្រើប្រាស់គោលការដូចខាងក្រោម៖

1.កំណត់គោលបំណង

គោលបំណង ថាតើមាតិការដែលយើងបង្កើតក្នុងគោលបំណងអ្វី អោយគេស្គាល់ម៉ាកយីហោយើងច្រើន បង្កើនការលក់ ជូនដំណឹងដល់អតិថិជន ជ្រើសរើសបុគ្គលិក បង្រៀនការប្រើប្រាស់ផលិតផល និងការចែករំលែកចំណេះដឹង។ល។

2.ស្គាល់ពីអតិថិជន  ឬក្រុមអតិថិជនគោលដៅ

នរណាខ្លះដែលយើងចង់អោយគេឃើញការផ្សព្វផ្សាយរបស់យើង ដូចជា ទីតាំង​ ភេទ​ អាយុ ចំណងចំណូលចិត្ដ។ល។

3.បង្កើត Content (មាតិកា)ឱ្យសុីជាមួយគោលដៅ

មាតិការបែបណាយើងគួរតែបង្កើតឡើង ឱ្យសុីជាមួយអតិថិជនគោលដៅរបស់យើង យើងអាចបង្កើតដូចជា៖​ Poster, infographic, Quick Tips, Article, Video​​ ជាដើម។

4.ធ្វើការត្រួតពនិត្យ Content ដែលយើងបានបង្ហោះ

ការត្រួតពិនិត្យមាតិការដែលយើងបានបង្ហោះ នឹងវិភាគទិន្នន័យ ថាតើមាតិការមួយណាទទួលបានលិទ្ធផលល្អជាងគេ នឹងតិចជាងគេ មានអ្នកឆាតមកសួរពីផលិតផល ឬពត៌មានច្រើនឬអត់ មូលហេតុអ្វី ដើម្បីងាយស្រួលក្នុងការបង្កើតមាតិថ្មីផ្សេងទៀត។ 

5.ធ្វើការកែលម្អឡើងវិញ

រាល់មាតិការដែលយើងបានបង្ហោះរួចយ៉ាងណាដែល មានចំណុចណាត្រូវកែលម្អអត់ ឬក៏បង្កើតមាតិការថ្មី ប្រសិនជាមាតិការដែលយើងបានបង្កើតទទួលបានលិទ្ធិផលល្អ ត្រូវរក្សាវាទុក សម្រាប់ធ្វើជាគំរូក្នុងការបង្កើតមាតិថ្មីផ្សេងទៀត៕