ការសាងជីវិតរួមគ្នាគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នាៗ។ នៅក្នុងសង្គមយើងសព្វថ្ងៃ មានយុវវ័យមិនតិចទេដែលស្រលាញ់គ្នា ហើយបានរៀបការនឹងគ្នា ដោយមិនបានគិតទៅលើរឿងទាំងនេះទេ ដោយសារតែសេចក្ដីស្រលាញ់តែមួយភ្លែត ដោយសារតែការរៀបការតាមគ្នា ឬឪពុកម្ដាយបង្ខំឱ្យរៀបការជាដើម។ ដោយមិនដឹងថាតើរៀបការរួច ខ្លួនមានបន្ទុកអ្វីខ្លះត្រូវរាប់រង? ហើយថាតើាបានត្រៀមខ្លួនជាឳពុកម្ដាយគេហើយឬនៅ? អ្នកខ្លះរៀបការរួចក៏មានសុភមង្គល ចេះស្រលាញ់គ្នា យល់ចិត្ដគ្នា គោរពឱ្យតម្លៃគ្នាទៅវិញទៅមក ប៉ុន្ដែអ្នកខ្លះទៀតក៏បានចែកផ្លូវគ្នា ដោយសារតែបញ្ហាក្រុមគ្រួសារ បញ្ហាផ្លាល់ខ្លួន ការមិនយល់ចិត្ដគ្នា ការមិនគោរពឱ្យតម្លៃលើគ្នាទៅវិញទៅមក ឬក៏បញ្ហាអ្នកទី៣មកជ្រៀតជ្រែក ទើបធ្វើឱ្យគ្រួសារមួយនេះបានសម្រេចចិត្ដចែកផ្លូវគ្នា ដើម្បីស្វែងរកផ្លូវថ្មី ចាប់ផ្ដើមកសាងជីវិតថ្មីរៀងខ្លួន ដូច្នេះចំណុចខាងក្រោមនេះនឹងជួយអ្នកក្នុងការសម្រេចចិត្ដឱ្យល្អប្រសើរមុនពេលរៀបការ៖
- សេរីភាព
នៅពេលដែលយើងបានសម្រេចចិត្ដថារៀបការ យើងត្រូវគិតថាយើងមិនមែនខ្លួនមួយដូចពីមុនទៀតទេ។ ការបែងចែកពេលវេលាជាងរឿងសំខាន់ តើយើងអាចកាត់បន្ថយការដើរលេងជាមួយមិត្ដភ័ក្ដបានឬអត់?។ មានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារពីមុនទៀតអត់ យើងធ្លាប់តែចេញពីធ្វើការយើងអាចទៅលេងកីឡា ជួបជុំគ្នា ញាំអីជាមួយមិត្ដភ័ក្ដ ជាមួយមួយសាច់ញាតិ ក្រុមគួសារយើងមានពេលច្រើន ដូចខែបុណ្យទានជាដើម។ ប៉ុន្ដែនៅពេលដែលយើងមានគ្រួសារ យើងមានឪពុកម្ដាយសងខាងយើងត្រូវទៅលេងគាត់ផង ការងារជួយសង្គមផង តើយើងអាចធ្វើរឿងទាំងនេះបានអត់។

2.អ្នកណាជាអ្នកទុកដាក់លុយ
ការទុកដាក់លុយគឺជារឿងសំខាន់មែនទែន នៅពេលយើងសម្រេចចិត្ដថារៀបការ យើងត្រូវនិយាយាគ្នាឱ្យច្បាស់លាល់ជៀសវាង ការមានទំនាស់កើតឡើងដោយសារបញ្ហារឿងលុយ។ យើងនិយាយជាមួយគ្នា ថាតើប្ដីជាអ្នកទុកដាក់លុយ រឺក៏ប្រពន្ធអ្នកទុកដាក់លុយ ឬក៏ទុកដាក់រៀងៗខ្លួន។ រឿងទាំងនេះកើតមានច្រើន ដោយសារតែអ្នកដទៃនិយាយអញ្ចេះអញ្ចោះ ប្ដីកាន់លុយមិនល្អអាចយកលុយទៅជួយក្រុមគ្រួសារខ្លួនឯង មានស្រីផ្សេងខាងក្រៅ ប្រពន្ធកាន់លុយមិនល្អអាចយកលុយទៅជួយក្រុមគ្រួសារខ្លួនឯង ប្រពន្ធត្រូវតែកាន់លុយព្រោះយើងជាស្រីយើងចេះបែងចែកទុកដាក់ អ្នកខ្លះគិតថាអន់ឱ្យប្ដីកាន់លុយ អ្នក

ខ្លះគិតអន់ថាឱ្យប្រពន្ធកាន់លុយ។ ដោយសារតែពាក្យសម្ដីអ្នកដទៃខាងក្រៅ ទើបធ្វើឱ្យមានទំនាស់កើតឡើងក្នុងក្រុមគ្រួសារ អាចឈានដល់ដល់ការចែកផ្លូវគ្នាទៀតក៏ថាបាន។ ប៉ុន្ដែបើយើងអាចនិយាយគ្នាឱ្យបានច្បាស់លាស់ គួរឱ្យប្ដីជាអ្នកកាន់លុយ ឬ ឱ្យប្រពន្ធអ្នកកាន់លុយ ឬកាន់កាន់រៀងៗខ្លួន ដោយលើកហេតុផលយកមកនិយាយជាមួយគ្នា វាគឺជាងរឿងដ៏ល្អមួយក្នុងក្រុមគ្រួសារ
3.របៀបដាក់វិន័យលើកូន
របៀបដាក់វិន័យលើកូននៅពេលកូនធ្វើខុស ត្រូវធ្វើយ៉ាងដូចម្ដេច? បា៉មាក់ខ្លះកាន់ជើងកូនខុសរឿង នៅពេលបា៉ស្ដីឱ្យកូន ឬមា៉ក់ស្ដីឱ្យកូន គាត់តែងតែការពារកូនដោយខុសរឿង ទើបធ្វើឱ្យក្មេងបានចិត្ដ។ ពេលខ្លះវាជាបញ្ហាមួយ ដែលកើតឡើងអាចជាទំនាស់ក្នុងក្រុមគ្រួសារក៏ថាបាន។
ការប្រើប្រាស់ភាសាជាមួយកូនគឺជារឿងសំខាន់ កុំព្យាយាមប្រើពាក្យអសីលធម៌ជាមួយកូន ពីព្រោះនៅពេលកូនធំដឹងក្ដីឡើង កូនរបស់យើងនឹងដក់ក្នុងអារម្មណ៍រាល់សកម្មភាពទាំងឡាយធ្វើដាក់កូន។ ឧទាហរណ៍ បា៉ម៉ាក់និយាយជាមួយគ្នា ដោយការប្រើប្រាស់ពាក្យពេជ្យន៍ សកម្មភាពប្រចាំថ្ងៃ វាជះឥទ្ធិពលលើការគិតកូនទៅថ្ងៃអនាគត។ គួរវាយកូនឬអត់ ឬក៏ណែនាំកូន កូនឯងធ្វើបែបនេះខុស ថ្ងៃក្រោយឈប់ធ្វើបែបនេះទៀតដឹងនៅ។ ការលើកទឹកចិត្ដកូនគឺជារឿងសំខាន នៅពេលកូនធ្វើមិនបានល្អ ឬធ្វើបានល្អ ត្រូវនិយាយបែបណា ក្មេងត្រូវពាក្យសរសើរ ពាក្យលើកទឹកចិត្ដ។ កូនធ្វើបានល្អណាស់កូនម៉ាក់/បា៉ កូនម៉ាក់/បា៉ ឆ្លាត ពូកែ បើសិនកូនកែចំណុចនេះតែបន្ដិច ប្រឺងជាងនេះបន្ដិច កូននឹងប្រហែលទទួលបានលិទិ្ធផលល្អជាងនេះ។ បើទោះបីជាគាត់ធ្វើមិនបានល្អក៏ដោយ នៅពេលដែលគាត់ធ្វើបានល្អត្រូវមានកាដូរផ្ដល់ឱ្យគាត់ វាជាកតាលីករមួយជម្រុញឱ្យគាត់កាន់តែខិតខំប្រឹងប្រែង។ ហើយគាត់គិតថានៅពេលដែលខ្លួនធ្វើបានល្អបា៉ម៉ាក់ប្រាកដជាទិញកាដូរឱ្យទៀត។

4.តើគ្រួសារមានឥទ្ធិពល ក្នុងការសម្រេចចិត្ដ
មុនពេលយើងសម្រេចចិត្ដរៀបការយើងជជែកជាមួយដៃគូររបស់យើងអំពីគ្រួសាររបស់យើងពួកគាត់អាចមានសិទ្ធសម្រចចិត្ដលើរឿងអ្វីខ្លះ?។ ហើយរឿងខ្លះយើងត្រូវតែពិក្សាជាមួយគ្នា មិនចាំបាច់ទាល់តែឆ្លងកាត់សួរឪពុកម្ដាយសិន ទើបយើង
សម្រេចចិត្ដទេ។ មិនមានន័យថាយើងមិនបានគោរពឱ្យតម្លៃពួកគាត់ទេ ពីព្រោះរឿងខ្លះយើងអាចសម្រេចចិត្ដបានដោយមិនបាច់ត្រូវការជំនួយពីគាត់។ មិនប្រាកដគ្រាប់រឿងឱ្យគាត់មានភាពស្មុកស្មាញក្នុងសម្រេចចិត្ដទេ ។ លុះត្រាតែរឿងនឹងវាមានភាពស្មុគស្មាញ ទើបយើងទៅពិក្សាជាមួយពួកគាត់។ ឧទាហរណ៍ រឿងពិត មានគូរស្នេហ៍មួយទើបរៀបការរួចថ្មីថ្មោង ពួកគាត់ទាំងពីរបានស្រលាញ់គ្នាណាស់ ថ្ងែមួយមានបញ្ហាមួយនៅក្នុងក្រុមគ្រួសាររបស់គាត់ បន្ដែអ្នកទាំងពីរមិននិយាយគ្នារកហេតុផលឡើយ។ យើងដឹងហើយថានៅពេលដែលយើងរៀបការរួចតែងតែមានជួបបញ្ហាបន្ដិចបន្ដួចនៅក្នុងគ្រួសារ ជៀសមិនផុតទេ ប៉ុន្ដែយើងព្យាយាមសម្រុះសម្រួលគ្នាទៅ។ ប៉ុន្ដែនៅពេលគាត់ជួបបញ្ហាទាំងនេះ គាត់តែងតែនិយាយប្រាប់ឪពុកម្ដាយរបស់គាត់ គាត់មិនព្យាយាមពិភ្សាជាក្រុមគ្រួសាររបស់គាត់ទេ គាត់អាងមានឪពុកមា្ដយកាន់ជើងគាត់ ហើយឪពុកម្ដាយរបស់គាត់មិនបានដឹងពីបញ្ហានេះច្បាស់លាស់ទាល់តែសោះ ដោយគាត់ដឹងតែមួយជ្រុងនៃបញ្ហាប៉ុណ្ដោះ គាត់មិនបានដឹងអំពីបញ្ហាទាំងមូលទេ គាត់ព្យាយាសម្រេចចិត្ដថាខាងនេះខុស ខាងនេះត្រូវ ទាំងដឹងថាគាត់មិនបាន សួររកហេតុផល់ពីបុគ្កលទាំងពីរ ឱ្យបានច្បាស់លាល់ មុនពេលសម្រេចចិត្ដ ចុងក្រោយពួកគាត់ទាំងពីបានចែកផ្លូវកាគ្នារៀងៗខ្លួន។

5.នៅពេលរៀបរួចទៅនៅខាងណា
ជាទូទៅប្រពៃណីខ្មែរយើងនៅពេលរៀបការរួច ខាងប្រុសតែងតែនៅខាងស្រី។ ចឹ្អងហើយនៅមុនសម្រេចរៀបការ យើងត្រូវតែជជែកជាមួយដៃគូររបស់យើង នៅពេលពួកយើងរៀបការួច ពួកយើងទៅនូវខាងណាមួយ ឬក៏ពួកយើងបែកផ្ទះផ្សេងពីពួកគាត់ លើកបញ្ហានេះមកនិយាយកំុឱ្យមានបញ្ហាទៅថ្ងៃខាងមុន។

6.សាសនាដូចគ្នាអត់
សាលានាគឺជារឿងសំខាន់ដែលជះឥទ្ធិពលដល់ក្នុងក្រុមគ្រួសារ។ សួរដៃគូរយើងត្រង់ៗគាត់កាន់សាលនាអ្វីដែល?
សាលនាដូចគ្នាឬខុសគ្នា បើសិនជាពួកយើងកាន់សាលនាខុសគ្នា តើពួកយើងអាចដោះស្រាយរួមគ្នាបានអត់។ ព្យាយាមពន្យល់ហេតុផលជូនគាត់ មិនមែនចង់អោយរើសអើងសាលនាណាមួយនោះទេ សាលនានីមួយៗសុទ្ធតែមានចំណុចល្អរៀងៗខ្លួន។ ប៉ុន្ដែពេលខ្លះវាអាចនឹងមានគំនិតមិនស្របគ្នាណាមួយ ឬផ្នត់គំនិតផ្សេងគ្នាតែប៉ុណ្ណោះ ច្នឹងហើយពួកយើងគួរព្យាយាមយល់ពីគ្នាឱ្យបានច្បាស់លាល់ជាមុនសិន វាជារឿងល្អមែនទែនសម្រាប់ការយល់ពីគ្នាទៅវិញទៅមក។

7.គុណតម្លៃដែលដៃគូរឱ្យតម្លៃជាងគេ
យើងត្រូវព្យាយាមយល់ពីដៃគូររបស់យើង តើគាត់ឱ្យតម្លៃទៅលើអ្វីសំខាន់ជាងគេ ថាតើគាត់ឱ្យតម្លៃទៅលើលុយជារឿងសំខាន់ជាង គាត់ឱ្យតម្លៃលើការអប់រំច្រើនជាងរឿងសំខាន់ជាង ការងារសង្គមជារឿងសំខាន់ជាង ឬក៏គាត់ឱ្យតម្លៃលើទំនាក់ទំនងជារឿងសំខាន់ជាង។ល។

8.នៅពេលដៃគូរយើងជួបបញ្ហា នឹងភាពស្មុគស្មាញគាត់គ្រប់ខ្លួនឯងដោយរបៀបណា
ព្យាយាមស្វែងយល់ពីដៃគូររបស់អ្នកនៅពេលដែលគាត់ជួបបញ្ហា នឹងមានភាពស្មុគស្មាញ។ តើគាត់គ្រប់គ្រង់អារម្មណ៍ខ្លួនឯងដោយរបៀបណា? តើយើងអាចជួយគាត់បានដោយរបៀបណា? តើដៃគូរយើងត្រូវការជំនួយពីយើងដូចជា ថវិកា ពេលវេលា ការលើកទឹកចិត្ដពីយើង ឬការផ្ដល់ជាយោបល់។ល។

9.នៅពេលដៃគូរយើងខឹងយើង តើគាត់ជាមនុស្សបែបណា?
នៅពេលដែលយើងស្រលាញ់គ្នាជាមួយគាត់ យើងប្រាកដជាស្វែងយល់ពីចិត្ដគ្នាទៅវិញទៅមក តើគាត់មនុស្សបែបណា។ នៅពេលដែលដៃគូរយើង ខឹងយើងជាលើកដំបូងបំផុត វាជារឿងសំខាន់មែនទែន សម្រាប់យើង ដើម្បីងាយក្នុងការស្វែងយល់ពីគាត់ ពីព្រោះតើអាចសង្កេតឃើញពីសកម្មភាពរបស់គាត់បែបណា យើងស្វែងយល់ពីគាត់ថាគាត់ជាមនុស្សបែបណា ត្រូវការឱ្យយើងលួងលោមគាត់ ជាមនុស្សផ្ដោតលើហេតុផល គាត់ចូលចិត្ដស្ងប់ស្ងាត់ម្នាក់ឯង ជាមនុស្សគ្មានហេតុផល ស្វែងយល់ពីបញ្ហាគាត់ខឹងយើងដោយសារអ្វី ដោយសារគាត់ប្រច័ណ្ដយើងជាមួយអ្នកផ្សេង យើងដើរលេងយប់ជ្រៅពេក ឬយើងគ្មានពេលវេលាផ្ដល់ឱ្យគាត់។ល។

10.ភាសាក្នុងក្ដីស្រលាញ់
ពេលយើងព្យាយាមយកចិត្ដទុកដាក់ជាមួយគាត់ ស្រលាញ់គាត់ខ្លាំប៉ុណ្ណា ក៏គេនៅមិនពេញចិត្ដនិងយើង។ ដោយសារយើងមិនយល់់ពីដៃគូរយើងចង់បាន ក្ដីស្រលាញបែបណា ការស្រលាញ់មានផ្នែកផ្សេងៗគ្នា អ្នកខ្លះត្រូវការពាក្យសរសើរ អ្នកខ្លះត្រូវការពេលវេលានៅជាមួយគ្នាច្រើន (ជូនគាត់ញាំអី មើលកុន ឡើងផ្សារ) អ្នកទៀតត្រូវការកាដូរពីមនុស្សជាទីស្រលាញ់ អ្នកខ្លះទៀតឱ្យជួយធ្វើសកម្មភាព ដូចជាជួយការងារប្រពន្ធ លៀងចាន បោះផ្ទះជូតផ្ទះ ដាំបាយស្លរ អ្នកខ្លះទៀតត្រូវការប៉ះពាល់គាត់ដូចជា អោបថើបជាដើម៕
