Homeការងារវាងវៃជំនាញនិយាយ និងចរចារអ្នកនឹងមិនអាចរៀនអ្វីទាំងអស់ប្រសិនបើអ្នកមិនចេញពីទីកន្លែងសុខស្រួល (Comfort Zone)ដែលអ្នកកំពុងនៅទេនោះ!

អ្នកនឹងមិនអាចរៀនអ្វីទាំងអស់ប្រសិនបើអ្នកមិនចេញពីទីកន្លែងសុខស្រួល (Comfort Zone)ដែលអ្នកកំពុងនៅទេនោះ!

នៅពេលដែលអ្នកទាំងអស់គ្នាបានអានចំណងជើងអត្ថបទនេះហើយ បើសិនជាអ្នកជាប្រភេទមនុស្សដែលចង់រៀន ចង់ដឺង ចង់ឮ និង​ ចង់ទទួលអ្វីដែលថ្មីៗ ប្លែកៗ ហើយចង់ភ្លក់នូវរសជាតិជីវិត នោះអ្នកប្រាកដជាដកខ្លួនចេញពីតំបន់ដែលមានសុវត្ថិភាពរបស់អ្នករស់នៅជាមិនខាន។ នៅក្នុងថ្ងៃនេះយើងខ្ញុំ នឹងបក​ស្រាយនូវអត្ថបទមួយនេះឲ្យអ្នកទាំងអស់គ្នាបានយល់ និងបណ្តុះគំនិតអ្នកឲ្យរៀនដកខ្លួនចេញពីតំបន់សុខស្រួលរបស់អ្នក ៖

Miniature people climbing book with challenging route on cliff. Premium Photo

អ្នកត្រូវតែហ៊ាននិយាយជាសាធារណៈទោះបីជាមានមនុស្សច្រើនឬតិចក៏ដោយ ព្រោះវាអាចជួយលុតដំ និង កម្ចាត់នូវភាពភ័យខ្លាចរបស់អ្នកឲ្យខ្ចាត់ខ្ចាយពីខួរក្បាល​ និង អារម្មណ៍របស់អ្នក។ បើសិនជាអ្នកនៅតែមិនហ៊ាន មិនសាក ហើយនៅសម្ងំនៅតែក្នុងភាពសុខស្រួល នោះអ្នកមិនអាចក្លាយជាអ្នកដែលនិយាយនៅលើវេទិកាម្នាក់ដ៏អស្ចារ្យបាន​ឡើយ។ម្យ៉ាងវិញទៀត ការដែលអ្នកនិយាយនៅក្នុងការប្រជុំនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកបានកាន់តែប្រសើរនៅកន្លែងធ្វើការ ប៉ុន្តែអ្នកនៅតែមានភាពភ័យខ្លាច ស្ទាក់ស្ទើក្នុងការនិយាយ ព្រោះអ្នកខ្លាចនិយាយខុស ខ្លាចគេគ្រប់គ្នាសើចចំអកដាក់អ្នក ដែលជាហេតុធ្វើឲ្យអ្នកនៅតែមិនហ៊ានប្រឈមមុខជាមួយពួកគេ ហើយអ្វីដែលអ្នកគិតឃើញមុនគេ គឺ ការរត់គេចចេញពីបញ្ហាទាំងនេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពនោះ ព្រោះអ្នកនឹងមានអារម្មណ៍ស្រួលខ្លួនជាង ជួបនូវការប្រឈមមុខមួយនេះ។ដូចនេះហើយក្នុងនាមយើងជាអ្នកជំនាញ តើយើងអាចបញ្ឈប់ការរស់នៅដែលពោរពេញទៅដោយភាពស្ទាក់ស្ទើរ និង ភាពខ្លាចក្នុងការប្រឈមបានយ៉ាងម៉េចទៅ?

Text

       ដំបូង អ្នកត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឯង

មានមនុស្សបានមកអញ្ជើញអ្នកឲ្យទៅនិយាយនៅក្នុងសន្និសិទឧស្សាហកម្មដ៏ធំមួយ ប៉ុន្តែអ្នកបានបដិសេធនូវការអញ្ជើញនេះ តើមូលហេតុអ្វីបានជាអ្នកបដិសេធមិនទៅ? នេះមកពីអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំខ្លួន ឬ មួយក៏អ្នកខ្លាចក្នុងការនិយាយនៅលើវេទិកាដ៏ធំនោះ?អ្នកត្រូវតែហ៊ានប្រាប់ចម្លើយពិតប្រាកដ និង ស្មោះត្រង់មួយមកកាន់ខ្លួនឯង។ បើសិនជាមានពេលចូរអ្នកសាកយកលេល ឬ ការបកស្រាយទាំងឡាយដែលអ្នកបាននិយាយដើម្បីបានរស់នៅក្នុងតំបន់សុវត្ថិភាពរបស់អ្នក យកមកគិត មកវិភាគម្ដងទៀត​ ហើយសួរខ្លួនឯងថាតើវាត្រឹមត្រូវដែរឬទេដែលអ្នកធ្វើបែបនេះ?តើអ្នកទទួលបានផលប្រយោជន៍អ្វីខ្លះពីការធ្វើបែបនេះ? តើវាបានជួយឲ្យអ្នកសម្រេចបាននូវក្ដីស្រម៉ៃរបស់អ្នកបានដែរឬទេ? អ្នកត្រូវប្រាប់ខ្លួនឯងដោយសច្ចៈភាព ដើម្បីអាចចៀសវាងពីការធ្វើរឿងដែលៗ។

        បន្ទាប់មកធ្វើឲ្យអាកប្បកិរិយារបស់អ្នកក្លាយជារបស់អ្នក

មា​នម​នុស្សតិចតួចណាស់ដែលហ៊ានប្រឈមមុខ និង ក្រោកឡើងដើម្បីតតាំងជាមួយនឹងបញ្ហាដែលស្មុគស្មាញដែលបានកើតឡើងនោះ។ អ្នកប្រហែលជាពិបាកនៅក្នុងការនិយាយ ឬ សន្ទនាជាមួយនឹងដៃគូររបស់អ្នក ប៉ុន្តែអ្នកអាចស្វែងរកនូវប្រធានបទណាដែលងាយស្រួល ដែលអ្នកបានដឹងច្រើនដើម្បីមកនិយាយជាមួយពួកគេ ព្រោះវាអាចជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចរបស់អ្នក។ ហើយប្រសិនជាអ្នកមិនចូលចិត្តការនិយាយជាសាធារណៈ និង ព្រឹត្តការណ៍ទំនាក់ទំនងធំៗទេ  ប៉ុន្តែអ្នកមានអារម្មណ៍សុខស្រួលបន្តិចបន្តួចជាមួយនឹងក្រុមតូចៗ ចូរអ្នករកមើលឱកាសដើម្បីនិយាយជាមួយក្រុមតូចៗ ឬ រៀបចំការប្រជុំនៅហាងកាហ្វេជាមួយអ្នកដែលអ្នកចងភ្ជាប់ទំនាក់ទំនង។

Group of young business people on break in office. successful business team talking on coffee break. young smiling colleagues on break drinking coffee chatting in modern office. corporate lifestyle Premium Photo

       ចុងបញ្ចប់ គឺអ្នកមិនត្រូវចុះចាញ់ស្ថានភាពលំបាកឡើយ    

ដើម្បីឈានជើងចេញពីតំបន់សុវត្ថិភាពរបស់អ្នក គឺអ្នកត្រូវតែធ្វើវា ទោះបីជាវាមិនមានភាពសុខស្រួលក៏ដោយ។ ដាក់យន្តការមួយដែលនឹងបង្ខំឲ្យអ្នកធ្វើអ្វីមួយដែលអ្នកមិនចង់ ព្រោះតែអ្នកខ្លាចការប្រឈម ។នៅពេលដែលអ្នកបានដាក់ និង បានធ្វើតាមយន្តការនោះហើយ​អ្នកនឹងអាចដឹងថាអ្វីដែលអ្នកខ្លាចវាមិនអាក្រក់ដូចអ្នកគិតនោះទេ។ជាឧទាហរណ៍ កញ្ញាធ្លាប់មានបទពិសោធន៍ល្អជាមួយនឹងការនិយាយជាសាធារណៈ នៅពេលដែលកញ្ញានៅវិទ្យាល័យសាស្ត្រាចារ្យបានឲ្យសិស្សគ្រប់ថ្នាក់ទាំងអស់រៀនថ្លែងសុន្ទរកថាដោយប្រើការកត់ចំណាំ។ដល់ដំណាក់កាលទី៣ទី៤ សិស្សទាំងអស់រួមទាំងនាងត្រូវបានគេប្រាប់ឲ្យប្រគល់នូវកំណត់ត្រាទាំងនោះ និងចាប់ផ្ដើមនិយាយយ៉ាងទូលាយដោយមិនមានការកត់ចំណាំ និងការព្រៀងសំណេរឡើយ។ពេលនោះនាងមានភាពភ័យខ្លាចជាខ្លាំង គឺភ័យខ្លាចដូចដែរអ្នកដទៃទៀតភ័យខ្លាចអឺចឹង នាងមិនដឹងថាត្រូវនិយាយអ្វីទៅអ្វីនោះទេ នាងមានអារម្មណ៍ថានាងចង់គេចចេញពីបញ្ហាទាំងនេះ តែដោយកញ្ញានឹកឃើញថា “ ខ្ញុំមិនចង់រស់នៅក្នុងតំបន់ដែលមានសុវត្ថិភាពរហូតនោះទេ គឺខ្ញុំត្រូវតែហ៊ានប្រឈមមុខតទល់ជាមួយនឹងវាឲ្យបាន” បន្ទាប់ពីការនិយាយប្រាប់ខ្លួនឯង និង ការតាំងចិត្តខ្ពស់ពីខាងក្នុងហើយ នាងអាចនិយាយសុន្ទរកថាបានយ៉ាងល្អប្រសើរ ដូចអ្នកដទៃដែរ។ ទាំងនេះហើយគឺជាអ្វីដែលនាងបានរៀនពីការលំបាកមួយនេះ ហើយក៏ឃើញថាលទ្ធផលដែលនាងទទួលបានគឺពិតជាល្អប្រសើរខ្លាំងណាស់ ធ្វើឲ្យនាងឈប់ភ័យខ្លាច និងហ៊ានប្រឈមមុខជាមួយនឹងបញ្ហា ព្រមទាំងចង់ចូលរួមប្រកួតប្រជែងជាមួយអ្នកដ៏ទៃទៀតផង។

Living with tree drought, crack ground drought. Premium Photo

        ដូចនេះដើម្បីទទួលបាននូវអ្វីដែលថ្មី អ្វីដែលប្លែក អ្នកត្រូវតែដកខ្លួនចេញពីតំបន់សុវត្ថភាពរបស់អ្នកទើបជាការល្អ ព្រោះវាបានបង្រៀនអ្នកពីមេរៀនជីវិតជាច្រើនដែលអ្នកមិនអាចរកបាននៅតាមសាលារៀននោះទេ។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។