Homeអភិវឌ្ឍន៍ខ្លួនឯងជម្រុញទឹកចិត្តមុនពេលដែលអ្នកចង់បោះបង់ អ្នកត្រូវគិតថាហេតុអ្វីបានជា...?

មុនពេលដែលអ្នកចង់បោះបង់ អ្នកត្រូវគិតថាហេតុអ្វីបានជា…?

​​ ​​ ​​ ​ តាមពិតទៅគ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យ មិនធ្លាប់បោះបង់​ មិនធ្លាប់បាក់ទឹកចិត្ត មិនធ្លាប់ខូចចិត្ត មិនស្មុគស្មាញចិត្តនោះទេ ហើយក៏គ្មាននរណាម្នាក់ដែលតែងតែរឹងមាំគ្រប់ពេលរហូតនោះដែរ។ជីវិ​ត វាតែងតែមានឡើងហើយមានចុះបែបនេះជារឿងធម្មតាទៅហើយ។ ហើយក៏គ្មាននរណាម្នាក់ចង់បោះបង់កិច្ចការទាំងនោះចោលទាំងកណ្ដាលទីដែរ ប៉ុន្តែដោយសារតែការបរាជ័យម្ដងហើយម្ដងទៀត ដោយសារតែឧបសគ្គតែងតែមករាំងស្ទះ មកតាមយាយីការងាររបស់អ្នកញឹកញយពេក ទើបធ្វើឲ្យអ្នកក្លាយទៅជាមនុស្សទន់ជ្រាយគ្មានកម្លាំងកំហែងដើម្បីតទល់យកឈ្នះ ក៏ដូចជាបាក់ស្បាតនៅក្នុងការសាកល្បងធ្វើវាម្ដងទៀត។

Center of a maze Premium Photo

អ្នកប្រាកដជាដឹងហើយថា ទ​ម្រាំតែអាចយកឈ្នះរឿងរ៉ាវ ឆ្លងផុតឧបសគ្គ ការលំបាក និង​​ បញ្ហាទាំងអស់នោះបាន មិនមែនជាការងាយស្រួលនោះទេ ពេលខ្លះអ្នកត្រូវអត់ឃ្លានមិនហ៊ានចំណាយលុយ មិនហ៊ានដេកពួន(ប្រឹងបើកភ្នែកដល់ម៉ោងពីរបីភ្លឺ) មិនហ៊ានទៅពេទ្យ ឬ ត្រូវគេស្ដីបន្ទោស ត្រូវគេមើលងាយ ត្រូវគេជិះជាន់ គេមិនឲ្យតម្លៃ គេរើសអើង និង ត្រូវទទួលរងនូវសម្ពាធជាច្រើនទៀត ប៉ុន្តែអ្នកនៅតែអាចឈរជើង អាចតទល់ជាមួយវាបាន ចុះហេតុអ្វីបានជាពេលនេះអ្នកទ្រាំបន្តិចទៀតមិនបាន? មិនមែនអ្នកបរាជ័យរហូតឯណា ជួនកាលលើកនេះអ្នកធ្វើហើយជោគជ័យក៏ថាបាន ព្រោះវាសនាយើងមិនអាចមើលឃើញនោះទេ។

Black Magnifying Glass

​ មុននឹងអ្នកសម្រេចចិត្តចង់ឈប់ធ្វើកិច្ចការនោះ អ្នកគួរតែសួរខ្លួនឯងដើម្បីដាស់អារម្មណ៍របស់អ្នកឲ្យគិតថា តើអ្វីគឺជាកត្តាជម្រុញចិត្តអ្នកឲ្យចាប់ផ្ដើមធ្វើការងារនោះដំបូង? ហេតុអ្វីបានជាអ្នកព្រមចំណាយពេលដ៏មានតម្លៃទៅធ្វើវាម្ដងហើយម្ដងទៀតធ្វើអ្វី? ហើយហេតុអ្វីបានជាអ្នកហ៊ានចំណាយកម្លាំងញើសឈាមរបស់អ្នកទៅធ្វើវាដោយមិនគិតទាំងសុខភាពធ្វើអ្វី? ទាំងនេះគឺមិនមែនដោយសារតែគោលដៅ និងក្ដីសុបិន្តរបស់អ្នកទេឬ? ក៏ព្រោះតែវាជាក្ដីសុបិន្តរបស់អ្នកនេះហើយទើបអ្នកហ៊ានធ្វើគ្រប់យ៉ាងដើម្បីសម្រេចនូវកិច្ចការទាំងនេះឲ្យទទួលបានជោគជ័យ។ ចុះបើសិនជាអ្នកបោះបង់វាដោយសារតែការបរាជ័យបន្តិចបន្ដួច តើក្ដីសុបិន្តនឹងទៅជាយ៉ាងណា?

        ដូចនេះបើសិនជាអ្នកបានសម្រេចចិត្តយ៉ាងមុតមាំថានឹងធ្វើឲ្យក្ដីសុបិន្តនោះក្លាយជាការពិត អ្នកត្រូវតែព្យាយាមតស៊ូដល់ទីបញ្ចប់រហូតដល់អាចសម្រេចវាបានជោគជ័យ។

Notes on Board