ការចាប់ផ្ដើមទៅលើរឿងអ្វីមួយគឺជាចំណុចមួយដែលលំបាកខ្លាំងមែនទែននៅពេលដែលអ្នកមិនទាន់ស្គាល់ខ្លួនឯងច្បាស់ថាអ្នកជានរណា មកពីណា ខ្លួនពូកែអ្វី ខ្លួនខ្សោយអ្វីជាដើម។ ពេលខ្លះការដែលអ្នកមិនស្គាល់ខ្លួនឯង វានឹងធ្វើឲ្យអ្នកមានអាម្មណ៍ថាហត់នឿយ ធុញទ្រាន់ ស្មុគស្មាញនឹងជីវិតមួយនេះ លែងចង់ធ្វើអ្វីៗទាំងអស់ ចង់នៅតែម្នាក់ឯង ចង់នៅស្ងៀមស្ងាត់តែម្នាក់ឯង ហើយចង់ទៅកន្លែងណាដែលអាចចាកឆ្ងាយពីទីនេះបាន។ ភាគច្រើនសម្ពាធដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះ គឺបណ្ដាលមកពីកត្ដាជាច្រើនដូចជា កត្តាបញ្ហាគ្រួសារ បញ្ហាខ្លួនឯង បញ្ហាការងារ ឬបញ្ហាដៃគូជីវិត ជាដើម។
ដូចនេះនៅពេលអ្នកយកឈ្នះចំណុចចាប់ផ្ដើមដ៏សែនលំបាកមួយនេះហើយ មានន័យថាអ្នកកំពុងតែឆ្ពោះទៅរកភាពជោគជ័យបានពាក់កណ្ដាលហើយ ។
តួយ៉ាងនៅពេលដែលអ្នកចាប់ផ្ដើមរៀន ភាសា(អង់គ្លេស ចិន …) រៀនជំនាញ ចាប់ផ្ដើមធ្វើការងារ ឬចេញរកសុី អ្នកប្រាកដជាជួបបញ្ហាជាច្រើនរាប់មិនអស់ ដែលបញ្ហាទាំងនេះព្យាយាមឱ្យអ្នកដោះស្រាយវាដោយប្រើប្រាស់សមត្ថភាព ការគិត ចំណេះដឹង បទពិសោធន៍ដែលអ្នកមាន។ហើយសមត្ថភាពនោះអ្នកអាចទទួលបានតាមរយះការអានសៀវភៅ ការស្ដាប់វីដេអូអប់រំច្រើន និងជួបអ្នកដែលមានបទពិសោធន៍ឬអ្នកជំនាញដើម្បីពិភាក្សាសំុរកដំណោះស្រាយពីគាត់ ។ប៉ុន្ដែនៅពេលដែលអ្នកជួបបញ្ហាហើយមិនព្រមព្យាយាមដោះស្រាយ អ្នកនឹងជួបបញ្ហាថ្មីៗជាច្រើនទៀត ពេលនោះហើយ អ្នកនឹងមានអារម្មណ៍គិតថាខ្លួនឯងអន់ ខ្លួនឯងអសមត្ថភាព ហើយស្មុគស្មាញចិត្តខ្លាំងគិតអ្វីក៏មិនចេញ។យ៉ាណាមិញបើសិនជាអ្នក ឈានមកដល់ចំណុចនេះ អ្នកត្រូវតែស្វែងរកអ្នកណាដែលអាចលើកទឹកចិត្តអ្នកបាន ឬមួយក៏លើកទឹកចិត្តខ្លួនឯងឲ្យរឹងមាំ ព្រោះ ការលើកទឹកចិត្ដជាកត្ដាមួយដ៏សំខាន់មែនទែនសម្រាប់អ្នកវាមិនត្រឹមតែជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាលជាងមុននោះទេ ថែមទាំងជួយអ្នកមានកម្លាំងចិត្តដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀតផង។

អ្នកដែលជាកត្ដាជួយផ្ដល់កម្លាំងចិត្ដឱ្យអ្នកបាន មានដូចជា ក្រុមគ្រួសាររបស់អ្នក មិត្ដភ័ក្ករបស់អ្នកដែលអ្នកគិតថាអាចទុកចិត្ដបាននៅពេលដែលអ្នកនិយាយរឿងទាំងនោះ ហើយ គេនឹងមិននិយាយប្រាប់អ្នកផ្សេងទៀត។ ម្យ៉ាវិញទៀតនៅពេលដែលអ្នកជួបបញ្ហាទាំងអស់នោះ អ្នកមិនត្រូវនៅក្នុងបន្ទប់តែម្នាក់ឯងនោះទេ អ្នកគួរតែព្យាយាមចេញទៅក្រៅស្រូបយកខ្យល់អាកាសបុរិសុទ្ធដូចជា ទៅលេងកីឡា រត់លេង ជិះកង់ដើរលេង ដើម្បីឱ្យអាម្មណ៍របស់យើងស្រល់ថ្លា និងអាចគិតនូវរឿងល្អៗថ្មីៗជាច្រើនទៀត។ជាពិសេសអ្នកមិនត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ហើយមកដាក់សម្ពាធឲ្យខ្លួនឯងនោះទេ ពោលគឺ ត្រូវព្យាយាមអភិវឌ្ឍន៍ខ្លួនឯងវិញល្អជាង ស្វែងយល់ពីខ្លួន តើខ្លួនឯងស្រលាញ់អ្វី ចូលចិត្ដធ្វើអ្វីជាដើម។
ឧទាហរណ៍ នៅពេលដែលអ្នកគិតថាខ្លួនមិនដឹងញាំអ្វី មិនចូលចិត្ដញាំអ្វី ចង់បានអ្វី អ្នកអាចចេញទៅខាងក្រៅ រកមើលហាងណាដែលអ្នកគិតថាគេមានលក់ម្ហូបអាហារឆ្ងាញ់ៗ រឺក៏ទៅសាកល្បងញាំបូហ្វែលដែលមានម្ហូបជាច្រើនមុខ ហើយនៅពេលដែលយើងរកឃើញម្ហូបដែលយើងចូលចិត្ដញាំ យើងនឹងព្យាយាមទៅផ្សារទិញបន្លែ សាច់ យកមកចម្អិនខ្លួនឯង ស្វែងយល់ពីរបៀបក្នុងការធ្វើវា ទោះបីជាលើកដំបូងយើងធ្វើមិនសូវឆ្ងាញ់ក៏ពិតមែន ប៉ុន្ដែយើងរីករាយនឹងញាំវា ពីព្រោះវាជាស្នាដៃរបស់យើងផ្ទាល់ដៃហើយលើដំបូង បន្ទាប់មកយើងនឹងស្វែងយល់នូវកំហុងឆ្គង ហើយកែប្រែវាឱ្យល្អជាងមុន។ ជីវិតយើងក៏ចឹងដែល យើងសង្កេតមើលអ្នកដែលយើងស្គាល់ ហេតុអ្វីបានជាគេរីករាយនឹងជីវិតរបស់គេមេ្លះ គេមានក្រុមគ្រួសារមួយប្រកបដោយមានសុភមង្គល ការងារដ៏ល្អ មានការងារមួយដែលគេពេញចិត្ដ មានដៃគូរដ៏ល្អនិងសម្រស់ដ៏ស្អាតម្នាក់ ដែលគេមានអាយុស្របានឹងយើងដែល ចំណុចទាំងនេះមកពីគេស្គាល់ខ្លួនឯងនូវអ្វីដែលខ្លួនស្រលាញ់នឹងចង់ធ្វើវា។ ចឹងហើយព្យាយាមនៅជាមួយខ្លួនឯងឱ្យបានច្រើនស្វែងយល់នូវអ្វីដែលខ្លួនស្រលាញ់ ចូលចិត្ដ មនុស្សបែបណាដែលអាចជួយអ្នកបាន អានសៀវភៅឱ្យបានច្រើន ចេញទៅក្រៅឱ្យបានច្រើន មិនមែនចេញទៅនោះផឹកសុីទេ គឺចេញទៅខាងក្រៅមើល និងសង្កេតថាតើគេធ្វើអ្វីខ្លះបានជាគេរីកចម្រើនលឿនម្លេះ មកពីសំណាងគេរឺ? មកពីគេព្យាយាមប្រឹងប្រែងធ្វើវា ? តើគេធ្វើវាដោយរបៀបណា? យកសំនួរទាំងនេះមកសួរខ្លួនឯង អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងចាប់ផ្ដើមស្រលាញ់អ្វី ចង់ធ្វើអ្វី នៅពេលនោះហើយអ្នកពិតជាមានកម្លាំងចិត្ដមែនទែនក្នុងការធ្វើវាទោះបីរឿងខ្លះមិនបានជាកម្រៃក៏ដោយប៉ុន្ដែអ្នកសប្បាយចិត្ដ និងពេញចិត្ដនឹងធ្វើវាដោយមិននឺយហត់ឡើយ៕