Homeអភិវឌ្ឍន៍ខ្លួនឯងកំហុសទាំង៦យ៉ាងដែលសហគ្រិនថ្មីថ្មោងតែងតែធ្វើ

កំហុសទាំង៦យ៉ាងដែលសហគ្រិនថ្មីថ្មោងតែងតែធ្វើ

នៅក្នុងយុគសម័យឌីជីថលនេះ យើងឃើញថាសិស្សនិស្សិតនិងយុវជនជាច្រើនគឺគាត់មានមហិច្ឆតាធំមួយ គឺចង់ក្លាយទៅជាសហគ្រិនវ័យក្មេងដ៏ពូកែ ដ៏អស្ចារ្យមួយរូប ដើម្បីធ្វើជាគម្រូដល់អ្នកផ្សេងក៏ដូចជាធ្វើឲ្យអ្នកដទៃគិតថាខ្លួនពិតជាមានសមត្ថភាពខាងរកស៊ីនិងធ្វើជំនួញជាដើម។​ ហើយពួកគេក៏ចាប់ផ្ដើមបោះជំហានឈានជើងចូលប្រឡូកនៅក្នុងពិភពអាជីវកម្មមួយនេះដោយមិនបានគិតពីហានិភ័យមួយចំនួនដែលអាចនឹងកើតមាន និងផ្ដល់ផលវិបាកដល់ពួកគេឡើយ។ ដូចនេះ ចំពោះសហគ្រិនដែលទើបតែចេញរកស៊ីថ្មីថ្មោង ពួកគេគួរតែចៀសវាងធ្វើនូវ៥ចំណុចខាងក្រោមនេះ៖

១. គ្មានផែនការច្បាស់លាស់

       បើអ្នកគ្មានផែនការច្បាស់លាស់ អ្នកនឹងមិនដឹងថាត្រូវទៅណា ឬ ត្រូវធ្វើអ្វីនោះឡើយ។ប៉ុន្តែបើអ្នកមានគម្រោងផែនការជាក់លាក់មួយមុនពេលដែលចាប់ផ្ដើមចេញរកស៊ីគឺវាប្រៀបបានទៅនឹងអ្នកមានត្រីវិស័យមួយនៅក្នុងដៃដូច្នឹងដែរ ដែលវាអាចជួយប្រាប់ពីទិសដៅ ក៏ដូចជាតម្រែតម្រង់អ្នកថាផ្លូវណាដែលអ្នកគួរតែដើរទៅ ត្រូវដើរយ៉ាងម៉េចដើម្បីឆាប់ដល់គោលដៅឆាប់ទទួលបានជោគជ័យជាដើម។ ដូចនេះក្នុងនាមខ្លួនអ្នកជាសហគ្រិនម្នាក់ មុនពេលចេញរកស៊ីដោយខ្លួនឯង អ្នកត្រូវត្រៀមរាល់បែបផែនធ្វើយ៉ាងណាឲ្យបានល្អ ឲ្យបានត្រឹមត្រូវ ហើយអនុវត្តវាទៅតាមផែនការឲ្យបានខ្ជាប់ខ្ជួន។ 

Conceptual manuscript showing it is not a dream it is a plan. Premium Photo

២. ព្យាយាមធ្វើអ្វីៗតែខ្លួនឯង

ការធ្វើអាជីវកម្មមិនមែនអ្នកម្នាក់ឯងអាចគ្រប់គ្រង អាចធ្វើការងារពីរបីតែឯងបានរលូនឬអាចធ្វើឲ្យដំណើរការអាជីវកម្មនោះប្រព្រឹត្តទៅបានល្អនោះទេ ពោលគឺអ្នកចាំបាច់ត្រូវតែមានក្រុមការងារដើម្បីជួយជ្រោមជ្រែងអ្នក ជួយរៀបចំគម្រោង ជួយផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាចែករំលែកនូវគំនិតថ្មីៗបែបច្នៃប្រឌិតជាច្រើនមកកាន់គ្នាទើបធ្វើឲ្យ ប្រតិបត្តិការអាជីវកម្មរបស់អ្នកអាចរីកលូតលាស់បានយ៉ាងរលូន និងមានអ្នកស្គាល់ច្រើនបាន។ មនុស្សមួយគំនិតមួយ មនុស្ស១០គំនិត១០ ដូចនេះបើអ្នកមានក្រុមការងារច្រើន អ្នកនឹងទទួលបានគំនិតច្រើនជាគំនិតអ្នកតែម្នាក់ឯង។  

Businessman joining united hand, business team touching hands together. Premium Photo

៣. គ្មានការវាស់ស្ទង់និង គ្មានការស្រាវជ្រាវឲ្យបានច្បាស់លាស់

កំហុសរបស់ពួកគេនោះគឺ ពុំបានស្ទាបស្ទង់ឬមិនបានសិក្សាពីស្ថានភាពទីផ្សារឲ្យបានល្អិតល្អន់ថា ក្នុងទីផ្សារបច្ចុប្បន្ននេះតើមនុស្សមានតម្រូវការអ្វីខ្លាំងជាងគេ? ពួកគេគេចង់បានអ្វី? ឬពួកគេពេញនិយមទៅលើអ្វីជាងគេជាដើម ដែលវាជាកត្តាធ្វើឲ្យពួកគេឆាប់ទទួលរងនូវការបង់ខាត។

Magnifying glass lies on white keyboard Premium Photo

៤. គ្មានភាពងប់ងល់

កំហុសទី4របស់សហគ្រិនថ្មីថ្មោងនោះគឺការដែលគ្មានភាពងប់ងល់ជាមួយនឹងការងារក៏ដូចជាក្ដីស្រម៉ៃរបស់ខ្លួន ដូចជាឆាប់បោះចោល ឆាប់រាថយព្រោះតែការបរាជ័យតូចតាចនៅជំហានដំបូងនេះ។ បើអ្នកមិនចង់ដឹង មិនចង់រៀន មិនចង់ស្វែងយល់អ្វីដែលថ្មីថ្មោងនោះទេ អ្នកប្រាកដជាគ្មានថ្ងៃអាចក្លាយជាសហគ្រិនជោគជ័យម្នាក់បានឡើយ។ដូចនេះអ្នកត្រូវស្វែងរកថាអ្វីទៅគឺជាភាពងប់ងល់របស់អ្នក ហើយតើការងារអ្វីដែលអ្នកតែងតែធ្វើហើយធ្វើទៀតធ្វើមិនចេះជិនណាយ និងមិនចេះហត់នឿយជាដើម។

Laptop office people work angry Free Photo

៥. គ្មានគោលជំហរខ្លួនឯង

ដោយសារតែសហគ្រិននៅកម្ពុជាមួយចំនួនតូច ពួកគេចូលចិត្តលួចចម្លងស្នាដៃរបស់គេជាជាងយកគំនិតខ្លួនឯងមកគិត ទើបធ្វើឲ្យពួកគេឆាប់ទទួលបាននូវការបរាជ័យ និងទទួលបាននូវការរិះគន់ពីអ្នកដទៃ។ ដូចនេះដើម្បីកសាងម៉ាកយីហោឲ្យខ្លួនឯង(Personal Branding) អ្នកត្រូវស្វែងរកគំនិតអាជីវកម្មណាដែលប្លែកពីគេ ដែលអ្នកដទៃគ្មាននិងមិនអាចធ្វើបានហើយព្យាយាមអភិវឌ្ឍវាឲ្យកាន់តែរីកចម្រើន ចៀសវាងការលួចចម្លងនូវគំនិតឬស្នាដៃរបស់គេ។

Portrait of a concentrated serious asian woman Free Photo

៦. មិនធ្វើការឲ្យគេ

      ​​​​​​​​​ ​បើអ្នកមិនចាប់ផ្ដើមពីការធ្វើការឲ្យគេសិនទេ អ្នកនឹងគ្មានថ្ងៃអាចទទួលបាននូវភាពជោគជ័យឡើយ

ជាការពិត ពេលដែលអ្នកចូលធ្វើការឲ្យគេ គឺជាពេលដែលអ្នកអាចក្រេបយកចំណេះជំនាញ អាចបង្វឹកសមត្ថភាពខ្លួនឯងឲ្យខ្លាំង ក៏ដូចជារៀនពីទិចនិកនិងរបៀបរបបនៃការគ្រប់គ្រងបុគ្គលិកឬគ្រប់គ្រងការងារឲ្យមានដំណើរការល្អជាដើម។ ជាពិសេសពេលដែលអ្នកទៅធ្វើការ អ្នកមិនត្រឹមតែអាចរៀនពីគំនិតរកស៊ីរបស់សហគ្រិននោះទេ អ្នកនៅអាចទទួលបានថវិកាខ្លះៗសម្រាប់ផ្គត់ផ្គង់ជីវភាពនិងការសិក្សារបស់អ្នកទៀតផង។