Homeជីវិត និងការងារប្រពៃ៥ចំណុចដែលអ្នកគួរតែចៀសវាងធ្វើនៅក្នុងជីវិតរបស់អ្នក

៥ចំណុចដែលអ្នកគួរតែចៀសវាងធ្វើនៅក្នុងជីវិតរបស់អ្នក

មានមូលហេតុជាច្រើនដែលអ្នកគួរតែចៀសវាងធ្វើ ព្រោះបើសិនជាអ្នកនៅតែបន្តធ្វើវាម្ដងហើយម្ដងទៀតដោយមិនដឹងខ្លួនអ្នកប្រាកដជាជួបតែរឿងបរាជ័យ ភាពសោកសៅ និងភាពភ័យខ្លាចក្នុងជីវិតជាមិនខាន។ដូចនេះចំណុចសំខាន់ៗទាំង៥ខាងក្រោមនេះគឺសុទ្ធតែជាអ្វីដែលអ្នកត្រូវតែចៀសវាង៖

១.​ធ្វើអ្វីតែឯងៗ

        ការដែលអ្នកចូលចិត្តធ្វើអ្វីតែឯងៗ អ្នកអាចធ្វើការងារលឿន រហ័សក៏ពិតមែន ក៏ប៉ុន្តែអ្នកត្រូវចាំថាអ្នកម្នាក់ឯងមិនអាចរ៉ាប់រងរាល់កិច្ចការដែលមាននៅកន្លែងការងារឬគ្រប់គ្រងស្ថានការណ៍បានទាំងអស់នោះទេ ទោះបីជាបានក៏គុណភាពនៃការងារទាំងនោះពុំសូវជាល្អដែរ។តួយ៉ាងដូចមានឃ្លាមួយគេបាននិយាយថា “ ដើរម្នាក់ឯងអាចដើរលឿនពិតមែន ប៉ុន្តែវាមិនបានស្ថិតស្ថេរយូរអង្វែងដូចដើរជាក្រុមនោះទេ”។

Girl sitting n the hill and looks into the distance of the forest. haze Premium Photo

២. ខ្លាចក្នុងការវិនិយោគ

        ការវិនិយោគតែងតែមានខាតនិងចំណេញដោយចៀសមិនរួចឡើយព្រោះយើងមិនអាចទាយដឹងពីអនាគតថាទៅជាយ៉ាងណានោះទេ។ ប៉ុន្តែបើសិនជាអ្នកមិនហ៊ានវិនិយោគព្រោះតែខ្លាចខាត ខ្លាចបរាជ័យ នោះអ្នកនឹងបាត់បង់ឱកាសដើម្បីឡើងទៅកាន់ស្ពានថ្មី ដែលជាស្ពាន ជាផ្លូវដែលនរណាៗក៏ចង់ដើរ ជាពិសេសអ្នកនឹងស្ដាយក្រោយក្នុងជីវិតដែលមិនបានសម្រេចកិច្ចការដែលអ្នកចង់ធ្វើ។ ហើយការវិនិយោគនេះដែរ​ មិនមែនផ្ដោតទៅលើតែអាជីវកម្មតែមួយមុខទេ ពោលបើសិនអ្នកជាសិស្សនិស្សិត អ្នកត្រូវតែចេះវិនិយោគទៅលើការសិក្សា រៀនជំនាញថ្មីៗ រៀនភាសា ក៏ដូចជាវិនិយោគទៅលើសៀវភៅ និងសម្ភារៈសិក្សាជាដើម។

Asian young student reading and doing homework in library of university Premium Photo

៣. មិនមើលថែសុខភាពខ្លួនឯងឲ្យល្អ

        សុខភាពគឺជារឿងចម្បងដែលអ្នកត្រូវតែថែទាំឲ្យបានល្អ។ ហើយអ្នកត្រូវដឹងថាទោះបីជាអ្នកមានលុយច្រើន មានឡានជិះ មានវីឡានៅច្រើនយ៉ាងណាក៏ដោយ តែបើសិនជាអ្នកធ្លាក់ខ្លួនឈឺមានជម្ងឺរ៉ាំរៃហើយនោះ អ្វីៗដែលអ្នកមានគឺស្មើនឹងសូន្យមិនអាចយកទៅដោះដូរជាមួយនឹងសុខភាព និងជីវិតឲ្យមកដូចធម្មតាបានឡើយ។ដូចនេះអ្នកត្រូវតែថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ហាត់ប្រាណឲ្យបានញឹកញាប់ ញ៉ាំអ្វីដែលផ្ដល់វីតាមីនដល់រាងកាយ ជាពិសេសត្រូវឆ្លៀតពេលទៅឆែកសុខភាពដើម្បីការពារកុំឲ្យមានជំងឺធ្ងន់ធ្ងរកើតឡើង។

Young male psysician with patient measuring blood pressure Free Photo

៤. ស្ដាប់នូវពាក្យសម្ដីគេខ្លាំងពេក:

        ពាក្យសម្ដីជាអាវុធមួយដ៏មុតស្រួច ដែលអាចចាក់ទម្លុះអារម្មណ៍របស់នរណាម្នាក់បានមួយរំពេច ហើយក៏អាចធ្វើឲ្យពួកគេឈឺចាប់ក្នុងរយៈពេលវែងដែរ​ មិនត្រឹមតែប៉ុណ្ណោះទេពាក្យសម្ដីតែមួយម៉ាត់អាចបំផ្លាញទឹកចិត្ត ក៏ដូចជាបំបាក់នូវសេចក្ដីក្លាហានរបស់មនុស្សបានមួយប៉ព្រិចភ្នែក។តែយ៉ាងណាក៏ដោយបើសិនអ្នកចង់ដើរទៅឲ្យឆាប់ដល់គោលដៅដែលអ្នកប៉ង អ្នកមិនត្រូវខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេកនោះទេជាពិសេសគឺមិនត្រូវអនុញ្ញាតិឲ្យពាក្យសម្ដីរបស់ពួកគេមកបន្លាចឬធ្វើឲ្យអ្នកខ្សោយស្មារតីឡើយ ពោលគឺត្រូវរឹងមាំហើយធ្វើតាមទៅតាមឧត្តមគតិរបស់ខ្លួនឯង។

Woman with hair in bun listening to something holding hand near her ear. curious girl being attentive trying to overhear some news. curiosity concept Free Photo

៥. ជឿជាក់លើគេខ្លាំងពេក

        មិនមែនមិនឲ្យអ្នកមិនជឿជាក់លើមនុស្សដែលនៅជុំវិញអ្នកនោះទេ ប៉ុន្តែមុននឹងជឿពាក្យសម្ដីរបស់គេអ្នកត្រូវគិតឲ្យបានច្រើនដងថាវាពិតជាអ៊ីចឹងពិតមែនឬអត់ អាចទុកចិត្តបានឬក៏អត់ជាដើម។ម្យ៉ាងវិញទៀតអ្នកដែលត្រូវទុកចិត្តនិងជឿជាក់មុនគេនោះគឺ អ្នកខ្លួនឯង ព្រោះបើអ្នកមិនជឿលើខ្លួនឯង គ្មានអ្នកណាមកជឿលើអ្នកនោះទេ ហើយបើអ្នកមិនទុកចិត្តខ្លួនឯង ក៏គ្មានអ្នកណាមកទុកចិត្តអ្នកងាយៗឡើយ។ ដូចនេះអ្នកមិនត្រូវក្លាយជាមនុស្សដែលគេនិយាយប្រាប់តែបន្តិចក៏ជឿគេដោយគ្មានការពិចារណាឬវិនិច្ឆ័យឡើយ។

A businessman holds yes and no bags on scales. assessing problem and choosing right solution Premium Photo

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។