Homeធុរកិច្ចវិធីសាស្ត្រ៣យ៉ាងដើម្បីជួយស្វែងរកនូវអ្នកវិនិយោគមកបណ្តាក់ទុនក្នុងក្រុមហ៊ុនរបស់អ្នក

វិធីសាស្ត្រ៣យ៉ាងដើម្បីជួយស្វែងរកនូវអ្នកវិនិយោគមកបណ្តាក់ទុនក្នុងក្រុមហ៊ុនរបស់អ្នក

អ្នកវិនិយោគទុនមួយចំនួនតែងតែប្រុងប្រយ័ត្នមុនពេលដែលពួកគេចង់បណ្ដាក់ទុនទៅលើអាជីវកម្មរបស់ក្រុមហ៊ុនណាមួយ ព្រោះថាពួកគេត្រូវតែមើលឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ដើម្បីមិនចង់វិនិយោគទុនទៅលើអ្វីមួយខាតប្រយោជន៍។ ដូចនេះបើសិនជាអ្នកសម្រេចចិត្តជ្រើសរើសយក ការបណ្ដាក់ទុន នោះវាពិតជាត្រឹមត្រូវសម្រាប់អ្នកហើយ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដើម្បីចាប់យកឬទាក់យកនូវចំណាប់អារម្មណ៍របស់វិនិយោគិន៖

១ ធ្វើអ្វីឲ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់វិនិយោគិន

វិនិយោគិនម្នាក់ៗសុទ្ធតែមានទំនោរខុសៗគ្នាទៅលើអ្វីដែលខ្លួនចូលចិត្ត ពោលគឺអ្នកវិនិយោគខ្លះមុនពេលដែលពួកគេដាក់ទុនទៅលើអ្វីមួយ ពួកគេចង់ដឹងពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អ្នកខ្លះចង់ដឹងពីការវិវត្តន៍នៃផលិតផល និងខ្សែសង្វាក់ផលិតកម្ម ឯអ្នកខ្លះទៀតចង់ដឹងពីវប្បធម៌និងរបៀបរបបនៃការធ្វើការងាររបស់បុគ្គលិក និងសមាជិកក្រុមថាមានប្រសិទ្ធភាពយ៉ាងណាខ្លះ។ល។ អាស្រ័យហេតុនេះហើយដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្ដាក់ទុននៅក្នុងក្រុមហ៊ុនរបស់អ្នក អ្នកគួរតែសួរថាអ្វីដែលគេចង់ដឹង ចង់ស្វែងយល់ ដើម្បីងាយស្រួលក្នុ្ងងការនិយាយបកស្រាយ និងផ្ដល់ពត៌មានលម្អិតទៅកាន់វិនិយោគិនទាំងនោះ ដូច្នេះហើយទើបពួកគេឆាប់ចាប់អារម្មណ៍លើការដាក់ទុនមកលើអ្នក។

Finance economics work male discussion laptop Free Photo

២ ស្ដាប់ហើយចាំនិយាយតាមក្រោយ

ដូចដែលអ្នកបានដឹងហើយថា អ្នកចាំបាច់ត្រូវតែនិយាយរ៉ាយរ៉ាប់រៀបរាប់ពីផែនការ ពីគំរោងអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់និងលម្អិតព្រមទាំងបង្ហាញពីចក្ខុវិស័យរបស់អ្នកនាពេលអនាគត ទៅកាន់វិនិយោគិនណាដែលមានឥទ្ធិពល ព្រោះបើសិនជាគម្រោងរបស់អ្នកមើលទៅហាក់ដូចជារ៉ាក់កំផែល សាមញ្ញៗពេក ឬក៏មិនត្រូវនឹងចំណូលចិត្តរបស់ពួកគេ ក៏អ្នកវិនិយោគទាំងនោះមិនមកចំណាយពេលឥតប្រយោជន៍ជាមួយនឹងអ្នកដែរ។ ម្យ៉ាងវិញទៀតបើសិនជាអ្នកកំពុងតែមានការប្រជុំ ឬ កំពុងពិភាក្សាជាមួយនិងវិនិយោគិនទាំងនោះ ចូរអ្នកកុំនិយាយលើសពី៩០វិនាទីដោយមិនឈប់ ពោលគឺអ្នកត្រូវមើលថាតើវិនិយោគិនទាំងនោះមានអ្វីជាចម្ងល់ ឬ មានសំណួរដើម្បីសួរដែរឬអត់។ទាំងនេះអាចឲ្យអ្នកអាចទទួលបាននូវវិនិយោគិនដែលមានឥទ្ទិពលជាច្រើនមកលើអាជីវកម្មរបស់អ្ន

Business people listening to colleague Premium Photo


៣ បង្ហាញពីសាមគ្គីភាពនិងចែករំលែកការចាប់អារម្មណ៍ជាមួយក្រុមអ្នក

ប្រសិនបើអ្នកនៅក្នុងអង្គប្រជុំមួយ ហើយអ្នកមិនអនុញ្ញាត្តិឲ្យនរណានៅក្នុងក្រុមនិយាយឬក៏បញ្ចេញមតិ វាគឺជាសកម្មភាពមួយដែលមើលទៅផ្ដាច់ការពេកនិងបិទសិទ្ធទៅលើការបញ្ចេញមតិពេក ម្យ៉ាងវិញទៀតវាក៏បង្ហាញពីភាពអវិជ្ជមាន និងសញ្ញាអាក្រក់មួយផងដែរ។អ្នកត្រូវបង្ហាញពីរបៀបដែលនិយោជិកអាចសហការគ្នាប្រកបដោយប្រសិទ្ធភាពគឺជាការបន្ថែមដ៏ធំធេងសម្រាប់វិនិយោគិននីមួយៗ។លើសពីនេះទៅទៀតអ្នកក៏គួរតែបង្ហាញនូវវប្បធម៌ដ៏រឹងមាំរបស់ក្រុមអ្នកដើម្បីទទួលបានឱកាសល្អបំផុតក្នុងការវិនិយោគ ព្រោះថាគ្រប់វិនិយោគិនទាំងអស់ពួកគេមិនចង់វិនិយោគជាមួយនឹងក្រុមហ៊ុនណា ដែលមានបុគ្គលិកខ្ជិល ចូលចិត្តមើលបំណាំគ្នា ឬមួយក៏ចូលចិត្តឈ្លោះគ្នា ដែរ ព្រោះវាជាហេតុដែលធ្វើឲ្យរាំងស្ទះនូវការងារ ហើយធ្វើឲ្យខាតប្រយោជន៍ដល់ពួកគេដែលខំចំណាយលុយវិនិយោគទុ

Group of asia young creative people in smart casual wear discussing business celebrate giving five after dealing feeling happy and signing contract or agreement in office. coworker teamwork concept. Free Photo

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។