Homeអភិវឌ្ឍន៍ខ្លួនឯងបង្កើនសមត្ថភាព និងឥទ្ធិពលតើធ្វើយ៉ាងណាដើម្បីឲ្យគិតបានលឿន?

តើធ្វើយ៉ាងណាដើម្បីឲ្យគិតបានលឿន?

អ្នកណាៗក៏ចង់ឲ្យខ្លួនឯងគិតលឿន និងឆ្លើយតបបានរហ័សប្រកបទៅដោយភាពត្រឹមត្រូវនិងសមហេតុផលដែរ ប៉ុន្តែសំណួរសួរថា តើយើងគួធ្វើបែបណាដើម្បីដាស់ស្មារតីរបស់យើងឲ្យគិតបានលឿន? យ៉ាងណាមិញ ៣ចំណុចខាងក្រោមនេះនឹងជួយអ្នកឲ្យគិតបានរហ័សបាន៖

១. គេងឲ្យបានគ្រប់គ្រាន់

ការគេងឲ្យបានគ្រប់គ្រាន់គឺពិតជាមានសារៈសំខាន់ណាស់ព្រោះវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនមកឲ្យរាងកាយអ្នក ទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងខួរក្បាល។ ពេលដែលអ្នកបានគេងគ្រប់គ្រាន់ អ្នកប្រាកដជាអាចធ្វើការងារឬសកម្មភាពផ្សេងៗបានយ៉ាងរហ័សរហួន ជាពិសេសវាជួយកាត់បន្ថយភាពឆេវឆាវ​ កាត់បន្ថយភាពតានតឹងផ្លូវចិត្ត ក៏ដូចជាជួយឲ្យខួរក្បាលរបស់អ្នកគិតបានលឿន ឆ្លើយតបបានភ្លាមៗផងដែរ។ដូចនេះអ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ទៅតាមការកំណត់(7-8h)ដើម្បីជួយឲ្យស្មារតីរបស់អ្នកមានភាពនឹងន។

Rear view  of a woman do stretching after waking up in the morning  , looking at a beautiful nature view outside bedroom window Premium Photo

២. ធ្វើសមាធិ

ជាធម្មតាការធ្វើសមាធិវាគឺជាការអនុវត្តមួយដ៏ចំណាស់នៅក្នុងពុទ្ធសាសនា ហើយមនុស្សពុំសូវជាចង់ធ្វើប៉ុន្មានទេដោយសារតែមនុស្សមានភាពមមាញឹកជាមួយនឹងការងារខ្លាំងពេក ប៉ុន្តែប្រសិទ្ធភាពដែលអ្នកអាចទទួលបានបន្ទាប់ពីការធ្វើសមាធិនោះគឺអារម្មណ៍ស្ងប់ ស្មារតីនឹងធឹង និងការគិតបានលឿន។ ហេតុអ្វី? ព្រោះពេលដែលអ្នកសមាធិ អ្នកចាំបាច់ត្រូវប្រមូលអារម្មណ៍ឲ្យមូលដោយផ្ដោតទៅលើខ្យល់ចេញខ្យល់ចូលដែលស្ថិតនៅចុងច្រមុះនេះ។ដូចនេះបើសិនជាអាច អ្នកគួរតែចំណាយពេលខ្លះៗដើម្បីធ្វើសមាធិព្រោះវានឹងជួយពន្យឺតភាពចាស់ទ្រុឌទ្រោមនៃកោសិកាខួរក្បាលក៏ដូចជាជួយបន្ថែមកាតាលីករទៅឲ្យខួរក្បាលឲ្យកាន់តែរហ័សផងដែរ។

Silhouette fitness girl practicing yoga on mountain with sun light Premium Photo

៣. អនុវត្តរៀនគិតឲ្យលឿន

គិតលឿនឬយឺតគឺវាអាស្រ័យទៅលើការហ្វឹកហាត់គិតជារៀងរាល់ថ្ងៃ។ បើអ្នកបង្វឹកខ្លួនឲ្យគិតលឿនហើយត្រឹមត្រូវ នោះយូរៗទៅខួរក្បាលរបស់អ្នកប្រាកដជាមានសមត្ថភាពខ្ពស់ថែមទាំងរេផ្លិចជាងមុនទៀតផង តែបើសិនជាអ្នកចូលចិត្តបណ្ដោយឲ្យខ្លួនឯងឲ្យគិតដែរប៉ុន្តែគិតបែបអវិជ្ជមាន នោះខួរក្បាលរបស់អ្នកនឹងកាន់តែអន់ថយទៅៗ មានភាពស្ពឹកស្រពន់ គិតអ្វីក៍មិនរហ័សដែរ។

Idea light bulb doodle creative thinking on education success Premium Photo