Homeអាជីព និងការងារជំនាញទាំង៣ដែលនឹងមានតម្រូវការខ្ពស់ជាងគេនាពេលអនាគត

ជំនាញទាំង៣ដែលនឹងមានតម្រូវការខ្ពស់ជាងគេនាពេលអនាគត

និមិត្តរូបនៃសហគ្រិនផ្នែកបច្ចេកវិទ្យា និង ស្ថាបនិកក្រុមហ៊ុន Microsoft លោកប៊ីលហ្គេត បាននឹងកំពុងគិតនិងពិភាក្សាគ្នាអំពីជំនាញដែលនឹងត្រូវការជាចាំបាច់នាពេលអនាគតនេះ។ ជាធម្មតាគាត់តែងតែធ្វើការជាមួយនឹងមនុស្សដែលមានគំនិតផ្ដួចផ្ដើមក្នុងការបង្កើតថ្មី ក៏ដូចជាធ្វើការជាមួយនឹងអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យានិងវិស័យផ្សេងៗទៀតដើម្បីវាស់ស្ទង់ពីអនាគតភាពថានឹងមានអ្វីកើតឡើង ឬមួយក៏មានអ្វីដែលនឹងមានតម្រូវការខ្ពស់ជាងគេនៅថ្ងៃខាងមុខ។យ៉ាងណាមិញ ដោយយោងទៅតាមទិន្នន័យដែលគាត់បានប្រមូល លោកប៊ីហ្គេតបាននិយាយថា មនុស្សដែលរៀនជំនាញផ្នែក វិទ្យាសាស្រ្ត ផ្នែកវិស្វករ និង ខាងសេដ្ឋកិច្ចវិទ្យា នឹងមានតម្រូវការកើនឡើងខ្លាំង ថែមទាំងមានភាពលេចធ្លោជាងគេទៀតផងនាពេលអនាគត។ ដោយសារតែ អ្នកវិទ្យាសាស្ត្រ វិស្វករ និង អ្នកសេដ្ឋកិច្ច គឺសុទ្ធតែរៀនពីតក្កវិទ្យា ការគណនាលេខ គិតពិចារណាបានស៊ីជម្រៅជាងគេ បូករួមនឹងជំនាញផ្នែកបច្ចេកវិទ្យាផងនោះ ទើបឱកាសនៃតម្រូវការការងារទាំង៣នេះនឹងត្រូវកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ លោកប៊ីហ្គេតគាត់ក៏បានប្រាប់ទៅកាន់បណ្តាញសង្គម LinkedIn ថា “មនុស្សដែលមានជំនាញទាំង៣នេះ នឹងក្លាយខ្លួនជាមនុស្សដែលគ្រប់ស្ថាប័នទាំងអស់ត្រូវការ និងមានមុខតំណែងខ្ពស់ជាងគេ”។ ហើយលោកក៏បាននិយាយបន្ថែមទៀតថា “ ខ្ញុំនៅតែគិតថាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ វិស្វករ ជំនាញផ្នែកតក្កវិទ្យា និងជំនាញផ្នែកសេដ្ឋកិច្ចគឺសុទ្ធសឹងតែជាការងារដែលមានតម្រូវការខ្ពស់នៅលើទីផ្សារព្រមទាំងទទួលបានប្រាក់ខែច្រើនផងដែរនាពេលអនាគតនេះ។
ដូចនេះចំពោះសិស្សនិស្សិតដែលកំពុងតែសិក្សានូវជំនាញទាំង៣ផ្នែកខាងលើនេះ ពួកគេនឹងទទួលបានឱកាសការងារជាច្រើន ក៏ដូចជាទទួលបាននូវមុខតំណែងធំៗ ព្រមទាំងមានអាទិភាពជាងគេទៀតផងនាពេលអនាគតនេះ។

https://cnb.cx/3dLZmlg