Homeទូទៅតើគួរស្លៀកពាក់ ឬប្រើពណ៌អ្វីសម្រាប់បង្កើនថាមពលជីវិត និងត្រូវនឹងហ៊ុងសុយរបស់អ្នក?

តើគួរស្លៀកពាក់ ឬប្រើពណ៌អ្វីសម្រាប់បង្កើនថាមពលជីវិត និងត្រូវនឹងហ៊ុងសុយរបស់អ្នក?

យោងទៅតាមសិល្បៈបុរាណនិងវិទ្យាសាស្ត្រហុងស៊ុយ គ្រប់ៗគ្នាតែងតែមានពណ៌សម្រាប់ខ្លួនឯងដើម្បីបង្កើនសំណាង និងថាមពលរបស់របស់ខ្លួន។ ជំនឿសម្រាប់ការជ្រើសរើសពណ៌នេះគឺអាចយកទៅប្រើប្រាស់សម្រាប់កំណត់ពណ៌សម្លៀកបំពាក់ ឬរបស់របរប្រើប្រាស់ផ្សេងៗ និងព័ណ៌បន្ទប់ ឬផ្ទះផងដែរ។

ការជ្រើសរើសពណ៌ហុងស៊ុយផ្ទាល់ខ្លួននេះគឺផ្អែកលើទ្រឹស្តីនៃធាតុហុងស៊ុយប្រាំ។ វាកំណត់ឱ្យយើងម្នាក់ៗនូវធាតុហុងស៊ុយជាក់លាក់មួយ។ ដោយសារតែធាតុទាំងនេះត្រូវបានបង្ហាញជាពណ៌ យើងម្នាក់ៗតែងមានពណ៌ដែលល្អសម្រាប់ខ្លួនឯងដើម្បីបង្កើនសំណាង និងពណ៌ដែលធ្វើឱ្យយើងមិនមានថាមពលល្អ។

មាន ៥ ធាតុនៅក្នុងហុងស៊ុយ – ឈើ ភ្លើង ដី ដែក និងទឹក – ហើយថាមពលរបស់អ្នកត្រូវបានពិពណ៌នាដោយធាតុមួយក្នុងចំណោមធាតុទាំងនេះ។ ធាតុហុងស៊ុយនេះហៅថាធាតុកំណើតផ្ទាល់ខ្លួនរបស់អ្នក ដែលត្រូវបានកំណត់ដោយឆ្នាំកំណើតរបស់អ្នក ហើយឆ្នាំកំណើតដូចគ្នាក្តី ប្រសិនបើ​កើតក្នុងឆ្នាំផ្សេងគ្នា អាច​នឹងមានធាតុផ្សេងៗគ្នាផងដែរ។

នៅពេលដែលអ្នកស្គាល់ពីថ្ងៃកំណើត និងធាតុហុងស៊ុយផ្ទាល់ខ្លួនរបស់អ្នកហើយ សូមពិនិត្យនៅខាងក្រោមហើយពិនិត្យមើលពណ៌ណាដែលល្អបំផុតសម្រាប់អ្នកក៏ដូចជាពណ៌ដែលត្រូវជៀសវាង។ ចូរចាំ ថាប្រសិនបើពណ៌មួយស្ថិតនៅក្នុងជួរ“ ពណ៌ដើម្បីជៀសវាង” នេះមិនមានន័យថាអ្នកត្រូវតែចៀសវាងវាទាំងស្រុងនោះទេ គ្រាន់តែកុំពាក់វាញឹកញាប់ពេក។ ប្រសិនបើពណ៌មិនមានចុះក្នុងបញ្ជីនៅក្នុងជួរឈរណាមួយនៃតារាងខាងក្រោមនេះមានន័យថាពណ៌នេះគឺអព្យាក្រឹតចំពោះថាមពលរបស់អ្នក។

សូមមើលតារាងខាងក្រោមនេះ ដើម្បី​ស្វែងរកពណ៌ដែលល្អបំផុតសម្រាប់អ្នក និងពណ៌ដែលអ្នកគួរចៀសវាង។

ពណ៌ហុងស៊ុយល្អបំផុតរបស់អ្នក

ធាតុកំណើតរបស់អ្នក ពណ៌ដែលល្អបំផុត ពណ៌ដែលគួរចៀសវាង
ឈើ បៃតង

ត្នោត

ខៀវ

ខ្មៅ

ដី

ក្រហម

ស្វាយផ្កាឈូកស្វាយ

ប្រផេះ

ឈើ

 

បៃតង

ត្នោត

ក្រហម

ស្វាយ

ផ្កាឈូកស្វាយ

 

ខៀវ

ខ្មៅ

ដី

 

ដី ក្រហម

ស្វាយ

ផ្កាឈូកស្វាយ

ដី

ប្រផេះ

ខៀវ

 

ដែក ដី

ប្រផេះ

 

ក្រហម

ស្វាយ

ផ្កាឈូកស្វាយ

ខៀវ

ខ្មៅ

ទឹក ខៀវ

ខ្មៅ

ប្រផេះ

ដី

បៃតង

ក្រហម

ស្វាយ

ផ្កាឈូកស្វាយ

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។