Homeអាជីព និងការងារភាពខុសគ្នា រវាង Content creator និង Content strategist

ភាពខុសគ្នា រវាង Content creator និង Content strategist

អ្នកបង្កើតមាតិកាមានទំនួលខុសត្រូវក្នុងការផលិត និងបង្កើតមាតិកាដូចជាវីដេអូ (អប់រំ កម្សាន្ត) និងអត្ថបទ ដើម្បីធ្វើការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក និងវេទិកាផ្សេងៗទៀតដូចជា IG, TikTok។

ការធ្វើបែបនេះគឺជាការចាប់ផ្ដើមកសាងនូវម៉ាកយីហោឲ្យខ្លួនឯង ដើម្បីបង្ហាញឲ្យទស្សនិកជនបានដឹង និងស្គាល់ថា គាត់ម្នាក់នេះ គឺជាអ្នកជំនាញក្នុងផ្នែកA ដែលយើងអាចជឿទុកចិត្តបាន និងអាចស្រូបយកចំណេះដឹងថ្មីៗតាមរយៈវីដេអូ និងអត្ថបទរបស់គាត់។
អ្នកផលិតផលមាតិកា ពួកគាត់អាចមានជំនាញក្នុងផ្នែកមួយ ឬច្រើនក្នុងការបង្កើតមាតិកា ដូចជាការសរសេរ ការរចនាក្រាហ្វិក ការផលិតវីដេអូ ឬការថតរូបដើម។

Free photo beautiful asian smart creative woman present to camera blogger ideas concept

បើយើងក្រឡេកមើល Content Strategist ពួកគាត់មានទំនួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តមាតិកា ដែលជួយឱ្យសម្រេចបាននូវគោលដៅរយៈពេលវែង និងគោលបំណងរបស់ក្រុមហ៊ុន។

Content Strategist គឺជាអ្នកធ្វើការស្រាវជ្រាវដើម្បីកំណត់អំពីតម្រូវការ ក៏ដូចជាចំណង់ចំណូលចិត្តរបស់ទស្សនិកជនគោលដៅ បង្កើតផែនការសម្រាប់បង្កើត និងចែកចាយមាតិកា និងធ្វើការជាមួយសមាជិកផ្សេងទៀតនៃក្រុមទីផ្សារ ក្រុមអ្នកបង្កើតមាតិកា និងក្រុមអ្នកលក់ដើម្បីយកផែនកាទាំងនោះយកទៅអនុវត្តឲ្យចេញជាលទ្ធផលមកវិញ។

ជាពិសេសនោះ Content Strategist ក៏មានទំនួលខុសត្រូវក្នុងការវាស់វែងអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រដែលខ្លួនបានអនុវត្ត មានតួនាទីក្នុងការវិភាគទិន្នន័យ វិភាគរកមើលថាតើច្រកផ្សព្វផ្សាយមួយណា និងប្រភេទមាតិកាបែបណាដែលទទួលបានការចូលរួមច្រើនជាងគេ រួចចាប់ផ្ដើមធ្វើការកែតម្រូវបន្ថែម ឬផ្លាស់ប្ដូរផែនការតែម្ដង ករណីផែនការចាស់មិនដំណើរការ។

សរុបមក អ្នកបង្កើតមាតិកាផ្តោតលើការផលិតមាតិកា ខណៈពេលដែលអ្នកយុទ្ធសាស្រ្តមាតិកាផ្តោតលើការបង្កើតផែនការសម្រាប់បង្កើត និងចែកចាយមាតិកា ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់មួយ។

Asian colleague male and female friend casual dress meeting consult work together with fun and happiness successful brainstorm in workplace business partners relation ideas concept

Previous article