Homeការងារវាងវៃចាំពេល....ចាំឈប់ធ្វើការ

ចាំពេល….ចាំឈប់ធ្វើការ

ចាំពេល….ចាំឈប់ធ្វើការ
កុំទាន់ហក់លោត កុំទាន់ចង់ឡូយឆាយតាមគេ!
១. ចាំពេលអ្នកមានចំណូលច្រើនជាងចំណាយប្រចាំខែរបស់អ្នកទ្វេដងហើយ ចាំឈប់!
២. ចាំពេលអ្នកមានលុយទុកបម្រុងគ្រាមានអាសន្ន សម្រាប់រយៈពេល៦ខែ ឬ១ឆ្នាំ ហើយ ចាំឈប់!
៣. ចាំពេលអ្នក មានសមត្ថភាព និងជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មខ្លួនខ្លួនឯងហើយ ចាំឈប់!
៤. ចាំពេលអ្នក ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការ 12-16hក្នុងមួយថ្ងៃហើយ ចាំឈប់!
៥. ចាំពេលអ្នក មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង និងការងារហើយ ចាំឈប់!
៦. ចាំពេលអ្នក មានវិន័យ ហើយឈប់រកលេសដោះសារសិនទៅ ចាំឈប់!
????ព្រោះពេលដែលអ្នកឈប់ធ្វើការហើយចេញរកស៊ី ទាំងដែលអ្នកមិនមានជំនាញណាមួយជាក់លាក់ មិនមានបទពិសោធន៍គ្រប់គ្រាន់ មិនមានធនធានច្រើនសម្រាប់ចាប់ផ្ដើម និងមិនមានភាពតស៊ូអត់ធ្មត់ ទោះបីអ្នកចង់ធ្វើអ្វីក៏ពិបាកនឹងសម្រេចបានដែរ! ធ្វើការយកបទពិសោធន៍ ចំណេះ ជំនាញសិនទៅ ឲ្យរឹងដៃរឹងជើងខ្លួនឯងសិនទៅ ចាំបោះជំហានទៅស្ពានមួយទៀត!
ដូច្នេះ…………
– កុំឈប់ធ្វើការដោយសារតែអត់ចង់នៅក្រោមការគ្រប់គ្រងរបស់គេ
– កុំឈប់ធ្វើការដោយសារតែមានអារម្មណ៍ធុញទ្រាន់ ស្រ្តេស ហត់នឿយ
– កុំឈប់ធ្វើការដោយសារតែអ្នកឃើញគេរកស៊ីបានលុយច្រើន
– កុំឈប់ធ្វើការដោយសារតែគិតថាខ្លួនឯងខ្លាំងពូកែជាងគេនៅក្នុងក្រុមហ៊ុន ហើយចង់ចេញរកស៊ីនោះ
????ព្រោះពេលចេញរកស៊ីមែនទែនមិនស្រួលទេ ហើយក៏មិនមែនធ្វើការ ឬគ្រប់គ្រងតែការងារប៉ុណ្ណឹងទេ។
– ពេលអ្នកស្គាល់ពីខ្លួនឯងច្បាស់សិន៖ ទាំងចំណង់ចំណូលចិត្ត ជំនាញរឹង ជំនាញទន់.
– យល់ដឹងច្រើនអំពីលំហូរការងារ និងការធ្វើអាជីវកម្ម
– ដឹងពីអាជីវកម្មដែលខ្លួនឯងចង់បើក
– មានធនធានគ្រប់គ្រាន់ដើម្បីបើក និងធនធានបម្រុងនៅពេលមានបញ្ហា
???? យោងតាមការអានសៀវភៅ អានអត្ថបទ ការស្រាវជ្រាវ គំនិតខ្លួនឯង និងការយល់ឃើញពីទិដ្ឋភាពជាក់ស្ដែង! អរគុណសម្រាប់ការអាន!