Homeបច្ចេកវិទ្យាទិដ្ឋភាពក្នុងការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យា

ទិដ្ឋភាពក្នុងការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យា

ក្រោយពីខកខានរយៈពេលមួយឆ្នាំដោយសារតែកូវីដ-១៩ នៅថ្ងៃទី១៧-១៨-១៩ ​ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យាឡើងវិញនៅឯនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយនៅក្នុងការតាំងពិព័រណ៌នេះ គឺត្រូវបានគេដាក់បង្ហាញនូវយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន ដើម្បីឲ្យសាធារណជនចូលរួមទស្សនា ក៏ដូចជាថតរូបកម្សាន្ត។

This image has an empty alt attribute; its file name is image-1024x683.png

ហើយសាធារណជនក៏អាចចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរដោយផ្ទាល់បាន និងសិក្សាឈ្វែងយល់បន្ថែមទៀតពីអ្នកជំនាញបើកបរប្រចាំការនៅតាមឧទ្ធម្ភាគចក្រនីមួយៗផងដែរ។

ក្រៅពីការដាក់តាំងបង្ហាញនូវ យន្តហោះ និងឧទ្ធម្ភាគចក្រ ក៏មានការដាក់តាំងបង្ហាញពីស្នាដៃសិស្សានុសិស្ស​មកពីវិទ្យាល័យ មហាវិទ្យាល័យ រាជធានី-ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សមក​ទស្សនានូវ​ស្នាដៃរបស់កូនខ្មែរដែល​មាន​គំនិត​ក្នុងការច្នៃប្រឌិតនូវគម្រោងថ្មីៗ ក៏ដូចជាលើកទឹកចិត្ត និងបំផុសគំនិតដល់យុវជន​ដែល​មាន​ទេពកោសល្យខាងបច្ចេកវិទ្យាដើម្បីមានភាពជឿជាក់ក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួនទៅដល់សារធារណជន។

អ្វីដែលពិសេសជាងគេ និងមានភាពខុសប្លែកពីឆ្នាំមុនៗនៅក្នុងកម្មវិធីកម្មវិធីពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ នោះ គឺខាងកម្មវិធីបាន​រៀបចំការប្រកួតប្រជែង Humanoid Robot ដែល​មានបក្ខជនប្រកួតរហូតដល់ទៅ ១០ ក្រុមដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យរាជធានី-ខេត្តផ្សេងៗគ្នា ។

ក្រោយពីការប្រកួតនៅលើសង្វៀនប្រកួតយ៉ាងក្តៅគគុក យើងក៏បានស្វែងរកម្ចាស់ជ័យលេភីចំនួន ៣ក្រុម៖

This image has an empty alt attribute; its file name is image-1-1024x683.png
  • ម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម EMT ទទួលបានពានរង្វាន់ ១ មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ៨០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីលេខ២ បានទៅលើក្រុម TME មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ៤០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីលេខ៣ បានទៅលើក្រុម CYBORG TECH DIVISION ទទួលបានមេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១​ ០០០​ ០០០រៀល
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការរចនា HUMANOID ROBOT លេចធ្លោជាងគេគឺបានទៅលើក្រុម THE THERMINATOR ទទួលបានសញ្ញាប័ត្រចំនួន១ ។
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការធ្វើបទបង្ហាញលេចធ្លោជាងគេបានទៅលើក្រុម 2gether ទទួលបានសញ្ញាប័ត្រចំនួន១ ។

ហើយម៉្យាងវិញទៀត ក្នុងអំឡុងដំណើរការកម្មវិធីនេះក៏មានការប្រកួតយន្តហោះកៅស៊ូ ជាប្រភេទយន្តហោះដែល​ហោះដោយប្រើប្រាស់ឈើជាឆ្អឹងរបស់តួយន្តហោះ និងប្រើប្រាស់ការរង្វិលរបស់កៅស៊ូដើម្បីឲ្យយន្តហោះនោះអាច​ហោះបាន​។ ហើយចំណែកឯម្ចាស់ជ័យលេភីនៃការប្រកួតប្រជែងទៅលើវិញ្ញាសាយន្តហោះកៅស៊ូនេះបានទៅលើក្រុមចំនួន៣គឺ៖

  • ម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម យន្តហោះឥតស្រមោល ទទួលបានពានរង្វន់ ១ មេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម THE​​DUO ទទួលបានមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម SIDE QUEST ទទួលមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើរចនាលេចធ្លោរជាងគេបានទៅលើក្រុម DEFENDER មក ទទួលបានសញ្ញាប័ត្រចំនួន១ ។
  • ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើបទបង្ហាញលេចធ្លោរជាងគេបានទៅលើក្រុម AEROទទួលបានសញ្ញាប័ត្រចំនួន១ ៕
រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។